» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6524 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032421 នាក់

ចូល​សិល្បៈ​វិញ​ឡាយ​លក្ខិណា​ត្រូវបាន​ផលិតកម្ម​ហង្ស​មាស​យក​ធ្វើ​តួ​ម៉ែ​នោះ​ធូ​ទ្រូង​រឿង​កាសែត​ព​ទ្ធ័​សួរ​!

 

​ភ្ន​ពេញ​៖​ឡាយ លក្ខិណា ដែល​ធ្លាប់តែ​ភ្នែក​នៅ​កញ្ចឹងក ពេល​ត្រូវ​អ្នកកាសែត​ចោមរោម​សួរ​រឿង​ថត​ភាពយន្ត​ឲ្យ​ប៉ុស្តិ៍​ហង្ស​មាស​បាន​ធូ​ទ្រូង​វិញ​តិច​ក្រោយពី​ម្ចាស់​ផលិតកម្ម​បង្ហោះ​ជា Trailer​។​មូលហេតុ​គឺ​ពេល​ទទួលបាន​ការច្រើសរើស​ឲ្យ​ចូល​សម្តែង​អ្នកនាង​ឡាយ​លក្ខិណា​ត្រូវបាន​ផលិតកម្ម​ដាក់​គំនាប​សូម្បីតែ​ចំណងជើង​ក៏​មិន​ឲ្យ​ប្រាប់​ផង​ព្រោះ​បើ​ហ៊ាន​តែ​និយាយ​ពី​ចំណងជើង ឬ​សាច់រឿង​ប្រាប់​អ្នកកាសែត​នោះ នឹងត្រូវ​ក្រុមហ៊ុន​g lay leak5 

ផាក​ទឹកប្រាក់​ចំនួន​ម្នាក់ៗ ៣​ម៉ឺន​ដុល្លារ​អាមេរិក​គឺ​លើស​តម្លៃ​ឈ្នួល​សម្តែង​លើសលប់​។​ពេលនេះ អ្នកនាង លក្ខិណា ធូរទ្រូង​វិញ​ហើយ ព្រោះ​រឿង​ដែល​អាថ៌កំបាំង​ជាងគេ​នោះ ត្រូវបាន​ប៉ុស្តិ៍​ហង្ស​មាស ចេញ​ជា Trailer ឃោសនា​ហើយ គឺ​រឿង “​ផ្កាថ្ម​” ដែលមាន​នាង មាន សូ​នី​តា និង​លោក ណា ខុន ជា​តួឯក ចំណែក​នាង ឌុ​ច សុភា និង ឡាយ លក្ខិណា គឺជា​តួ​ម្តាយ ។​g lay leak3 

​ប្រភពពី​អ្នកស្រី ស៊ិន ឧ​ត្ត​ម​ផល្លា​តារាចម្រៀង​ជើងចាស់​ស្រករ​អ្នកនាង ល​ក្ខិ​ណ​បាន​ឲ្យ​ដឹងថា ឡាយ លក្ខិណា ចូលប្រឡូក​សិល្បៈ​តាំងពី​ឆ្នាំ ១៩៩៣ ដែល​កាលណោះ​កញ្ញា ប្រឡង​បទ​ចម្រៀង​កុមារ​នៅ​ស្ថានីយ៍ទូរទស្សន៍​ជាតិ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ជាមួយ​លោក អ៊ឹង រដ្ឋា ហៅ​ទុយ ដោយ​ពេលនោះ​កញ្ញា​ទើបតែ​អាយុ ១៣​ឆ្នាំ​ប៉ុណ្ណោះ ។ ក្រោយមក​កញ្ញា ឡាយ លក្ខិណា ក៏បាន​សម្តែង​ភាពយន្ដ​នៅក្នុង​រឿង កាកី​៩៥ របស់លោក ហ្វៃ សំអាង នឹង​បាន​សម្តែង​ចម្រៀង​កាយវិការ​ជាច្រើន​បទ​ផងដែរ​។​

​ពីមួយថ្ងៃ​ទៅមួយថ្ងៃ តារា​រូបនេះ​ពិត​ជាមាន​ភាពល្បីល្បាញ​ដល់​កំពូល​ក្នុង​ទសវត្សរ៍ ២០០០ ដោយ​តារា​រូបនេះ​បានជា​ប់​ចំណាត់ថ្នាក់​ជា​ស្រី​ស្អាត​ក្នុងចំណោម​ស្រី​ស្អាត​ទាំង​បួន​រួមមាន ស្រី តូច​ចំណាន ពេជ្រ ច័ន្ទ​បូរ​មី​(​ក្លាយជា​ជំទាវ​) សៀម ស្រី​ណុ​ច ឡាយ លក្ខិណា ។ នៅក្នុង​ទសវត្សរ៍ ២០០០ កញ្ញា ឡាយ លក្ខិណា ត្រូវបាន​លោក ទិ​ត្យ ថា​វរិ​ទ្ធ ជ្រើសរើស​អោយធ្វើជា​ពិធីការនី​នៅក្នុង​កម្មវិធី​នាទីចុងក្រោយ នៅ​ស្ថានីយ៍ទូរទស្សន៍ ទ​ទក ដែល​ធ្វើអោយ ឡាយ លក្ខិណា កាន់តែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាំងពី​ពេលនោះ​មក ។​g lay leak1 

សូមបញ្ជាក់ថា កញ្ញា ឡាយ លក្ខិណា បាន​ដកខ្លួន​ចេញពី​ពិភព​សិល្បៈ​នៅក្នុង​ឆ្នាំ ២០០៥ ដោយសារ​កញ្ញា មាន​គូស្នេហ៍​ជា​អនិកជន​មានមុខរ​បរជា​មេធាវី​មាន​លុយ​ចាយ​សម្បូរ​ណ៍​ហូ​ហៀ​។​ក្រោយពី​បែកបាក់​គ្នា​មក​នាង​ក៏​ប្រកប​រប​រកស៊ី​លក់ដូរ​ហើយ​ដូចជា​លែង​គិត​គិតពី​រឿង​សិល្បៈ ។​ថ្មីៗ​នេះ​ដោយសារ​មាន​បងប្អូន​សិល្បៈករ​សិប្បៈ​ការិនី​ជាច្រើន​បាន​ជំរុញ​នឹង​លើកទឹកចិត្ត​អោយ​កញ្ញា​វិល​ចូល​សិល្បៈ​វិញ ព្រោះ​កញ្ញា ឡាយ លក្ខិណា នៅតែមាន​សម្រស់​ស្រស់ស្អាត​គួ​សម​ដែរ​។g lay leak7 

ពេលនេះ ឡាយ លក្ខិណា បាន​តាំងចិត្ត​ថា​នឹង​ចូលប្រឡូក​អោយបាន​ក្លាំងក្លា​ជាង​មុន ដើម្បី​ជាការ​លើកស្ទួយ​វិស័យ​សិល្បៈ​របស់​ខ្មែរ​យើង​។​អ្នកនាង ឡាយ លក្ខិណា​ដែល​សព្វ​ថ្ងៃជា​ថៅកែ​ស្រី​នៃ​ហាង​លក់​សំលៀកបំពាក់​នៅ​ម្តុំ​ផ្លូវ​ទួលគោក​រូបនេះ​បាន​បញ្ជាក់ថា ប្រសិនបើ​មាន​ផលិតកម្ម​ថត​ជា​បទ​ចម្រៀង រឺ​ថត​ជា​ខ្សែភាពយន្ត ត្រូវការ​កញ្ញា​អោយចូល​រួម​ថត​ចម្រៀង​រឺ​សម្តែង កញ្ញា​នឹង​ទទួល​ស្វាគមន៍​ដោយ​ក្តី​រីករាយ !!​។​g lay leaka g lay tv