វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2017 នាក់
ម្សិលមិញ 1811 នាក់
សរុប 15649018 នាក់
ភ្នំពេញ ៖ មនុស្សជាច្រើន បានដាក់ការសង្ស័យ លើតារាចម្រៀងកញ្ញា សួស វីហ្សា ជុំវិញទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយតារាប្រុសវ័យក្មេង លោក ថម មី ប៉ុន្តែកញ្ញា សួស វីហ្សាថា ពុំមែនជាការពិត ឡើយ។ ក្រោយពីព្យាយាមលាក់លៀមថ្មីៗនេះ ស្រាប់តែឃើញ កញ្ញា សួស វីហ្សា បានធ្វើខួប៤ឆ្នាំ នៃទំនាក់ទំនងស្នេហ៍រវាងអ្នកទាំងពីរ គឺលោក ថម មី យ៉ាងផ្អែមផ្ហែម ។
រូបភាពជាច្រើនសន្លឹក ត្រូវបានតារាចម្រៀងស្រីរូបនេះ បង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក រួមជាមួយពាក្យអរគុណដល់មនុស្សម្នាក់ដែលកញ្ញាបានត្រឹមបង្ហើបឈ្មោះជាអក្សរកាត់ថា T ប៉ុណ្ណោះ“Happy anniversary 4year អរគុណ T ដែលតែងតែគោរពស្រលាញ់ និងផ្តល់តំលៃឱ្យខ្ញុំរហូតមក។
សំខាន់ស្រលាញ់គាត់ត្រង់ ទោះពេលពិបាកខ្លាំងប៉ុណ្ណាក៏នៅក្បែរ មិនទៅចោល មិនរត់ចោលចឹង ខ្ញុំគួរដល់ពេលតបស្នងដល់គាត់វិញដោយក្តីគោរពស្រលាញ់ដូចគ្នា អរគុណដល់បងប្អូន ពូមីងទាំងសងខាងរួមទាំងក្រុមរាំ និងម្ចាស់ហាង ផ្ទាល់ដែលព្រួតគ្នាធ្វើកម្មវិធីឱ្យមួយទំហឹងយ៉ាងសប្បាយ និងពេញដោយអត្ថនន័យ ខ្ញុំមិនដឹងទេថាខ្ញុំធ្វើនេះ ខុសរឺត្រូវយ៉ាងណាចឹងមាន តែ សូមអធ្យាស្រយ័ពីបងប្អូនទាំងក្នុង និងក្រៅ FB (ហ្វេសប៊ុក) ផងខ្ញុំគ្រាន់តែដឹងត្រឹមថា ខ្ញុំចង់ផ្តល់តំលៃនៃពាក្យ ថាស្រលាញ់ឱ្យមនុស្សដែលខ្ញុំស្រលាញ់ និងផ្តល់ឱ្យខ្លួនឯងដោយលែងលាក់លៀម”។
គួរឲ្យដឹងផងដែរថា ទោះបីជា កញ្ញា សួស វីហ្សា មិនបានបញ្ចេញឈ្មោះ បុរសម្នាក់ដែលតែងតែស្រលាញ់ ផ្តល់តម្លៃឲ្យនាងរហូតមកចំៗក្តី ក៏អ្នកគាំទ្រអាច ស្មានដឹងដែរថា បុរសម្នាក់នោះគ្មានអ្នកណាក្រៅពី តារាសម្តែងថ្ពាល់ខួច លោក ថមមី ឡើយ ព្រោះឈ្មោះលោក ក៏ផ្តើមដោយអក្ស T ហើយក៏ជាមនុស្សម្នាក់ដែលតែងតែ នៅជាមួយនាងគ្រប់ពេលដែរ៕