» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10947 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701118 នាក់

កម្មករ​រ៉ែ​មាស​ម្នាក់ ស្លាប់ ក្នុង​អណ្តូង​រ៉ៃ​មាស របស់​ក្រុមហ៊ុន​សឹង​យន្ត​គ័ង​យិ​ក នៅ​ខេត្តក្រចេះ​

 

​ខេត្តក្រចេះ​៖ កម្មករ​រ៉ែ​មាស​ជនជាតិខ្មែរ​ម្នាក់ ក្នុងចំណោម​៦​នាក់​បាន​ស្លាប់​ដោយសារ ត្រូវ​ថ្ម​បាក់​ធ្លាក់​សង្កត់ពីលើ​នៅក្នុង​រណ្ដៅ​រ៉ែ​មាស ខណៈដែល​កំពុង​អង្គុយ​សម្រាក​យក​កម្លាំង​នៅវេលា​ម៉ោង​៣៖៣០​នាទី ទៀបភ្លឺ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ចំណុច​រណ្ដៅ​ទី​១ ក្នុង​ក្រុមហ៊ុន សឹង​យន្ត​គ័ង​យិ​ក ស្ថិតនៅ​ក្នុងភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​។​a gold die1 

ជនរងគ្រោះ ឈ្មោះ ផុន សារ៉ាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ព្រែក​ទ្រព្យ ឃុំ​ជលសា ស្រុក​ជល​គិរី ខេត្ដ​កំពង់ឆ្នាំង ។​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​ចំណុច​រណ្ដៅ​ទី​១ ជាន់​ទី​១ ក្នុង​ក្រុមហ៊ុន សឹង​យន្ត​គ័ង​យិ​ក មាន​ជម្រៅ​ប្រមាណ ៣០០​ម៉ែត្រ និង​មាន​ជម្រៅ​ចុះក្រោម ជាន់​ទី​២ ជាង ៧០​ម៉ែត្រ ហើយ​ទីតាំង​ដែល​ជនរងគ្រោះ​ជួប​គ្រោះថ្នាក់ គឺ​នៅ​ចំនុច​ជាន់​ទី​២ ខណៈដែល​ក្រុមកម្មករ​ទាំង​៦​នាក់​នោះ ចុះទៅ​កាយ​យក​អាចម៍ដី ដែល​មេការ​ក្រុមហ៊ុន​បាន​ជីក​បុក​សំអាត​រួចរាល់​ហើយ ។​លុះ​ពេល​ពួកគាត់​អស់កម្លាំង ក៏​ថយក្រោយ​អង្គុយ​សម្រាក​យក​កម្លាំង ស្រាប់តែ​ពេលនោះ ថ្ម​ដំបូល​រណ្តៅ​កម្ពស់ ២​ម៉ែត្រ​កន្លះ ក៏បាន​បាក់​ធ្លាក់​សង្កត់ពីលើ​ជង​រងគ្រោះ ឈ្មោះ ផុន សារ៉ាន់ ត្រូវ​ត្រង់ចំនុច​ចង្កេះ និង​ត្រង់ចំនុច​លើ​ក្បាលជង្គង់ បណ្តាល​ឲ្យ​បែក​ផ្លោក​នោម ឈានដល់​ស្លាប់​បាត់បង់​ជីវិត​តែម្តង ។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​ខាង​ក្រុមហ៊ុន សឹង​យន្ត​គ័ង​យិ​ក ដឹក​យកទៅ​មន្ទី​ពេទ្យ​ខេត្តក្រចេះ ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ជនរងគ្រោះ ក៏បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត​តែម្តង ។​​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​ផងដែរ អាជ្ញាធរ​មិនទាន់បាន​បញ្ជាក់​ពី​ការណែនាំ ឬ​មាន​វិធានការ​ដល់​ក្រុមហ៊ុន​នោះទេ​ថា​ត្រូវ​សង​ដល់​គ្រួសារ​ជនរងគ្រោះ​ប៉ុន្មាន​នោះទេ​៕a gold die a gold die2 

​