» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6518 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696689 នាក់

កម្ពុជា សម្រេចចិត្ត​ដកខ្លួន​ជា​ម្ចាស់ផ្ទះ និង​លែង​ប្រកួត​ក្នុង​កម្មវិធី Miss Grand International បន្ទាប់ពី​មានការ​មាក់ងាយ​!?

 

​ភ្នំពេញ​៖ ផេ​ក​ផ្លូវការ​របស់​កម្មវិធី​លំដាប់​ពិភពលោក Miss Grand International បានប្រកាស​ដំណឹង​ដ៏​គួរ​ឲ្យ​សោកស្ដាយ​មួយ ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្ដូរ​ម្ចាស់ផ្ទះ​បន្ទាប់ពី ប្រទេស​កម្ពុជា​លែង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កម្មវិធី Miss Grand International ។​​ចំពោះ​មូលហេតុ​នោះ ម្ចាស់​កម្ម​សិទ្ធ​ថៃ​បាន​ដាក់ថា ក្រុមការងារ​របស់​ប្រទេស​កម្ពុជា គឺ​មិន​បានធ្វើ​កម្មវិធី​នេះ​បន្ដទៀត​នោះទេ ហើយ​ត្រូវ​ដកខ្លួន​ភ្លាមៗ​។ មិន​តែ​ប៉ុ​ណ្នោះ គេ​បាន​ផ្ទេរ​សិទ្ធ​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ឲ្យ​ទៅកាន់​ប្រទេស​ថៃ​វិញ ដែល​នឹង​ប្រារព្ធ​ធ្វើ​កម្មវិធី​ចាប់ពី​ថ្ងៃទី​០៧ ខែតុលា ខាងមុខនេះ តទៅ​។​a miss grand3 

​ផេ​ក​ផ្លូវការ​របស់​ភាគី​កម្ពុជា​វិញ​បានប្រកាស​ដំណឹង​ថា កម្ពុជា​ដកខ្លួន​ចេញ ព្រោះតែ​ខាង MGI មិន​គោរព​សិទ្ធ​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ ទើប​ធ្វើ​ឲ្យ​យើង​ផ្ដាច់ខ្លួន​ចេញ លែង​ប្រកួត​តែម្ដង​។​ផេ​ក Miss Grand Cambodia បាន​រៀបរាប់​ដូចខាងក្រោម​៖​ពួកយើង​មានការ​សោកស្ដាយ ក្នុងការ​ជូនដំណឹង​ថា Miss Grand Cambodia បាន​ផ្ដាច់​កុងត្រា​ជាមួយនឹង Miss Grand International ហើយ ដោយយោង​តាម​ក្រុមការងារ Miss Grand International មិនមាន​ការគោរព​ចំពោះ​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ និង​មិនមាន​ការសហការ​ជាមួយ​ក្រុមការងារ​ខាង​កម្ពុជា​យើង​។​

​គួរបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា លោក Nawat Itsaragrisil គឺជា​ម្ចាស់​កម្មវិធី​មួយ​នេះ ហើយ​ប្រទេស​កម្ពុជា​គឺជា​ម្ចាស់ផ្ទះ​នៅក្នុង​ឆ្នាំ​២០២៤​នេះ ផ្ទុយទៅវិញ ក្រុមការងារ​តំណាង​ឲ្យ​កម្ពុជា បាន​ដកខ្លួន​ចេញពី​ការ​ប្រារព្ធ​កម្មវិធី​នេះ​។ អ្នកនាង អ៊ឹម សុគន្ធា អ្នកទិញ​សិទ្ធិ​រៀបចំ​កម្មវិធី បាន​បញ្ជាក់ថា “​មូល​ហេតុដែល​កម្ពុជា​មិនអាច​បន្ត​កម្មវិធី​បាន មានរឿង​ច្រើន​និ ង​រង​សម្ពាធ​យ៉ាងខ្លាំង​”​។ ហេតុផល​ពីក្រោយ​រឿងនេះ ក៏​ដោយសារតែ​ការជជែក​ញែក​មិនត្រូវ​គ្នា រវាង​ក្រុមការងារ​របស់​កម្ពុជា ជាមួយ​លោក Nawat ស្ថាបនិក Miss Grand International ដែល​មិន​ឲ្យ​តម្លៃ និង​មើលងាយ​ដល់​អ្នកនាង ព្រមទាំង​ក្រុមការងារ​រៀបចំ​របស់​កម្ពុជា​តែម្តង​។​

​ជុំវិញ​រឿងរ៉ាវ​នេះ អ្នកទិញ​សិទ្ធិ​រៀបចំ​កម្មវិធី​ឱ្យ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង និង​លើកឡើង​នូវ​ចំណុច​មិនអាច​ទទួលយកបាន​មួយចំនួន ទាក់ទង​នឹង​ទង្វើ​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន MGI (Miss Grand International) ដែល​ហាក់​ផ្ទុយ​នឹង​កិច្ចសន្យា​រវាង​គ្នា​។​ក្នុងនោះ អ្នកទិញ​សិទ្ធិ​រៀបចំ​កម្មវិធី​ឱ្យ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ MGI និង​ក្រុមការងារ​បាន​គូសបញ្ជាក់​ហេតុផល​មិន​សមស្រប ជាច្រើន​ដែល MGI ទាមទារ​ខាង​កម្ពុជា មាន​៥​ចំណុច​ធំៗ រួមមាន​៖

១. មុន​ដំណើរ​របស់​បវរកញ្ញា​ទាំង ៧៤ ប្រទេស​មកដល់​ទីក្រុង​ភ្នំពេញ MGI និង​ក្រុមការងារ​រៀបចំ​កម្មវិធី​ខាង​កម្ពុជា បាន​ឯកភាពគ្នា​នូវ​លក្ខខណ្ឌ​មួយចំនួន​រួចហើយ មិន​ថា artwork កម្មវិធី​; ដំណើរ​ទៅកាន់​ទីណា​ខ្លះ​; ការ​ស្នាក់នៅ​; ការទទួល​ទាន និង​ធ្វើដំណើរ​នោះឡើយ​។ ប៉ុន្តែ​នៅពេលដែល​ក្រុមការងារ MGI មកដល់​កម្ពុជា​ជាក់ស្តែង តែងតែ​ធ្វើការ ផ្លាស់ប្តូរ​ភ្លាមៗ​តាមចិត្ត​របស់ខ្លួន ដោយ​មិនបាន​ទុកពេល​សមស្រប​សម្រាប់​ក្រុមការងារ​ខាង​កម្ពុជា​ឡើយ​។​

២. MGI បាន​ចោទ​បុគ្គលិក​រៀបចំ​ខាង​កម្ពុជា​ថា “​មិនបាន​រៀបចំ​អ្នកគាំទ្រ ឱ្យមក​ទទួល​ក្រុម​បវរកញ្ញា​ទាំង ៧៤​ប្រទេស​” ដោយ​ទាមទារ Fan ចំនួន ៥០០​នាក់​ភ្លាមៗ ដោយ​តម្រូវឱ្យ​បដារ និង poster ដើម្បី​ទទួល​ក្រុម​បវរកញ្ញា ហើយ​ថែម ទាំង​គំរាមថា “​នឹងមិន​រៀបចំ​កម្មវិធី​នៅ​កម្ពុជា​” ដោយ​ទុកពេល​ឱ្យ​កម្ពុជា ២-៣​ម៉ោង​ប៉ុណ្ណោះ​។ ខណៈ​កម្ពុជា បាន​ពន្យល់​ពី ផល​លំបាក​របស់ខ្លួន និង​មូលហេតុ​ទាក់ទង​នឹង ពិធីបុណ្យ​ជាតិ​ដ៏​ធំ​របស់​កម្ពុជា ជាហេតុ​ធ្វើឱ្យ​មនុស្សម្នា ចាក​ចេញទៅ ស្រុកកំណើត ខ្លះ​ក៏​ធ្វើដំណើរ​កម្សាន្ត ជា​ហេតុដែល​ក្រុងភ្នំពេញ​ស្ងាត់ និង​មិនមាន​ការរៀបចំ​អ្នកគាំទ្រ​។​

៣. សម្រាប់​ការដឹកនាំ​ក្រុម​បវរកញ្ញា​ទៅកាន់​តំបន់​នានា នៅ​ព្រះរាជាណាចក្រ​កម្ពុជា MGI មិនបាន​ធ្វើតាម​ការវិភាគ​រៀបចំ របស់​ក្រុមការងារ​នៅ​កម្ពុជា​ឡើយ ដោយ​តែងតែ​ផ្លាស់ប្តូរ​ទីតាំង ឬ​ទាមទារ​អ្វី​ភ្លាមៗ​តាម​ការចង់បាន​រប​ស់​ខ្លួន ផ្ទុយ​ពី​លក្ខខណ្ឌ​ដែល​បាន​ជជែក​គ្នា​។​​ត្រង់ចំណុច​នេះ ក្រុមការងារ​អ្នកទិញ​សិទ្ធិ​រៀបចំ​កម្មវិធី បានលើកឡើង​ប​ពាក់ព័ន្ធ​នឹង​ការទទួល​ក្រុម​បវរកញ្ញា ទាំង ៧៤ ប្រទេស ដោយ​បញ្ជាក់ថា​MGI បានទាមទារ​ឱ្យ​ក្រុមការងារ​ខាង​កម្ពុជា រៀប​ចំការ​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅលើ​ទូក ខណៈ​ខាង​កម្ពុជា​បាន​ទទូច​មិន​យល់ស្រប ព្រោះតែ​អំឡុង​ខែ​នេះ​ជា​រដូវភ្លៀង​ធ្លាក់ វា​អាច​មិនមាន​សុវត្ថិភាព​។ ប៉ុន្តែ​ទោះជា​បែបនេះ MGI​ភាគី​ថៃ នៅតែ​ទាមទារ​ថា ត្រូវតែ​ធ្វើតាម​ការចង់បាន​រប​ស់​ខ្លួន​ដាច់ខាត​។ ជាក់ស្តែង ដោយសារតែ បញ្ហា​ភ្លៀង​ផង តម្រូវឱ្យ​ក្រុមការងារ​ត្រូវ​រូតរះ​រើ​ចុះឡើង និង​ជូត​សម្អាត ដើម្បី​ធានា​សុវត្ថិភាព​ក្រុម​បវរកញ្ញា​ផង ក្រែង​មាន ឧ​បទ​វ​ហេតុ​ណាមួយ ជាហេតុ​ធ្វើឱ្យ MGI មានឱកាស​ជាថ្មី​ចោទ​កម្ពុជា​ថា “​យឺតយ៉ាវ​” និង​ទាមទារ​ផ្លាស់ប្តូរ​ទូក​ភ្លាមៗ ហើយ​ថែម​ជា​ទូក​ដែល​មិនមែន​ខាង​កម្ពុជា ជា​អ្នករៀបចំ​ទៀតផង​។​

៤. MGI ទាមទារ​អាហារ​ជប៉ុន​ភ្លាមៗ តែ​នៅពេលដែល​កម្ពុជា​ធ្វើតាម​សំណើ​រហើយ បែរជា​ប្រកែក​មិន​ទទួលយក ដោយ​លើក​ហេតុផល​ថា “​ហាង​អាហារ​ជប៉ុន តែ​ជនជាតិខ្មែរ​ជា​អ្នកធ្វើ​” ។​៥. MGI គ្រប់គ្រង​កម្ពុជា សូម្បីតែ​ការរៀបចំ​ឆាក និង​តុ​កម្មវិធី​ទទួល បើទោះជា​បាន​ឯកភាពគ្នា​លើ artwork ដែល​ដាក់​ទៅខាង MGI រួចហើយ​ក៏ដោយ​។ ប៉ុន្តែ​នៅពេលដែល​រៀបចំ​ជាក់ស្តែង MGI តែង​បង្ហាញ​ការមិន​ពេញចិត្ត​នឹង ការរៀបចំ​របស់ កម្ពុជា និង​ទាមទារ​ផ្លាស់ប្តូរ​ភ្លាមៗ​ជានិច្ច​។​

 

​ម្ចាស់​ក្រុមហ៊ុន HK7 និង​ជា​អ្នកគ្រប់គ្រង​កម្មវិធី Miss Grand Cambodia អ្នកនាង អ៊ឹម សុគន្ធា សង្កត់ធ្ងន់ថា ហេតុការណ៍​នេះ​វា​កើតឡើង​ភ្លាមៗ ទើប​ធ្វើ​ឲ្យ​ក្រុមការងារ​មានការ​ខកចិត្ត​និ ង​ស្ទើរ​ទទួលយក​ពុំបាន​ឡើយ​។ អ្នកនាង បន្តទៀតថា “​ដើមឡើយ យើង​បាន​ព្យាម​យាម​ជជែក​រក​ដំណោះស្រាយ​ដែរ តែ​ក្រោយមក ស្រាប់តែ​ឃើញ​ផេ​ក​របស់លោក MGI ប្រកាស​បញ្ចប់​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៃ​កម្ម​វិ ធី Miss Grand International 2024 ជាមួយនឹង​ហេតុផល​មិនអាច​ទទួលយកបាន​។​

​អ្នកនាង អ៊ឹម សុគន្ធា បាន​បន្ថែមថា មកពី​គេ​មើលងាយ​យើង​ខ្លាំងពេក​ទើប​ទប់​មិន​ជាប់​ក៏​កើតមាន រឿងនេះ​ឡើង ព្រោះ​គាត់​មើលងាយ​មកលើ​កម្ពុជា​យើង​ខ្លាំងណាស់ ពោលគឺ​ចាប់តាំងពី​ដំបូង​មកម្ល៉េះ​។ អ្នកនាង អ៊ឹម សុគន្ធា និយាយ​ដែរ​ថា សម្រាប់​ក្រុមការងារ​អ្នករៀបចំ MGI 2024 នៅលើ​ទឹកដី​កម្ពុជា​គឺ​ម្នាក់ៗ បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ អស់ពី​កម្លាំងកាយ​ចិត្ត ទៅតាម​ការទាមទារ​គ្រប់ពេល​របស់ MGI បើទោះជា​គេ​ធ្វើឱ្យ​ក្រុមការងារ​កម្ពុជា ពិបាក​យ៉ាងណាក៏ដោយ​។​ការផ្អាក​នេះ​បានធ្វើ​ឲ្យ​បវរកញ្ញា​ដែល​គ្រង​មកុដ តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នៅក្នុង ឆ្នាំ​២០២៤ នេះ​គឺ កញ្ញា ប៊ី សុធា​រី ដែល​រូបនាង​មាន​រូបសម្បត្តិ​ស្រស់ស្អាត និង​សមត្ថភាព​គ្រប់គ្រាន់ ត្រូវ​ទៅ​ប្រកួត​ដណ្ដើមយក​មកុដ​ជា Miss Grand International នៅ​ប្រទេស​ថៃ លែង​ចូលរួម​ប្រកួត​តទៅទៀត​ហើយ​។​ការ​ផ​បង្ក​ការលំបាក​ដែល​បង្ខំ​ឲ្យ​ភា​គិ​កម្ពុជា​ត្រូវ​ផ្អាក​លែង​ធ្វើជា​ម្ចាស់ផ្ទះ​ភ្លាមៗ​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​រិះគន់​លេចចេញ​ជា​បន្តបន្ទាប់​ក្នុង​បណ្តាញ​សង្គម​។​

​បវរកញ្ញា​វ័យក្មេង ជូ​រី ល្អ​ហួស ដែល​ត្រូវជា​ម្ចាស់​មកុដ Miss Preteen Junior Idol World 2024 បានចេញ​មុខមក​បង្ហោះ​រូប​ជាមួយ ND Miss Grand Cambodia អម​ជាមួយ​សំណេរ​ចាក់​ដោត ដែលមាន​ខ្លឹមសារ​ថា “​ធ្វើ​ល្អ​អស់​មួយ​គំនរ​នៅតែ​គេ​មើលមិនឃើញ​គេ​រង់ចាំតែ​ចាប់កំហុស ហើយ​គេ​មក​ជិះជាន់​យើង តែ​អំពើ​ល្អ​របស់​កម្ពុជា ព្រះ​ប្រាកដជា​មើលឃើញ​”​។ លើសពីនោះ ល្អ​ហួស ក៏បាន​ប​ន្ថ​ថា “​នាង​ខ្ញុំ​ហ៊ាន​និយាយថា ប្រទេស​កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​ប្រជាជនមាន​បេះដូង​ល្អ ប្រជាជនមាន​ភាពរួស​រាយ​រាក់ទាក់ មាន​ភាពស្មោះត្រង់ មាន​ភាព​ទំនួល​ខុសត្រូវ ទីកន្លែង​ណា​គេ​មិន​ឲ្យ​តម្លៃ​យើង ដើរ​ចេញពី​ទីនោះ នៅមាន​កន្លែង​ជាច្រើន​ទៀត គេ​រង់ចាំ​និង​ផ្តល់​តម្លៃ​ឲ្យ​យើង​។ ក្រៅពី​លើកឡើង​គំនិត និង​ឧត្ដម​កិត្តិ​របស់ខ្លួន​រួចហើយ​បវរកញ្ញា​វ័យក្មេង​រូបនេះ​ក៏បាន​លើកទឹកចិត្ត​លោកស្រី អឹម សុគន្ធា ថា “Mommy ធ្វើបាន​ល្អ​ហើយ Mommy លះបង់​ច្រើន​ហើយ​ដើម្បី​កម្ពុជា​”​។​ប្រភព​៖ Miss Grand Internationala miss grand5 a miss grand a miss grand1 a miss grand4 a miss grand6 a miss grand7 
​