» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5136 នាក់

ម្សិលមិញ 10264 នាក់

សរុប 14144318 នាក់

នគរបាល​នឹង​ត្រួតពិនិត្យ​សន្តិសុខ​ពេល​បុណ្យ​ភ្ជុំ​បង្កា​ការប្រមូលផ្តុំ​?

 

​ភ្នំពេញ ៖​បង្កា​ក្រែង​មាន​មាន​ក្រុម​អតីត​អ្នកគាំទ្រ គណបក្សប្រឆាំង​រៀបចំ គម្រោង​ចលនា​ប្រមូល​ម្តុំ​តាម​វត្ត​អា​រ៉ា​ម​ពេល​ភ្ជុំ​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩  អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ដែនដី​ត្រូវ​ពង្រឹង​បន្ថែម នូវ​កិច្ចការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ។​a k fasty 

លោក ឃួ​ង ស្រេង មានប្រសាសន៍ថា “​ខែ​នេះ គឺជា​ខែ​ដែល​បងប្អូន​ប្រជាពលរដ្ឋ បាននិងកំពុង​ប្រារព្ធ​ពិធី​ភ្ជុំបិណ្ឌ ដូច្នេះ​កងកម្លាំងប្រដាប់អាវុធ ទាំង​២​ភេទ អាជ្ញាធរ​ដែនដី កម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​ពង្រឹង​បន្ថែម កិច្ចការពារ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ទាំង​ការធ្វើដំណើរ​ទៅ​វត្ត​អា​រ៉ា​ម ក៏ដូចជា​ចាកចេញ ពី​ផ្ទះ​ទៅកាន់​បណ្ដា​ខេត្ត​នានា ។ យើង​ត្រូវការពារ​ភូមិឋាន លំនៅឋាន របស់​ពួកគាត់ ពិសេស​លើ​បទល្មើស​ចោរកម្ម លួច ឆក់ ប្លន់​ជាដើម​” ។​
​លោក​ថា កន្លងមក​បាន​ទប់ស្កាត់​បទល្មើស​ផ្សេងៗ មាន​លក្ខណៈ​ល្អប្រសើរ​ហើយ ប៉ុន្តែ​ត្រូវ​ពង្រឹង​ថែមទៀត ដោយ​មិន​បន្ធូរដៃ​ឡើយ​។​

​វិទ្យុ​បារាំង​បាន​ផ្សាយ​ថាស​ម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឲ្យ​ត្រៀម​ទប់ស្កាត់ កម្លាំង​ប្រមូលផ្ដុំ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ។ សម្តេច ស ខេង ចេញ​បញ្ជា​ផ្ទាល់មាត់ ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច នៅតាម​មូលដ្ឋាន​ទប់ស្កាត់ ចលនា​ប្រមូល​នៅតាម​វត្ត​អា​រ៉ា​ម​។ បើតាម​រដ្ឋមន្ត្រី​មហាផ្ទៃ ពួក​ប្រឆាំង​ក្រៅច្បាប់ នឹង​ចុះ​ទៅតាម​វត្ត​អារាម រៀបចំ​ផែនការ​ខ្មៅ​។ ទោះជា​យ៉ាងណា​សម្តេច​ក្រឡាហោម​បាន​និយាយ​បង្កា​ថា​លោក​មិនបាន​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​មក​ធ្វើបុណ្យ​ភ្ជុំ​នោះទេ​។​

​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​កងកម្លាំង​សមត្ថកិច្ច ចំនួន​២៣៥១​នាក់ ដាក់ពង្រាយ​ការពារ​សន្តិសុខ សុវត្ថិភាព​ពលរដ្ឋ នៅតាម​វត្ត​អារាម​ចំនួន​១៤៩​វត្ត និង​នៅ​កន្លែង​ផ្សេងៗ​ទៀត ក្នុង​រាជធានី​ភ្នំពេញ ។​

សម្រាប់ ការសម្រួល​ចរាចរណ៍​ផ្លូវគោក​វិញ លោកស្នងការ​ថា បាននិងកំពុង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន បើទោះបី​កំពុង​ភ្លៀង​ធ្លាក់​ក៏ដោយ ក៏​កម្លាំង​សមត្ថកិច្ច នៅតែ​ឈរជើង តាម​គោលដៅ​របស់ខ្លួន ។​ក្រៅពី​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​ពេល​ភ្ជុំ​មិនសូវមាន​មនុស្ស​នោះ​នៅតាម​បណ្តា​ខេត្ត​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សាស​វឿន​អគ្គស្នងការ​នគរបាល​ជាតិ​ក៏បាន​ដាក់ចេញ​ផែនការ​ឲ្យ​នគរបាល​ចេញ​កម្លាំង​ការពារ​ផងដែរ​៕a k fasty1