» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8443 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698614 នាក់

ករណី​យ៍​ផ្ទុះអាវុធ​គប់​គ្រាប​បែកនៅ​កាស៊ីណូ​ថ្ម​ពេជ្រ​សម​ត្ត​កិច្ច ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់វៀតណាមទាំងអស់

​ខេត្តកណ្តាល ៖​មន្ត្រីនគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា អនុវត្តតាម​ប​អ​បញ្ជារ​ពី​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ នាយកដ្ឋាន​ព្រហ្មទណ្ឌ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រៃវែង បានធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​និង​បង្ក្រាប​ករណី​៖ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ,​ប្រើប្រាស់​អាវុធ​គ្រឿងផ្ទុះ​ដោយ​ខុសច្បាប់ (​កែឆ្នៃ​) និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​។ (​សំបក​គ្រាប់​០៧ គ្រាប់ ,​ក្បាល​គ្រាប់​ជ័រ ពណ៌​ខ្មៅ​០១​និង​ដែកកេះ​ប្រើ​ហ្គាស រូបរាង​ជា​គ្រាប់បែក​០១)​នៅ​ក​ស៊ី​ណូ​ថ្ម​ពេជ្រ​កាលពី​ថ្ងៃទី​២៦.​កញ្ញា​.២០២៤ វេលា​ម៉ោង​១២:៤៤​នាទី ស្ថិតក្នុង​ភូមិ​ក្អម​សំណរ​ក្រោម ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្តកណ្ដាល ។​a boom casino 

​ឧបទ្ទវ​ហេតុនេះ​បណ្តាល​ឲ្យ​មាន​ជនរងគ្រោះ ០១​នាក់​ឈ្មោះ ចៅ រិ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ មាន​ទីលំនៅ​ភូមិ​ក្អម​សំណ​ក្រោម ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្តកណ្ដាល រងរបួស​ស្រាល ស្មា​ដៃ ខាងឆ្វេង​។​​ជនសង្ស័យ​ក្នុងករណី​យ៍​នេះ​មាន ចំនួន​០៦​នាក់​សម​ត្ត​កិច្ច​ឃាត់ខ្លួន​បាន​០៣​នាក់ មាន​ដូចខាងក្រោម​÷១.​ឈ្មោះ មាស អូន ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​១ ឃុំ​ព្រែក​ខ្សាយ​ខ ស្រុក​ពាម​រណ៍ ខេត្តព្រៃវែង ជា​អ្នករៀបចំ​ចាត់ចែង​មធ្យោបាយ​។​

២.​ឈ្មោះ តាំង យាំង​វៀង ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជនជាតិ​វៀតណាម ជា​ជនដៃដល់​។​៣.​ឈ្មោះ ង្វៀង យី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​វៀតណាម ជា​អ្នកបើក​ម៉ូតូ​។​
​ឯ​ជនជាតិ​វៀតណាម​ចំនួន​03​នាក់​ផ្សេងទៀត​បាន រត់គេចខ្លួន​បាត់​។​​វត្ថុតាង​ដែល​សម​ត្ត​កិច្ច​រឹបអូស​បានរួម​មាន​៖១.​សំបក​គ្រាប់​ទំហំ ០៩​មី​លី​ម៉ែត្រ​ចំនួន ០៧​សំបក​គ្រាប់​។​២.​ដែកកេះ​ប្រើ​ហ្គាស រូបរាង​ជា​គ្រាប់បែក និង​គ្រឿង​បង្គំ​បាក់បែក ០១​សម្រាប់ ។​៣.​ក្បាល​គ្រាប់​ជ័រ ពណ៌​ខ្មៅ ០១​គ្រាប់ ។​៤.​រថយន្ត​ម៉ាក CAMRRY ពណ៌​ទឹកប្រាក់ ស្លាក​លេខ 2T-7080៥.​ម៉ូតូ​ម៉ាក YAMAHA Exciter ពណ៌​ទឹកប៊ិច ចំនួន​២​គ្រឿង​៦.​ស្លាក​លេខ​វៀតណាម​ចំនួន ២​ស្លាក (62-C1 224.19 ,59D2 267.64)៧.​មួក​ការពារ​សុវត្ថិភាព​ចំនួន ០៣ (​មួក​ពណ៌​ផ្កាឈូក​ចំនួន ០១ ,​មួក​ពណ៌​ស ចំនួន​០២)​។​៨.​មួក​ឆាង​សាច់​ក្រណាត់​ពណ៌​ខ្មៅ​ចំនួន ០១​។​៩.​អាវ​ក្រៅ​ដៃ​វែង​មាន​មួក ពណ៌​លឿង ក្រឡា​ការ៉ូ​ចំនួន ០១១០.​លិខិតឆ្លងដែន ឈ្មោះ MEAS AUN ចំនួន ០១​។​

​សូមបញ្ជាក់ថា​៖ នៅ​ថ្ងៃទី​២៦.​កញ្ញា​ឆ្នាំ​២០២៤ វេលា​ម៉ោង​១២​និង​៤៤​នាទី នៅ​ចំណុច កាស៊ីណូ​ថ្ម​ពេជ្រ ស្ថិតក្នុង​ភូមិ​ក្អម​សំណរ​ក្រោម ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្តកណ្ដាល មាន​ជនសង្ស័យ​០៤​នាក់ បាន​ជិះ​ម៉ូតូ​០២​គ្រឿង សង្ស័យ​ម៉ូតូ​ម៉ាក អិ​ច​សាយ​ទ័​រ ចូលមក​ខាងមុខ​កាស៊ីណូ ភ្លាមនោះ​ជនសង្ស័យ​០២​នាក់ បាន​ដក​កាំភ្លើងខ្លី​កែច្នៃ ចំនួន​០២​ដើម បាញ់​ទៅលើ​សន្តិសុខ​០៦​គ្រាប់ បណ្ដាល​ឲ្យ​ត្រូវរបួស​ស្រាល ឈ្មោះ ចៅ រិ​ន (​ជា​សន្តិសុខ​យាម​ខ្លោងទ្វារ​កាស៊ីណូ​) ត្រូវចំ​ស្មា​ខាងឆ្វេង បន្ទាប់មក​ក៏បាន​គប់​គ្រាប់បែកដៃ (​ជា​ប្រភេទ​ដែកកេះ មាន​រូបរាង​ដូច​គ្រាប់បែក​) គប់​ចូលទៅក្នុង​បរិវេណ​ខាងមុខ​កាស៊ីណូ​ថ្ម​ពេជ្រ ភ្លាមនោះ​ជនសង្ស័យ បាននាំគ្នា​រត់ឡើង​ជិះ​ម៉ូតូ ០២​គ្រឿង គ្នា​០៤​នាក់ គេចខ្លួន​បាត់ទៅ ។​

​ក្រោយពី​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​បាន​សន្និដ្ឋាន វាយតម្លៃ លើ​ករណីនេះ គឺជា​រឿង​ទំនាស់​ផ្ទៃក្នុង​ការរកស៊ី មក​បង្ក​ការអុកឡុក រំខាន​ការ​ស៊ី មិន​ចង់​ឲ្យ​ដំណើរការបាន​។​តែសមត្តកិច្ចមិនបានបង្ហើបថាគូទំនាស់រកស៊ីជាមួយកាស៊ីណូថ្មីពេជ្រជាកាស៊ីណូមួយណាទៀតនោះទេ?។សម្ត្ត​កិច្ចក៏បាន​វាយតម្លៃថា​ចំពោះ​ការប្រើប្រាស់​អាវុធ​(​កែឆ្នៃ​)​ក្នុង​រូបភាព​នេះ មិនមែនជា​អំពើ​ភេរវកម្ម​នោះទេ​។​​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំ​ចាត់ការ​តាម​នីតិវិធី​។ រីឯ​ជនសង្ស័យ​ដែល​គេចខ្លួន កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត ដើម្បី​ឃាត់ខ្លួន យកមក​ចាត់ការ​តាម​នីតិវិធី​។ ប្រភព​នគរបាល​a bomm casina a boom casino1 a boom casino2 a boom casino3 a boom casino4 

​