» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6650 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696821 នាក់

​អ្នកនាង អ៊ឹម សុគន្ធា ៖ តើ​ខ្ញុំ​ធ្វើ​អី្វ​អ្នកឯង​ខ្លះ បានជា​យំសោក​ដូច​ខ្ញុំ​ធ្វើបាប​ខ្លាំងណាស់​?

 

​រឿងរ៉ាវ​នៃ​ការដក​សិទ្ធិ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការរៀបចំ​កម្មវិធី Miss Grand International 2024 រហូតមកទល់​ពេលនេះ​នៅ​មិនទាន់​ស្ងប់ស្ងាត់​នៅឡើយ​ទេ ខណ​:​ភាគី​គ្រប់គ្រង​របស់​ថៃ​និង​កម្ពុជា បន្ត​ការ​ឆ្លើយឆ្លង​គ្នា​លើក​ហេតុផល​រៀងៗ​ខ្លួន​។​​នៅ​ព្រឹក​ថ្ងៃទី​០៨​ខែតុលា អ្នកនាង អ៊ឹម សុគន្ធា​ដែល​ទិញ​សិទ្ធ​ធ្វើជា​ម្ចាស់​កម្មវិធី​នៅ​កម្ពុជា បាន​ចេញមុខ​ឆ្លើយតប នឹង​ចោទសួរ​ដល់ Miss Grand Thailand ដែល​យំសោក​ពេលទៅដល់​ថៃ​វិញ​ថា “​តើ​នាង​ធ្វើ​អី្វ​អ្នកឯង​ខ្លះមក​ដល់​ប្រទេស​កម្ពុជា បានជា​អ្នក​យំសោក​ដូច​នាង​ធ្វើបាប​ខ្លាំងណាស់​?”​។​a miss granda4 

​អ្នកនាង អ៊ឹម សុគន្ធា ដែលជា​អគ្គនាយិការ និង​ជា​អ្នកគ្រប់គ្រង​កម្មវិធី Miss Grand Cambodia នៅតែ​បង្ហាញ​ការខកចិត្ត​ជាខ្លាំង​ចំពោះ​ការមើល​ងាយ និង​មិន​ឲ្យ​តម្លៃ​មកលើ​ក្រុមការងារ​របស់​អ្នកនាង ក៏ដូចជា​ប្រជាជន​កម្ពុជា​ដែល​បាន​ខិតខំ​អស់ពី​កម្លាំងចិត្ត​។​​អ្នកនាង​លើក​ជា​សំណួរ​ថា “​តើ​ខ្ញុំ​ធ្វើ​អី្វ​អ្នកឯង​ខ្លះមក​ដ ល់​ប្រទេស​កម្ពុជា​បានជា​យំសោក​ដូច​ខ្ញុំ​ធ្វើបាប​ដល់​អ្ន ក​ឯង​ខ្លាំងណាស់​អ៊ីចឹង​?​មក​ដេក​សុទ្ធតែ​សណ្ឋាគារ​ផ្កា យ​៥​អាហារ​មួយពេល​អស់​រាប់ពាន់​ដុល្លារ​”​។​

​ក្រៅពី​ម្ចាស់​កម្មវិធី​មហាជន​និង​អ្នកតាមដាន​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា​ក៏ បាន​សម្តែង​ការហួសចិត្ត​និង​សង្វេគ​ចិត្តជា​ខ្លាំង ខណ​:​ដែល​ឃើញ​នាង Lin Malin ដែលជា Miss Grand ប្រទេស​Thailand ចេញ​សម្តែង​បង្ខូច​កិត្តិយស​ដល់​កម្ពុជា​។ គេ​ឃើញ​នាង Malin ពេល​ដល់​ទឹកដី​កំណើត​(​ថៃ​) វិញ​ភ្លាមៗ​នោះ នាង​បាន​សម្រក់​ទឹកភ្នែក​ដើរតួ​កម្សត់​នៅ​ព្រលានយន្តហោះ ដោយបាន​និយាយ​បំភ្លៃ​ពី​ការពិត​ពេល​ខ្លួន​នៅ​ប្រទេស​កម្ពុ ជា​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​។​

​នាង Lin Malin​បាន​និយាយ ថា​បវរកញ្ញា​ទាំងអស់​សោកស្ដាយ​ណាស់​អាហារ​ដែល​ដាក់​នៅលើ​ទូក​មាន​ពងមាន់​មាន​ដង្កូវ​នៅ​ខាងក្នុង ហើយ​គ្មាន​អ្នកណា​អាច​ញ៉ាំ​បាន​ដូច្នេះ​មានតែ​សណ្តែកដី​និង​ទឹក​សុទ្ធ គ្រប់គ្នា​សោកស្ដាយ​ខ្លាំងណាស់​ហើយដោយ​សា រ​តែមាន​ពេល​ត្រឹមតែ​១​ម៉ោង​ប៉ុណ្ណោះ​ឡើង​ចុះ​គ្រប់គ្នា​ក៏​ចេញទៅ​ប៉ុន្តែ​ពេល​មានរឿង​កើតឡើង​វា​មិនអាច​ទទួលយកបាន​។​នាង​ថា​ទូក​ធ្វើ​ពី​ឈើ​នោះ​មិនដឹងថា​អាច​ទប់​ទម្ងន់​បាន​ប៉ុន្មាន​ទេ​ផ្លូវ​ដើរ​ចុះ​ពី​ទូក​អាចធ្វើឱ្យ​គ្រោះថ្នាក់​ណាស់​។​ប៉ុន្តែ​បើតាម​សកម្មភាព​ជាក់ស្តែង​វិញ​អ្វីៗ​ដែល​នាង Lin Malin​បាន​និយាយ​គឺជា​អ្វីដែល​ភាគី​ខាង​ថៃ​កែប្រែ​រៀបចំខ្លួន​ឧង​តែប៉ុណ្ណោះ​។​


​ក្រុមការងារ Miss Grand International បាន​បញ្ជាក់ថា ពួកគេ​មាន​អារម្មណ៍​ថា​សម្ពាធ​ចាប់តាំងពី​វិនាទី​ដំបូង​ពេល​ដល់​ប្រទេស​កម្ពុជា​រហូត​ត្រឡប់មក​ប្រទេស​ថៃ​ខ្លូន​វិញ​។ នេះ​បើតាម Story របស់​ម្ចាស់ MGI លោក Nawat Itsaragrisil​។​

​តាមរយៈ Story របស់​ម្ចាស់ Miss Grand International លោក Nawat បានបង្ហាញ​ពី​ទិដ្ឋភាព​យំយែក​របស់​ក្រុមការងារ​ខ្លួន​ឱប​បវរកញ្ញា​តំណាង​ប្រទេស​ថៃ​បូករួម​ជាមួយ​ខេ​ប​សិន​ថា​”​ពួកគេ​មាន​សម្ពាធ​ចាប់តាំងពី​វិនាទី​ដំបូង​ពេល​ដល់​ប្រទេស​កម្ពុជា​រហូត​ត្រឡប់មក​ប្រទេស​ថៃ​ខ្លូន​វិញ​”​។ លើសពីនោះ​ទៀត Story របស់លោក Nawat Itsaragrisil មួយ​ផ្សេងទៀត​បាន​និយាយថា “​ចូល​មើល​ពីស​ភាព​រប​ស់​ពួកយើង ថា​យើង​បាន​ជួប​អ្វីខ្លះ លើក​ក្រោយ​កុំ​ឆាប់​ជឿទុកចិត្ត​មនុស្ស និង​ត្រូវ​ចេះ​រៀន​ប្រយ័ត្នប្រយែង​”​។ ទាំងអស់នេះ គឺ​បាន​ទម្លាយ​ក្រោយ​លោក Nawat ដកសិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ពី​កម្ពុជា​ក្រោម​ហេតុផល​មិន​ត្រឹមត្រូវ​តាម​ស្ដង់ដា​កម្មវិធី​។​


​ទោះបីយ៉ាងណា​ក្រោយ​មាន​ហេតុការណ៍​ចម្រូងចម្រាស​រវាង​កម្ពុ​ជា​និង​ថៃ​រួចមក​អ្នករៀបចំ ប្រទេស​ទាំងសងខាង​នឹង​ត្រៀម​ធ្វើ​សន្និសីទកាសែត​ដូចគ្នា ដើម្បី​ធ្វើការ​បកស្រាយ​អំពី​ហេតុផល​រៀងៗ​ខ្លួន​។​
​ទាក់ទង​និង​សកម្មភាព​ភា​គិ​ថៃ​មាក់ងាយ​កម្ពុជា​នោះ​មិន​ខុសពី​អ្នកគាំទ្រ​និង​អ្នកសិល្ប​:​ឯទៀត​ទេ ម្ចាស់​មកុដ Miss Grand Cambodia ២០២០ កញ្ញា លីវ ជី​លី បាន​បញ្ចេញ​ប្រតិកម្ម​និង​ខកចិត្ត​ជាខ្លាំង ចំពោះ​ទង្វើ​លោក Nawat ដែល​មិន​ឲ្យ​តម្លៃ​និង​មើលងាយ​ប្រជាជន​កម្ពុជា ថែមទាំង​ដកសិទ្ធិ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ Miss Grand International 2024 ។​

​បវរកញ្ញា​កម្ពុជា លីវ ជី​លី បាន​ចេញមក​ស្នើរ​អ្នកគាំទ្រ​កម្ពុជា​ថា “​បើ​ជ្រុល​គេ​មើលងាយ​យើង​យើង​ឈប់​គាំទ្រ និង​មើល​កម្មវិធី​នោះ​ទៀត​ទៅ ព្រោះ​គេ​មើលមិនឃើញ​ពី​ការផ្តល់​តម្លៃ​របស់​យើង​”​។ កញ្ញា ចាត់ទុកថា​នេះ​ជា​ទង្វើ​ដែល​គួរ​ឲ្យ​ស្អប់​បំផុត​។​​កញ្ញា​បន្ថែមទៀតថា “​នៅមាន​កម្មវិធី​ល្បីៗ​ច្រើនណាស់ ដែល​ខ្មែរ​យើង​អាច​ផ្សព្វផ្សាយ​អំពី​ប្រទេស​យើង​បាន​។ សូម​បងប្អូន​គិត​ឱ្យ​មែនទែន ឈប់​បាន​ឈប់​ទៅ និយាយ​មែន​ស្អប់​ណាស់ លេង​ច​រឹត​បែបនេះ Report ផេ​ក​ហ្នឹង​ចោល​ទៅ​ប្លុក​ចោល​ទៀត​រឹតតែ​ល្អ អស្ចារ្យ​អី​តែ​អ្នកឯង​”​។​

​ស្រី​ស្អាត លីវ ជី​លី បានបញ្ជាក់​ទៀតថា សូមជម្រាបថា​មិន​ថា​វិស័យ​បរ​វក​ញ្ញា ប្រទេសជាតិ សិល្ប​: វប្បធម៌ គឺ​ខ្លួន​មិន​ឈរ​ឱបដៃ​មើល​ទេ​។ លីវ ជី​លី ថា “​ក្នុងនាម​ខ្ញុំ​ជាបរ​វក​ញ្ញា​ជា​ពលរដ្ឋ​ម្នាក់ បើ​ចង់បាន​ភាពស្មោះត្រង់​មករក​ខ្ញុំ បើ​ចង់បាន​ល្បិច​កិ​ចក​ល ឆ្អិន​ក្បាល​សុ​ី​ក្បាល ឆ្អិន​កន្ទុយ​សុ​ី​កន្ទុយ ទៅរក​គេ (​សម្តី​មាស​ពី​កូនស្រី​ម្នាក់នេះ​)”​។ អ្នកនាង អ៊ឹម សុគន្ធា អ្នកទិញ​សិទ្ធិ​រៀបចំ​កម្មវិធី បាន​បញ្ជាក់ថា “​មូល​ហេតុដែល​កម្ពុជា​មិនអាច​បន្ត​កម្មវិធី​បាន មានរឿង​ច្រើន​និ ង​រង​សម្ពាធ​យ៉ាងខ្លាំង​”​។ ហេតុផល​ពីក្រោយ​រឿងនេះ ក៏​ដោយសារតែ​ការជជែក​ញែក​មិនត្រូវ​គ្នា រវាង​ក្រុមការងារ​របស់​កម្ពុជា ជាមួយ​លោក Nawat ស្ថាបនិក Miss Grand International ដែល​មិន​ឲ្យ​តម្លៃ និង​មើលងាយ​ដល់​អ្នកនាង ព្រមទាំង​ក្រុមការងារ​រៀបចំ​របស់​កម្ពុជា​តែម្តង​។​a miss granda a miss granda a miss granda2 a miss granda3 
​