» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6365 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696536 នាក់

តើ​សេដ្ឋី​ណា​ជប់​លោក​ចាន់​សម័យ​ឲ្យ​ក្លាយជា​ថៅកែ​ក្រុមហ៊ុន​លក់​ដី​?

​ភ្នំពេញ ៖ ថ្មីៗ​នេះ​មហាជន​អ្នកលេង​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​ចំពោះ​វត្តមាន​លោក​ចាន់​សម័យ​ក្លាយជា​ថៅកែ​លក់​ដីឡូត៍​មួយរូប​ជ្រក​ក្រោម​ឈ្មោះ​អគ្គនាយក​ក្រុមហ៊ុន C. D. Land​។​ប្រការនេះ​ធ្វើ​ឲ្យ​មាន​សំណួរ​ជាច្រើន​លើកឡើងថា​អ្នកណា​ជា​អ្នក​ជប់​ចម្រៀង​រូបនេះ​ឲ្យ​ក្លាយជា​ថៅកែ​និង​ខ្លះ​និយាយថា​លោក​ចាន់​សម័យ​ជីក​កំណប់​ណា​បាន​ឆាប់​មាន​ម្លេះ​?​។​a chan samai1 

ប្រសិនបើ​គេ​មិនទាន់​ភ្លេច​ទេ​កាលពី​២​ឆ្នាំមុន​(​ឆ្នាំ​២០១៩) ម្ចាស់​បទ «​សុំ​មេមាន់​មួយ​» តារាចម្រៀង លោក ចាន់ សម័យ ត្រូវ​មហាជន​ដឹង​ឮថា មានជីវិត​ធ្លាក់ខ្លួន លំបាក​រស់នៅ​ក្នុងផ្ទះ​តូច​មួយ​មាន​ជម្ងឺ​ប្រចាំកាយ រួម​នឹង សម្រស់​ដែល​ប្រែប្រួល​មើល​ស្ទើរ​មិន​ស្គាល់ ខណៈពេល​នោះ​ហ្វេ​នៗ​និង​អ្នកសិល្បៈ នរណាៗ​ក៏​ភ្ញាក់ផ្អើល​ដែរ​។ ក្រោយពី​បានឃើញ លោក ចាន់ សម័យ ធ្លាក់ខ្លួន​បែបនេះ ស្របពេល​មាន​ជំងឺ​ពុំ​អាច​ចេញ​ច្រៀង​រកប្រាក់​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដ៏​គួរ​ឲ្យ​អាណិត​ជាខ្លាំង ឃើញថា​មាន​មិត្តៗ​ក្នុង​សិល្បៈ​ជាច្រើន បាន​ជួយ​ជ្រោមជ្រែង ផ្តល់​ជា​ថវិកា​ជា​ហូរហែ ដើម្បី​ឲ្យ​លោក​អាច​ដោះស្រាយ​ការលំបាក​ក្នុង​គ្រួ​សារបាន​ខ្លះ និង​ក៏​ដូច​ផ្តល់​កម្លាំងចិត្ត ឲ្យ​លោក​បាន​វិលត្រឡប់​មកកាន់​វិថី​សិល្បៈ​វិញ​ផងដែរ​។

លើសពីនេះ អ្វីដែល​រំភើប​ជំនួស​នោះ លោក ចាន់ សម័យ ក៏បាន​ទទួល​អំណោយ​ផ្ទះ​វីឡា​តឿ​មួយ​ខ្នង ក្នុង​បុរី ឡេង ណា​វ៉ា​ត្រា (​នៅ​ម្តុំ​ទួល​ពង្រ​) សង្កាត់​ចោមចៅ ពីស​ម្តេច ហ៊ុន សែន និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ​។​

​មិនតែប៉ុណ្ណោះ ក្រោយពី​ដឹងថា តារាចម្រៀង​ជើងចាស់​រូបនេះ មានជីវិត​រស់នៅ​លំបាក​យ៉ាង​ដូច្នេះ បងប្អូន​ខ្មែរ​ជាច្រើន ព្រម​ទាំំ​ង អ្នក​រួម​អាជីព​សិល្បៈ​ជាមួយគ្នា បាន​ឧបត្ថម្ភ​តាម​សទ្ធា រហូតដល់​តារាចម្រៀង​រូបនេះ មានលទ្ធភាព​ព្យាបាល​ជំងឺ​របស់ខ្លួន រហូតដល់​សះស្បើយ​។ថ្មីៗ​នេះ គេ​ក្រឡេកឃើញ មុខមាត់​របស់​រូបលោក ប្រែ​ស្រស់បស់​មិន​ដូច​មុន លើសពីនេះទៅទៀត មើលទៅ​រូបលោក ក៏​កំពុងមាន​ជីវ​ភាពល្អ​គួរសម ហើយ​អ្វីដែល​នឹកស្មាន​មិន​ដល់​នោះ គឺ​ពេលនេះ រូបលោក បាន​ក្លាយជា អគ្គនាយក​ក្រុមហ៊ុន C. D. Land ដែលមាន​លក់​ដី​ឡូ​តិ៍​ជាច្រើន ទៀតផង​៕a chan samai a chan samai2 

​