» ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4099 នាក់

ម្សិលមិញ 6815 នាក់

សរុប 20056593 នាក់

តើបងប្អូននៅចាំ​ក្មេងស្រី​ យ៉ុង ស្រីនីត ទេ! នាងបានលាចាកលោកនេះហើយទាំងវយ័ក្មេង!

 



ភ្នំពេញ​៖​ តើបងប្អូននៅចាំ​ក្មេងស្រី​ យ៉ុង​ ស្រីនីតអ្នកលក់ចេកឆាបនៅមណ្ឌលគិរី ទេ? ពិតណាស់ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថាកន្លងមកនេះប្អូនស្រី យ៉ុង ស្រីនីត ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែរូបសម្រស់របស់ប្អូនស្រីស្រស់ស្អាតពីធម្មជាតិ ហើយលើសពីនេះទៅទៀតគឺការតស៊ូរជំនះគ្រប់សព្វបែបយ៉ាងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃដោយសារគ្រួសារមានជីវភាពខ្វះខាតខ្លាំង រកព្រឹកខ្វះល្ងាច ធ្វើឲ្យដាច់បាយម្តងម្កាលដែរ ។ឡូវនាងបានចូលមរណៈភាពហើយដោយសារជម្ងឺសួតនិងបេះដូង។អ្វីដែលគួឲ្យរន្ធត់គឺស្រីនីតទើបមានអាយុ១៧ឆ្នាំហើយថែលទាំងទើបសម្រាលកូនបានតែប្រមាន២ខែប៉ុណ្ណោះ។a srey nit1 

គេនៅចាំបានមថា ស្រីនីត ជាក្មេងស្រីម្នាក់ដែលមានចិត្តអំណត់អត់ធ្មត់​ និងព្យាយាមខ្លាំងត្រូវលោក ឧកញ៉ាចិត្តធ៌ម​ ស្រី ចាន់ថន បានទទួលស្រីនីត ជាកូនធម៍ហើយលោកបានជួយស្រោចស្រង់ស្រីនីត​ និងក្រុមគ្រួសារឲ្យមានជីវភាពល្អប្រសើដូចគេដូចឯងលែងសូវលំបាកដូចមុន។​ឧកញ៉ា ស្រី ចាន់ថន បានស្កាត់ជួបក្មេងស្រីម្នាក់នេះ ដល់ផ្ទះ នៅខេត្តមណ្ឌលគិរី ព្រមទាំងបានផ្តល់ដី ហើយសង់ផ្ទះថ្មី១ខ្នងឲ្យទៀត ។កាលពីឆ្នាំ២០២១លោក ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារនៅ​លើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដោយ​ប្រាប់ដំណឹងល្អមួយទៀតថា៖

តើបងប្អូននៅចាំកូនស្រី #យ៉ុងស្រីនីត ទេ! ឥឡូវនេះបាននិងកំពុងរៀនឆុងកាហ្វេនៅឯសួនកម្សាន្ត Jet’s Garden Park បានខិតខំប្រឹងប្រែងសិក្សារ សិល្បៈនិងបន្តររៀនមុខជំនាញខ្លះបន្ថែមទៀត ដើម្បីជាស្ពានទៅ ថ្ងៃអនាគត និងអាចជួយផ្គត់ផ្គង់គ្រួសារនៅឯស្រុកកំណើតខេត្តមណ្ឌលគិរី។ ធ្លាប់តែជាអ្នកទូលនំលក់តាម​តំបន់ទេសចរណ៍​ក្នុងខេត្តមណ្ឌល មានកាហូបចុករស់នៅពុំគ្រប់គ្រាន់ព្រោះតែជីវភាពគ្រួសារមានកម្រិត។ ក្រោមកាជួយជ្រោមជ្រែងពីខ្ញុំបាទឥឡូវនេះក្រុមគ្រួសារកូននៅខេត្តមណ្ឌលគិរី ទទួលការងារសមស្រប និងផ្ទះសមរម្យ ចំនែកឯសព្វថ្ងៃស្រីនីតរស់នៅជាមួយបងស្រីនៅឃុំវិហាសួគ៍ ខេត្តកណ្ដាលក្នុងតំបន់អភិវឌ្ឍន៍ស្កាយ លែន ដែលស្ថិតក្នុងការបីបាច់ថែរក្សាររបស់ខ្ញុំបាទផ្ទាល់។

លោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់បន្ថែមថា​ ដោយឃើញពីតម្រូវការក្នុងពេលបច្ចុប្បន្នកូនបានឆ្លៀតពេលមករៀនបន្ថែមលើជំនាញឆុងកាហ្វេ និងអ្នកគ្រប់គ្រងហាងកាហ្វេ ហើយក្រៅនោះគឺកូនបានរៀនពីសិល្បៈដែលខ្លួនស្រឡាញ់ ហើយសង្ឃឹមថាឆាប់ៗនេះ នាងអាចវិលត្រឡប់ទៅរស់នៅឯខេត្តមណ្ឌលគិរី វិញដោយបង្កើតមុខរបរចិញ្ចឹមជីវិត និងបង្កើតជាតំបន់ទេសចរណ៍មួយសម្រាប់នាងអាចគ្រប់គ្រង ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងខ្លួនឯង។

ជាចុងក្រោយ​ លោក​ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា​៖​ ប្រសិនបើបងប្អូនចងជួប និងជជែកលេងជាមួយគាត់អាចមកជួបគាត់នៅ សួនកម្សាន្តរបស់យើង ជេត ហ្គាឌិន ផាក។ទោះបីយ៉ាងណារយៈពេល៥ឆ្នាំមកនេះគេមិនបានដឹងពត័មានពីស្រីនីតបនតទៀតទេរហូតពេលស្លាប់បានដឹងតែម្តង។

សូមរំលឹកថាកាលពីឆ្នៗ២០២០ កុមារីយ៉ង ស្រីនីត រៀនថ្នាក់ទី៥ រស់នៅខេត្តរតនគិរី​ដែលមានបងប្អូន៦នាក់ (ប្រុស១)​​ រូបនាងជាកូនច្បង។ ឪពុកនាងជាកម្មករសំណង់ ខណៈម្ដាយនាងលក់ចេកឆាប។ នាងថា មានជីវភាពលំបាក ដោយពេលខ្លះមានតែពងទា១គ្រាប់ ញាំគ្នា៧នាក់ក៏មាន!។a srey nit a srey nit3 a srey nita a srey nita1 a srey nita2