» មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព រៀបចំ​ទីកន្លែង ដើម្បី​ត្រៀម​ទទួល​អ្នកជំងឺ​កូ​វីដ​-១៩​ទៀតហើយ​! » ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​សម្រាប់​ប្រកួត​ស៊ី​ហ្កេ​ម​លើក​ទី​៣៣​ជម្រុះ​កីឡា​ឈ្នះ​មេ​ដា​មាស​១០​នាក់​ចោល​ » ប្រទេស​ដា​ណឺ​ម៉ាក ប្រកាស​ផ្តល់ជំនួយ​យោធា​ជិត ៦០០​លាន​ដុល្លារ​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន » នាយករដ្ឋមន្ត្រី​សម្រេច​សង់ស្ពាន​ឆ្លង​អូរ​តា​ឆុង​នៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ រួចរាល់ ជូន​ប្រជាពលរដ្ឋ​ » អយ្យការ​ចោទ​មន្ត្រីនគរបាល​ដែល​នឹងត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ​ពី​ករណី​បើកឡាន​បុក​មនុស្ស​ស្លាប់​និង​របួស » មន្ទីរពេទ្យ​អ៊ី​ន​ធ័​រ​ឃែ​រ ឧបត្ថម្ភ​ថវិកា និង​បរិក្ខារ​មន្ទីរពិសោធន៍ ដល់​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ​ » រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បើ​ការដ្ឋាន​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​តមបន់​ទស​ចរ​បៃតង​ភ្នំ​ខ្នង​ផ្សារ » សមយុទ្ធ​នាគ​មាស​ជា​ឱកាស​សម្រាប់​ចិន​បង្ហាញ​ឥទ្ធិពល​សព្វាវុធ​យោធា​! » តើ​ករណី ការដេញ​អ្នកកាសែត​ចេញ​ក្រៅពី​សាលាឃុំ​ល្ងៀង ជា​កំហុស​មន្ត្រី​ថ្នាក់ក្រោម ឬ​ជាការ​ទទួលខុសត្រូវរ​បស់​លោក​ចៅហ្វាយខេត្ត​ត្បូងឃ្មុំ ? » បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1425 នាក់

ម្សិលមិញ 14970 នាក់

សរុប 16695360 នាក់

ប្រធាន​រដ្ឋបាល​ផលិតកម្ម​ថោ​ន​ព្រលះ​លោក ខេ​ម និង​ចោទ​ពីបទ​បរិហាកេរ្តិ៍​ហេង​ឡុង​និង​ធី​សុវណ្ណ​ថា​ថា​លំបាក​សម្របសម្រួល​

 


​ភ្នំពេញ​៖​រឿង លោក ខេ​ម​តា​រាម​ច្រៀង​រត់ចោលជួរ​និង​ផលិតកម្ម​ថោ​ន​មិនទាន់​ចប់​ទេ​បើទោះបី​មាន​ជ្រក​ថ្មី​រឹងមាំ​ក៏ដោយ​!​។ នៅ​រសៀល​ថ្ងៃទី​២៦​សីហា​ផលិតកម្ម​ថោ​ន​បានចេញ​លិខិត​ឆ្លើយ​តបសម្តី​ឌឹ​ដង​របស់លោក​ខេ​ម​។​a khem t2 

​ក្នុង​លិខិត បានបញ្ជាក់​ឲ្យ​ដឹងថា ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន សូម​បដិសេធ​រាល់​ខ្លឹមសារ ដែល​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ខេ​ម ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម ថោ​ន បាន​បង្ហោះ​ខ្លឹមសារ​ថា​«​ខ្ញុំ​មិន​នឹកស្មានថា​មេ​ខ្ញុំ​ដែល​សព្វ​ថ្ងៃជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញ​វ​ត្តុ​ក្រុងភ្នំពេញ​»​គឺជា​ការផ្សព្វផ្សាយ​មិន​ពិត និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​។​ជាមួយគ្នានេះ​ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន ក៏បាន​ស្នើរ​ឲ្យ​លោក ប៉ុន សុ​ណារិន ហៅ ខេ​ម ចេញមក​សុំទោស​ជា​សារ​ធារ​ណៈ និង​កែតម្រូវ​ខ្លឹមសារ​ដែល​ខ្លួន​បាន​បង្ហោះ​ជាបន្ទាន់​។​

​ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន បញ្ជាក់​យ៉ាងច្បាស់ និង​ប្រកាស​ជា​សាធារណៈ​ថា លោកជំទាវ ឧកញ៉ា ជួប មាន ជា​អគ្គនាយិកា​(​ម្ចាស់​ផលិតកម្ម​)​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់ មិនមាន​តួនាទី​អ្វី​ជា​មន្ត្រីរាជការ​នោះឡើយ​។​បើ​យោងតាម​លោក ហាក់ សុខ​ហេង ប្រធាន​រដ្ឋបាល បាន​ឲ្យ​ដឹងថា មកដល់​ម៉ោង​ចេញផ្សាយ​កម្មវិធី​Big News នេះ មិនទាន់​ឃើញ​មាន​វត្ថ​មាន​លោក ខេ​ម ចូលមក​បកស្រាយ និង​ដោះស្រាយ​ជូន​ផលិតកម្ម​នៅឡើយ​ទេ​។​

​ដោយឡែក​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក លោក ហាក់ សុខ​ហេង ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​រដ្ឋបាល​ផលិតកម្ម​ថោ​ន​បាន​បង្ហោះ​សារ​ថា​“​ខេ​ម អើយ​លើស​ហើយ​!!!! ពាក្យ​ថា​ដាក់​លិខិត​លាឈប់​ពី​ផលិតកម្ម វា​ជា​សិទ្ធិ​របស់ ខេ​ម ឯង​អត់​ខុស​អី​ទេ ! ហើយ​ខ្ញុំ (​ហាក់ សុខ​ហេង ប្រធាន​រដ្ឋបាល​) ទទួលបាន​លិខិត​លាឈប់ ខ្ញុំ​អ្នក​អញ្ជើញ ខេ​ម ឯង​មកជួប​។​

ខេ​ម មានបាន​ចាំ​ទេ ថា​ជំនួប​ចុងក្រោយ​មួយ​កាលពី​រសៀល​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤:០០​នាទី​?​សំនួរ​ទាំង​បួន​ដែល​ខ្ញុំ​បាន​សួរ​ទៅ ខេ​ម នោះ​គឺ ខេ​ម ខ្លួនឯងបាន​ឆ្លើយ​យ៉ាង​ក្បោះក្បាយ​ត្រ​ទ្ប​ប់​មកវិញ ។​ខ្ញុំ ក៏បាន​បញ្ជាក់ប្រាប់ ខេ​ម​ឯង​ផ្ទាល់​ថា គួ​តែ​នៅ​បន្តទៅ​ព្រោះ​កុងត្រា​រហូតដល់​ខែធ្នូ ទើប បញ្ចប់ ហើយ​ខេ​ម​ឯង ក៏បាន​ឆ្លើយ​មកវិញ​ទាមទារ​កុងត្រា​ដើម្បី​មើល ខ្ញុំ​ផ្ទាល់​ក៏បាន​ឆ្លើយ​ប្រាប់ ខេ​ម​ឯង ថា​មិន​អី​ទេ​ចាំ​ឲ្យ​មើល​។​

​ប៉ុន្តែ​ខេ​ម​ឯង ទេ​ដែលជា​អ្នក​បដិសេធ​លើ​របាយការណ៍ ធម្មតា​ទេ​ជំនួប​ប្រជុំ​តែងតែមាន​របាយការណ៍ បញ្ជាក់​ពី​ខ្លឹមសារ និង​អ្នកចូលរួម ដើម្បី​រាយការណ៍​ជូន លោកជំទាវ​ឧ​ញ៉ា​អគ្គនាយិការ ផលិតកម្ម​ទីក្រុង​ភាពយន្ត (​ថោ​ន​) គឺមាន​ខេ​ម​ឯង មាន​ខ្ញុំ និង​មាន​ក្រុមការងារ​ពាក់ព័ន្ធ​បាន​ចូលរួម​។ សំរាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​និង​ក្រុមការងារ បាន​ផិ្ត​ត​មេដៃ​លើ​ជំនួប​របាយការណ៍​នោះ រួមជាមួយ​លោក អ៊ី​ន រិទ្ធី​ចិត្រ ប្រធាន​ប្រតិបត្តិ ផលិតកម្ម​ទីក្រុង​ភាពយន្ត (​ថោ​ន​) ! តែ​ខេ​ម​ខ្លួនឯង​ទេ​! ដែលជា​អ្នក​បដិសេធ មិន​ចុះហត្ថលេខា មិន​ផិ្ត​ត​មេដៃ​លើ​របាយការណ៍​រួមគ្នា​ដែល​ពួកយើង​បាន​ប្រជុំ នោះ​។​

​គឺ​បានន័យថា ខេ​ម​ឯង បាន​បដិសេធ​លើ​ជំនួប​នោះ​រួច​បាត់ទៅហើយ ទាំង​មិន​ខ្វល់​ពី​ពាក្យសម្តី របស់ខ្ញុំ ទាំង​ថា​កុងត្រា​ត្រូវ​បញ្ចប់​នៅ​ខែធ្នូ​! អញ្ចឹង​បានន័យថា​ខេ​ម​ឯង​មិន​ខ្វល់ និង​មិនបាន​ឲ្យ​តម្លៃ​ក្រុមការងារ និង​របាយការណ៍​ប្រជុំ​រួមគ្នា​ផង​។ ដោយ​ក្នុង​របាយការណ៍​នោះ​មានប​ញ្ជូ​ល​ខ្លឹមសារ សំណើរ​គ្រប់យ៉ាង​របស់ ខេ​ម​ឯង បានស្នើ​សុំ តែ​ដោយឡែក​បែ​ជា ខេ​ម​ឯង ដើរចេញ និង​មិនបាន​ទទួលស្គាល់ របាយការណ៍​ប្រជុំ​។​

​ពាក្យ​ថា​កុងត្រា​គេ​មិនដែល​ធ្វើឡើង​រក្សាទុក​តែម្នាក់ឯង​នោះទេ ហើយ​ខ្ញុំ​ជឿជាក់​យ៉ាងច្បាស់​ថា​នៅពេល ខេ​ម​ឯង បាន​ចុះ​កុងត្រា​រួច​មិនមាន​ឯកសារ​រក្សាទុក​នោះឡើយ​។ ខ្ញុំ​គិតថា​សម្រែក​ទាមទារ​មើល​កុងត្រា​នោះ​គ្រាន់តែ​ជាការ​សម្តែង​ដើម្បី​ភាព​បិទបាំង​កុំ​ឲ្យ​ខ្មាស​មហាជន​អ្នកគាំទ្រ​”.​។​

​ទាក់ទង​បញ្ហា​នេះ​លោក ហេង ឡុង តំណាង​សមាគម​សិល្បករ​ខ្មែរ ដែល​អះអាងថា​នឹង​ចូលខ្លួន​មក​សម្របសម្រួល ដោះស្រាយ​ជម្លោះ​នោះ បានឱ្យដឹង​ក្នុង​ថ្ងៃទី ២៦ សីហា នេះ​ថា​៖ “​កាលពី​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ខ្ញុំបាទ​បាន​ទំនាក់ទំនង​ទៅ​ភាគី​ខាង​ផលិតកម្ម​ថោ​ន និង​តារាចម្រៀង​ខេ​ម ដើម្បី​សំណូមពរ​ឲ្យ​ភាគី​ទាំងពីរ​ជួបគ្នា​ដើម្បី​ចរចា​រក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ ជា​លទ្ធផល​ភាគី​ទាំងពីរ មាន​ហេតុផល​រៀងខ្លួន មិនទាន់មាន​ដំណោះស្រាយ​រួម​នៅឡើយ​។ ក្នុងនាម​សមាគម​សិល្បករ​ខ្មែរ ខ្ញុំបាទ​សំណូមពរ​ភាគី​ទាំងពីរ​ឲ្យ​ពិចារណា​ឡើងវិញ ដើម្បី​រក​ចំណុចរួម ឈានទៅ​បញ្ចប់​ជំលោះ​បន្ត​ការ​រាប់អាន​គ្នា ក្នុង​ដំបូល​សង្គម​សិល្បៈ​តែមួយ​ក្រោម​ម្លប់​សន្តិភាព​”​។​

​ឯ អ្នកនាង ធី សុវណ្ណ​តា​រ៉ា​ហ្វេ​ស​ប៊ុ​ក​និង​ជា​អ្នកនយោបាយ​ល្បីឈ្មោះ​និយាយថា ៖ “​ពិបាក​សម្របសម្រួល​ណាស់​ករណី ជម្លោះ​ផលិតកម្ម​ថោ​ន និង​លោក ខេ​ម ភាគី​ទាំង​២ មាន​ជំហ​រឹង និង​និយាយ​យក​ត្រូវ​រាងៗ​ខ្លួន តាម​ការពិនិត្យ​របស់​ខ្ញុំ លោក ខេ​ម អាច​ប្រ​ឈ​មុខ​ផ្លូវច្បាប់​ករណី រំលោភ​កិច្ចសន្យា និង​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ សូម​ភាគី​ទាំង​២ ចូល​តុ​ចរចា រក​វិធី​ឈ្នះៗ បញ្ចប់រឿង​…”​។​a khmem t a khem t a khem t1