» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3588 នាក់

ម្សិលមិញ 8477 នាក់

សរុប 18991592 នាក់

តារា​តិ​តុ​កម្នា​ក់រង​ការរិះគន់​ដោយសារតែ​ប្រមាថ​សម្តេច​ព្រះមហា​ឃោស​ន​ន្ទ វ៉ា​យ៉ាវ​

​ភ្នំពេញ​៖​តារា TikTok វ័យក្មេង​ម្នា​ក់រង​ការរិះគន់​ពី​មហាជន បន្ទាប់ពី​រូបគេ​បាន​កាត់ត​រូបភាព​ដ៏​ប្រមាថ ដោយ​យក​រូប​មុខ​របស់ខ្លួន ដាក់​ប្តូរ​ទៅនឹង​រូប​ព្រះ​ឆាយា​លក្ខណ៍​សម្ដេច​ព្រះនាម​ព្រះមហា​ឃោស​ន​ន្ទ វ៉ា​យ៉ាវ ដែលជា​ព្រះ​រស់​របស់​ផែនដី ដោយសារតែ​រឿង​ម៉ូតូ​ធំ​ត្រូវ​គយ​ចាប់​ផាក​ពិ​ន័​។​a boy william 

ពីដំបូង​ឡើយ តារា TikTok រូបនេះ​ដែលមាន​ឈ្មោះថា William Satya បាន​ប្រតិកម្ម​មិន​ពេញចិត្ត ចំពោះ​សមត្ថកិច្ច​គយ បាន​ចុះ​ចាប់​ម៉ូតូ​ធំ​ជាច្រើន ដែល​គ្មាន​ពន្ធ​ត្រឹមត្រូវ​។ ហើយ​បន្ទាប់មក រូបគេ​ក៏បាន​ផុស​រូប​ឌឺដង​បន្ថែម ដោយ​ភ្ជាប់​រូប​កាត់ត​ជាមួយ​ព្រះ​ឆាយា​លក្ខណ៍​សម្ដេច​ព្រះនាម​ព្រះមហា​ឃោស​ន​ន្ទ វ៉ា​យ៉ាវ ដ៏​មិន​សមរម្យ ជាមួយ Caption ថា «​ស្អែក​បួស​ហើយ ខ្លាច​ប្រពន្ធ​កាប់​ម៉ូតូ​» ដែល​បង្ក​ឲ្យ​មហាជន​ផ្ទុះ​ការខឹង​សម្បារ​កក្រើក​តែម្តង ព្រោះថា នេះ​ជា​ទង្វើ​ដ៏​ប្រមាថ​ធ្ងន់ធ្ងរ​បំផុត ដល់​អង្គ​សម្ដេច​ព្រះមហា​ឃោ​សាន​ន្ទ ដែល​ពេញ​មួយ​ព្រះជន្ម​ព្រះអង្គ លោក​បាន​លះបង់​ព្រះ​វរ​កាយ ដើម្បី​ព្រះពុទ្ធសាសនា និង សុខសន្តិភាព​នៃ​ជាតិ​កម្ពុជា​។​

ក្រោយ​មកជា​តារា TikTok រូបនេះ បានធ្វើការ​សុំទោស​ជា​សាធារណៈ​ចំពោះ​កំហុស​ខុសឆ្គង​របស់ខ្លួន និង​អះអាងថា ខ្លួន​ពុំបាន​ប្រមាថ​ទៅដល់​សម្ដេច​ព្រះនាម​ព្រះមហា​ឃោស​ន​ន្ទ វ៉ា​យ៉ាវ និង​ផ្ទុយទៅវិញ គោរព​ស្រលាញ់​ព្រះពុទ្ធសាសនា​ជាខ្លាំង​!​។​តែ​យ៉ាងណាក៏ដោយ ក៏​មហាជន​ខ្មែរ​មួយចំនួនធំ ពុំ​សុខចិត្ត និង​ទទួលយក​ការសុំ​ទោស​នេះ​បានឡើយ​។ មហាជន​ជាច្រើន​បាន​លើកឡើងថា បុគ្គល​ឈ្មោះ William Satya គឺជា​ជា​ក្មេង​ពាល​ឈ្លើយ​ខ្វះ​ការអប់រំ និង​គ្មាន​សីលធម៌ គួរតែ​ត្រូវបាន​ចាប់​ដាក់គុក​ឲ្យ​បាន ៥-៦ ខែ កុំ​អាង​អី​សុំទោស​រួចខ្លួន នោះ​។​​សូមបញ្ជាក់ថា​តារា​Tiktok យុវវ័យ​ក្មេង​រូបនេះ ត្រូវបាន​មហាជន​ស្គាល់ តាមរយៈ​ថត​វីដេអូ​សម្តែង​រឿង​ខ្លីៗ បង្ហោះ​នៅលើ​បណ្តាញ​សង្គម TikTok និង​ហ្វេ​ស​ប៊ុ​ក ហើយ​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​កត់សម្គាល់​នោះ គឺ​រូបគេ​ភាគច្រើន តែងតែ​សម្តែង​ជា​ក្មេង​ទំនើង និង​មាន​ចរិត​ឈ្លើយៗ ៕a boy william1 a boy william3 a boy william4 a boy william5 a boy william6