» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1602 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767668 នាក់

សេចក្តី​ថ្លែង​សំខាន់ៗ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៥


​ភ្នំពេញ​៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៥ ស្ដីពី «​យុទ្ធសាស្ដ្រ​កំណើន​ថ្មី​របស់​កម្ពុជា​៖ អាទិភាព​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព និង​និរន្ដរ​ជាតិ​»​។ ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI)​។​a manet cheaserey 

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​ជា​អធិបតី​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៥៖* សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បង្ហាញ​ក្ដី​រីករាយ​ក្រៃលែង ដែល​បាន​ចូលរួម​ជា​អធិបតី ជា​លើក​ទី​២ ក្នុង​ពិធី​បើក​នៃ​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី​១៦ ឆ្នាំ ២០២៥ ក្រោម​ប្រធានបទ «​យុទ្ធសាស្ត្រ​កំណើន​ថ្មី​របស់​ប្រទេស​កម្ពុជា​៖ អាទិភាព​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ គុណភាព​ខ្ពស់ និង និរន្តរភាព​»​។

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ និង វាយតម្លៃ​ខ្ពស់​ចំពោះ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ដោយមាន​ការសហការ​ជាពិសេស​ពី​កម្មវិធី​ភាពជា​ដៃគូ​ប្រទេស​កម្ពុជា​-​អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់ (CAPRED) ដែល​បានរៀបចំ​សន្និសីទ​ដ៏​មាន​សារ សំខាន់​នេះ​ឡើង​។​* សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន ថ្នាក់ដឹកនាំ​នៃ​ក្រសួង​-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​, អង្គទូត​, ដៃគូ​អភិវឌ្ឍ​, អង្គការ​ជាតិ និង​អន្តរជាតិ​, វិស័យ​ឯកជន និង វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ និង​គ្រឹះស្ថានសិក្សា​នានា ដែល​បាន​អញ្ជើញ​ចូលរួម ដោយផ្ទាល់​ក្នុង​សន្និសីទ​នាពេលនេះ​។​

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​សំណាក់​យុវជន និង​និស្សិត ដែលជា​មូលធន​មនុស្ស និង​ជា​អនាគត​អ្នកដឹកនាំ​បន្តវេន​របស់​យើង ដើម្បី​ជា​ឱកាស​ក្រេប​យកចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ទៅ អនាគត​របស់​កម្ពុជា​* សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រោម​ការចង្អុលបង្ហាញ​របស់ លោកជំទាវ​បណ្ឌិត ជា សិរី វិទ្យាស្ថាន CDRI នឹង​ទទួលបាន​ការរីកចម្រើន​បន្ថែមទៀត​ទាំង​ផ្នែក​សមត្ថភាព​ស្ថាប័ន និង​ទាំង​ផ្នែក​គុណភាព និង​គុណ​តម្លៃ​ខ្ពស់​នៃ​កិច្ចការ​ស្រាវជ្រាវ សម្រាប់​ជា​ធាតុ​ចូលដល់​ការរៀបចំ និង​តាក់តែង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​សាធារណជន​ទូទៅ ជាពិសេស អ្នកស្រាវជ្រាវ និង​សិស្ស​-​និស្សិត​របស់​យើង ផងដែរ​។​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត សន្និសីទ​ឆ្នាំ​២០២៥​នេះ គឺមាន​សារសំខាន់ និង​រឹតតែ​វិសេស ជាង​សន្និសីទ​រាល់ដង​ក្នុងន័យ​ថា សន្និសីទ​ឆ្នាំនេះ បាន​ប្រមូលផ្តុំ​ធាតុ​ចូល​ទាំងឡាយ​ពី​សន្និសីទ​មុនៗ​កន្លងទៅ និង​បូកផ្សំ​នឹង​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​ពី​អ្នកស្រាវជ្រាវ ជំនាញ​របស់​វិទ្យាស្ថាន CDRI ពី​និន្នាការ​បច្ចុប្បន្ន ដើម្បី​ធ្វើការ​វែកញែក​ពិភាក្សា ក្នុង​គោលបំណង​កំណត់​នូវ​ទស្សន​រួម​អំពី​ទិសដៅ​អភិវឌ្ឍន៍​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៥០​។​
* សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកទឹកចិត្ត​ឱ្យមាន​ការពិភាក្សា​ដេញដោល​យ៉ាង​ផុលផុស​ពី​សំណាក់​វាគ្មិន ជាតិ និង​អន្តរជាតិ ក៏ដូចជា ឯកឧត្តម​, លោកជំទាវ​, លោក លោកស្រី ដែលមាន​វត្តមាន​ចូលរួម​សន្និសីទ​នា​ថ្ងៃនេះ​។​
* មតិយោបល់​ដែល​បានមកពី​ការពិភាក្សា​ដេញដោល​ក្នុងថ្ងៃនេះ នឹង​ក្លាយជា​ធាតុ​ចូល​ប្រកបដោយ​សារវន្ត និង​គុណ​តម្លៃ ដែល​សបញ្ជាក់​ឱ្យឃើញ​ពី​ការចូលរួម​ឈឺឆ្អាល​, គិតគូរ​តម្រែតម្រង់​ទិស ក្នុងការ​កំណត់​ជោគវាសនា​រួម​របស់​ប្រទេសជាតិ ក្នុង​ស្មារតី​ភាពជា​ម្ចាស់ការ និង​សាមគ្គីភាព​ជាតិ​* សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្នុង​រយៈពេល​ខ្លី និង​មធ្យម​ខាងមុខ​, រាជរដ្ឋាភិបាល​នៅតែមាន​សុទិដ្ឋិនិយម​ខ្ពស់​ថា កំណើនសេដ្ឋកិច្ច​នៅមាន​លទ្ធភាព​បន្ត​សម្រេចបាន ក្នុង​រង្វង់ ៦,៥% មធ្យម​ប្រចាំឆ្នាំ​។ យ៉ាងណាមិញ​, កំណើន​នេះ​នឹងមិន​កើតឡើង​ដោយ​ឯកឯង​នោះទេ ប៉ុន្តែ​ទាមទារ​ការខិតខំ​ប្រឹង​ប្រែង​ពី​ភាគី​ពាក់ព័ន្ធ​, មិន​ត្រឹមតែ​ពី​សំណាក់​រាជរដ្ឋាភិបាល​នោះឡើយ​, ក្នុងការ​ពង្រឹង​ការអនុវត្ត​គោលនយោបាយ និង​ការដ្ឋាន​កែទម្រង់​គន្លឹះៗ​។​

 ការវាយតម្លៃ​នេះ ក៏មាន​សង្គតិភាព​ទៅនឹង​របាយការណ៍​សិក្សា​របស់​វិទ្យាស្ថាន CDRI ដែល​នឹងត្រូវ ផ្សព្វផ្សាយ​ក្នុង​សន្និសីទ​នា​ថ្ងៃនេះ​, ដោយបាន​លើកឡើងថា កម្ពុជា​អាច​សម្រេចបាន​ក្នុង​អត្រាកំណើន​ជា​មធ្យម​ប្រចាំឆ្នាំ ប្រមាណ ៦,៤% ក្នុង​ទសវត្សរ៍​ខាងមុខ ក្នុងករណី​មាន ការរៀបចំ​គោលនយោបាយ​ជាក់លាក់​, ចំៗ និង ជាក់ស្តែង​និយម អម​ជាមួយ​ការអនុវត្ត ប្រកបដោយ​ប្រសិទ្ធភាព ហើយ​ទាំងនោះ​ក៏​ជា​អ្វីដែល​ខ្ញុំ​សង្ឃឹមថានឹង​ទទួលបាន​ចេញពី លទ្ធផល​នៃ​សន្និសីទ​ថ្ងៃនេះ​ផងដែរ​* សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទាញ​ចំណាប់អារម្មណ៍​នូវ​ទិដ្ឋភាព​សំខាន់ៗ ចំនួន​២​ដែល​បង្កើតជា​ចំណុច​របត់​ថ្មី​នៃ​ការគិតគូរ​រៀបចំ គោលនយោបាយ​, ដែល​នោះ​៖ ១៖ បើ​ទោះ​សេដ្ឋកិច្ចកម្ពុជា​បាន​វិល​ត្រលប់​ទៅរក​កំណើន​សក្តានុពល​វិញ​ក៏ពិតមែន ប៉ុន្តែ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បាន​បន្សល់​ស្លាកស្នាម និង​បន្ទច់បង្អាក់​ដល់​ល្បឿន​អភិវឌ្ឍន៍​របស់​កម្ពុជា ជារួម​, និង​២៖ កម្ពុជា ក៏ដូចជា​សេដ្ឋកិច្ច​សកល និង​តំបន់ គឺ​នៅ​បន្ត​ស្ថិតក្នុង អន្តរកាល​នៃ​ពហុ​វិបត្តិ​, ក្នុងន័យ​ថា វិបត្តិ​មួយ​មិនទាន់​ចប់​រលត់​ផង​, វិបត្តិ​មួយទៀត​ក៏បាន​កើតឡើង​, សង្គ្រាម​មួយ​មិនទាន់​បិទ​បញ្ចប់​ផង​, សង្គ្រាម​មួយទៀត​ក៏បាន​កើតឡើង​។​

 ក្នុងនោះ​, ហានិភ័យ និង​ភាពមិនប្រាកដប្រជា កើតមាន​កាន់តែ​ច្រើនឡើងៗ រួមមាន ៖ (១). ការកើនឡើង​នូវ​គោលនយោបាយ​គាំពារ​និយម (Protectionism) និង​សង្គ្រាម ពាណិជ្ជកម្ម​; (២). ភាព​តានតឹង​នៃ​កត្តា​ភូមិសាស្ត្រ​សេដ្ឋកិច្ច​ដែល​អាច​បន្ទច់បង្អាក់​ដ​ល់ ច្រវាក់​ផ្គត់ផ្គង់​សកល និង​នាំទៅដល់​ការ​កើន​ថ្លៃទំនិញ​ជា​អន្តរជាតិ​; (៣). ការ​បែកខ្ញែក ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​; និង (៤). ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ពី​ការប្រែប្រួល អាកាសធាតុ និង​គ្រោះធម្មជាតិ ។ អន្តរកាល​នៃ​ពហុ​វិបត្តិ​នេះ បានធ្វើឱ្យ​ស្ថានភាព សេដ្ឋកិច្ច​សកល និង​តំបន់​មានការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស និង​មិនអាច​រំពឹង​ទុកជាមុន​បាន​, ហើយនឹង​បង្ក​ជា​កម្មវិបាក​, ទាំង​វិជ្ជមាន និង​អវិជ្ជមាន​, ទាំង​ផ្ទាល់ និង​ប្រយោល ដល់​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ផងដែរ​

 សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា បានដាក់​ចេញ​នូវ «​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១» ដើម្បី​កំណើន​, ការងារ​, សមធម៌​, ប្រសិទ្ធភាព និង​ចីរភាព ព្រមទាំង​កំណត់​យក​នូវ អាទិភាព​គន្លឹះ​ចំនួន​៥៖ មនុស្ស​, ផ្លូវ​, ទឹក​, ភ្លើង និង​បច្ចេកវិទ្យា ដែលមាន​ការគិតគូរ​ជា​លក្ខណៈ យុទ្ធសាស្ត្រ​ដោយ​ឈរលើ​គោលការណ៍​២ សំខាន់ៗ គឺ​៖ ទី​១៖ បន្ត​ថែរក្សា​ឱ្យបាន នូវ​សន្តិភាព ដែលជា​កត្តា​សត្យានុម័ត ក្នុងការ​កសាង​ខឿន​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច និង​ទី​២៖ បន្ត​កសាង និង​ពង្រឹង​មូលដ្ឋានគ្រឹះ សម្រាប់​ព​ន្លឿ​ន​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ ក្នុង​ដំណើរ​ឆ្ពោះទៅ​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ ២០៥០​។​

 សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្នុង​រយៈពេល​ជាង​១៩​ខែ​កន្លងទៅនេះ​, រាជរដ្ឋាភិបាល បាន​បន្ត​ដាក់ចេញ និង​អនុវត្ត​កម្មវិធី​, យន្តការ​កែទម្រង់ និង​វិធានការ​ឆ្លើយតប​ជា​បន្តបន្ទាប់​។ ជាក់ស្ដែង​, ពាក់ព័ន្ធ​នឹង «​កម្មវិធី​គោលនយោបាយ​អាទិភាព ៦» និង «​វិធានការ​គន្លឹះ​ទាំង ៥», រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​យន្តការ​អនុវត្ត និង​បន្ត​តាមដាន និង វាយតម្លៃ ដែល​កន្លងទៅនេះ យើង​អាច​និយាយបានថា ទទួលបាន​នូវ​លទ្ធផល​គួរ​ជាទី​មោទនៈ​។​
* ក្នុង​គោលដៅ​ជំរុញ​ពិពិធ​កម្ម​សេដ្ឋកិច្ច​, បង្កើន​ភាព​ប្រកួតប្រជែង និង​ពង្រឹង​ភាព​ធន់​, រាជរដ្ឋាភិបាល​ត្រៀម​នឹង​ដាក់ឱ្យអនុវត្ត​នូវ «​កម្មវិធី​លើកកម្ពស់​ភាព ប្រកួតប្រជែង បង្កើន​ពិពិធ​កម្ម និង​ពង្រឹង​ភាព​ធន់ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច នៅ ក្នុង​បរិការណ៍​សកល ដែលមាន​ភាពមិនប្រាកដ​ប្រជា​ខ្ពស់ ឆ្នាំ ២០២៥ - ២០២៨» ដោយ​ផ្តោតលើ​សសរស្តម្ភ ៣ សំខាន់ៗ​៖ ទី​១៖ កម្មវិធី​គាំទ្រ​សេដ្ឋកិច្ច​តាម​វិស័យ​ក្នុង រយៈពេល​ខ្លី​ទៅ​មធ្យម តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​គោលនយោបាយ​មុត​ស្រួច និង​ចំ​គោលដៅ​, ទី​២៖ កម្មវិធី​លើកកម្ពស់​ភាព​ប្រកួតប្រជែង បង្កើន​ពិពិធ​កម្ម និង​ពង្រឹង​ភាព​ធន់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ដែលមាន​លក្ខណៈ​ជា​រចនាសម្ព័ន្ធ​, ស្មុគស្មាញ និង​អន្តរ​វិស័យ និង​ទី​៣៖ កម្មវិធី​ត្រៀមលក្ខណៈ​ចាក​ចេញពី​ចំណាត់ ក្រុម​ប្រទេស​អភិវឌ្ឍ​តិចតួច ដើម្បី​ធានា​នូវ​ការចាកចេញ​ដោយ​រលូន​។​

 សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ លទ្ធផល​នៃ​ការសិក្សា​របស់​វិទ្យាស្ថាន CDRI និង​ប្រធានបទ​ទាំង ៣ ដែល​នឹង​លើក​យកមក​ពិភាក្សា​។ ការសិក្សា​បានលើកឡើង​ពី «​យុទ្ធសាស្ត្រ​នៃ​កំណើន​ថ្មី​» ដែល​ការ​គួប​ផ្សំគ្នា រវាង​គោលនយោបាយ​កំណើន សេដ្ឋកិច្ច​តាម​វិស័យ​អាទិភាព ជាមួយនឹង​ការកែទម្រង់​រចនាសម្ព័ន្ធ​គ្រប់​ជ្រុងជ្រោយ​។​យុទ្ធសាស្ត្រ​នេះ​ផ្ដល់​សារសំខាន់​លើ តុល្យភាព រវាង​ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច ទៅនឹង​គុណភាព​នៃ​កំណើន ជាជាង​ការផ្តោត​តែ​លើ កំណើន​ខ្ពស់ មានន័យថា​, ទោះបី​ការកែទម្រង់​រចនាសម្ព័ន្ធ​គ្រប់​ជ្រុងជ្រោយ អាច​បណ្ដាលឱ្យ​កំណើនសេដ្ឋកិច្ច​មាន​កម្រិត​ទាប​ជាង​កំណើន​សក្ដានុពល ក៏​ចាំបាច់​ត្រូវ​ទទួលយក​ដើម្បី​ជំរុញ​លើកកម្ពស់​គុណភាព​, ចីរភាព និង​បរិ​យា​ប័ន្ន​នៃ​កំណើន​ដែរ​។​

យុទ្ធសាស្ត្រ​នេះ ក៏មាន​ភាពស៊ីចង្វាក់​ទៅនឹង «​យុទ្ធសាស្ត្រ​បញ្ច​កោណ​» ជាច្រើន​, ហើយ ដើម្បី​សម្រេចបាន​កំណើន​ខ្ពស់ និង មាន​ចីរភាព​, ការកែទម្រង់​រចនាសម្ព័ន្ធ​ត្រូវតែ​ធ្វើជា ចាំបាច់ និង​កាន់តែ​ឆាប់​, កាន់តែ​ប្រសើរ​។ ទោះបីជា​យ៉ាងនេះ​ក្តី​, ការកែទម្រង់​មិនគួរ​ត្រូវ ធ្វើ​ដោយ​តក់ក្រហល់​ពេល រហូត​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​ជារួម​នោះទេ​។​ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែង​ចាប់អារម្មណ៍​ចំពោះ​ប្រធានបទ​នីមួយៗ ក្នុង​កិច្ចពិភាក្សា​ទាំង​៣​វគ្គ ថ្ងៃនេះ ដែលមាន​ជាអាទិ៍​៖ សមិទ្ធកម្ម និង ទស្សនៈវិស័យ​កំណើន​, ការកែទម្រង់​រចនាសម្ព័ន្ធ សម្រាប់​កំណើន​រយៈពេល​វែង​, និង​ការផ្សារភ្ជាប់​គ្នា​ចក្ខុវិស័យ​កំណើន​ទៅនឹង អាទិភាព​គោលនយោបាយ​។ សម្ដេច​សង្ឃឹមថា វគ្គ​ពិភាក្សា​ដ៏​មាន​សារសំខាន់ និង​ប្រទាក់ក្រឡា​គ្នា​នេះ នឹង​អាច​កំណត់ឱ្យ​កាន់តែច្បាស់​នូវ​លំដាប់លំដោយ​អាទិភាព​, តុល្យភាព​, និង​ភាព​អនុវត្តបាន​នូវ​បណ្តា​គោលនយោបាយ​ទាំងឡាយ​។​

ដើម្បី​បំផុសគំនិត​សម្រាប់​ការពិភាក្សា​បន្ថែម​, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​នូវ​ការអង្កេត​មួយចំនួន ពាក់ព័ន្ធ​នឹង​បរិការណ៍​ថ្មី ដោយ​តម្រង់​ការពិភាក្សា​លើ​ទស្សនៈ និង​កម្មវិបាក​មកលើ​សេដ្ឋកិច្ច កម្ពុជា​ក្នុង​រយៈពេល​ខ្លី និង​មធ្យម​។ បរិការណ៍​សកល​សំខាន់ៗ ដែល​គួរផ្តោត​ការយកចិត្ត​ទុក រួមមាន ៖ ១៖ ការកើនឡើង​នូវ​ចរន្ត​គាំពារ​និយម ដែល​អាចឈាន​ទៅដល់​ស​ង្គ្រា​ម​ពាណិជ្ជកម្ម និង​សង្គ្រាម​បច្ចេកវិទ្យា​, ២៖ ការចាប់ផ្តើម​ពឹងផ្អែក​កាន់តែខ្លាំង ឡើងលើ​សេដ្ឋកិច្ច​ក្នុង​តំបន់ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច នៅពេលដែល​ប្រទេស​ក្នុង តំបន់​កាន់តែ​រីកចម្រើន​ឡើង និង​សមាហរណកម្ម​កាន់តែ​ស៊ីជម្រៅ ខណៈដែល​សេដ្ឋកិច្ច​ធំៗ​សម្រេចបាន​កំណើន​ទាប​, ៣៖ សន្ទុះ​នៃ​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​កាន់តែ​លឿន ជាពិសេស​លើ​បញ្ញា​សិប្បនិម្មិត រ៉ូ​បូត និង​ស្វ័យប្រវត្តិកម្ម ដែល​បើក​លទ្ធភាព​ក្នុងការ ជំរុញ​ផលិតភាព​ឱ្យមាន​សន្ទុះ​ខ្ពស់​ឡើង​, និង​៤៖ និន្នាការ​កើនឡើង​នៃ​អន្តរកាល​បៃតង តួយ៉ាង​ដូចជា​ការវិនិយោគ​លើ​ថាមពល​កកើតឡើង និង​រថយន្ត​អគ្គិសនី ជាដើម​។​

 ក្នុង​បរិការណ៍​កម្ពុជា​, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ចង់ឱ្យមាន​ការពិភាក្សា​ផុលផុស​លើ​៖ ១៖ ការកំណត់ និង​អភិវឌ្ឍន៍​វិស័យ​ដែលជា​ប្រភព​កំណើន ជាពិសេស​ឧស្សាហកម្ម​យុទ្ធសាស្ត្រ​លេច ឡើង​ថ្មីៗ និង​ការទាក់ទាញ​វិនិយោគ​ដែលមាន​តម្លៃបន្ថែម​ខ្ពស់​, ២៖ ការត្រៀម​លក្ខណៈ​ចាក​ចេញពី​ចំណាត់ ក្រុម​ប្រទេស​អភិវឌ្ឍ​តិចតួច (LDC), ៣៖ យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​សហគ្រាស​ធុន​មីក្រូ​, តូច និង ធ្យ​ម និង​ធុរកិច្ច​បង្កើត​ថ្មី តាមរយៈ​ការបន្ត​ពង្រឹង ប្រព័ន្ធ​អេកូឡូស៊ី និង​ការបង្កើន​សមត្ថភាព និង​ផលិតភាព និង​៤៖ ការអភិវឌ្ឍ ជំនាញ​បច្ចេកទេស បំពេញ​គម្លាត​នៃ​ជំនាញ (Skill gap) និង​ការបំពេញ​តម្រូវការ​នា​ពេលអនាគត​។​

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សន្និសីទ​របស់​យើង​នា​ថ្ងៃនេះ គឺ​ត្រូវតែ​ជា​វេទិកា​នៃ​ការផ្តោះប្តូរ​យោបល់ ត្រង់​ទៅ​ត្រង់​មក​, ប្រកបដោយ​ស្មារតី​ស្ថាបនា និង​ចូលរួម​គិតគូរ​, អនុវត្ត និង​ទទួលខុសត្រូវ​រួមគ្នា​លើ​ជោគវាសនា​របស់​កម្ពុជា​។ ហើយ​ធាតុ​ចូល​ដែល​បានមកពី​ការ ពិភាក្សា​ទាំង​៣​វគ្គ​នេះ នឹង​ផ្តល់​ជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល ក្នុងការ​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះចន្លោះ ផ្នែក​គោលនយោបាយ និង​វិធានការ ក្នុងន័យ​កែលម្អ​, សម្រួច និង តម្រង់ទិស​គោលនយោបាយ​ឱ្យ​កាន់​តែមាន​ភាពប្រាកដនិយម​ខ្ពស់ និង​ចំ​គោលដៅ​, ក៏ដូចជា​ការពង្រឹង​ការអនុវត្ត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព​ខ្ពស់​។​

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​កត់សម្គាល់​ឡើងវិញ​អំពី​តួនាទី​ដ៏​សំខាន់​នៃ «​ស្ថាប័ន ស្រាវជ្រាវ​» រួមទាំង វិទ្យាស្ថាន CDRI ក្នុង​ដំណើរ​ការរៀបចំ​គោលនយោបាយ ក៏ដូចជា ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​ទាំងមូល​។ ដូចនេះ សូម​ផ្ដល់​ជា​អនុសាសន៍​ជូន​វិទ្យាស្ថាន CDRI ដើម្បី​បន្ត​ពង្រឹងសមត្ថភាព​ស្ថាប័ន ជាពិសេស​លើ​កិច្ចការ​ស្រាវជ្រាវ​របស់​ខ្លួន ឱ្យ​កាន់​តែមាន​គុណភាព​ខ្ពស់​ប្រកបដោយ​គុណ​វុ​ឌ្ឈ សម្រាប់​រាជរដ្ឋាភិបាល ក៏ដូចជា​សាធារណជន​ទូទៅ ដូចខាងក្រោម​៖

​ទី​១៖ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ​ក្នុង​តំបន់ ដើម្បី​ទទួល បាន​នូវ​ទស្សនាទាន​បន្ថែម ជាមួយនឹង​ចក្ខុវិស័យ​កាន់តែ​ទូលំទូលាយ ក្នុង​គោលដៅ​បង្កើន​សមត្ថភាព​របស់​ស្ថាប័ន​សម្រាប់​បម្រើ​ដល់​ការវិភាគ និង​សិក្សា​ស្រាវជ្រាវ​​ទី​២៖ ការ​បំផុសគំនិត​ជជែក​ពិភាក្សា​អំពី​កិច្ច​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា បន្ត​លើកកម្ពស់​ការ​បំផុសស្មារតី​ចូលរួម​ជជែក​ពិភាក្សា​, ផ្តោះ​ប្តូរ​យោបល់ និង ហ៊ាន​លើក​ជា​មតិយោបល់​ក្នុងន័យ​ស្ថាបនា និង​កែលម្អ​
​ទី​៣៖ ការបន្ត​បំពេញ​តួនាទី​ជា​សេវា​មជ្ឈមណ្ឌល​ប្រមូល​ទិន្នន័យ និង​បោះពុម្ពផ្សាយ ឯកសារ​ស្រាវជ្រាវ​បែប​បរិមាណ​វិស័យ និង​គុណ​វិស័យ ដើម្បី​បន្ត​លើកកម្ពស់ ការសិក្សា​ស្រាវជ្រាវ​ដែល​ប្រើប្រាស់​ព័ត៌មាន និង​ទិន្នន័យបឋម (Primary data) តាមរយៈ​ការចុះ​ប្រមូល​ទិន្នន័យ និង​ស្ទង់​មតិ​។​

សម្ដេច​បាន​គូសបញ្ជាក់ថា សុក្រឹតភាព និង​សង្គតិភាព​នៃ​ទិន្នន័យបឋម ឬ​អាច​ហៅ ថា​ទិន្នន័យ​កម្រិត​មីក្រូ (Micro data) គឺមាន​សារសំខាន់​ណាស់ សម្រាប់​ជា​ធាតុ​ចូល ក្នុងការ​រៀបចំ​គោលនយោបាយ តម្រង់ទិស​វិធានការ​គោលនយោបាយ​ឱ្យ​កាន់តែ​ចំ​គោលដៅ និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង ស្របតាម​ស្មារតី​របស់​រាជរដ្ឋាភិបាល ដែល​តែងតែ​ចុះទៅ​ស្ដាប់​ផ្ទាល់ និង​ប្រឡូក​ផ្ទាល់​ជាមួយនឹង​បញ្ហា​របស់​ប្រជាពលរដ្ឋ ហើយ​ចូលរួម​ដោះស្រាយ កង្វល់​របស់​ប្រជាពលរដ្ឋ​ឱ្យចំ​គោលដៅ និង​ឱ្យចំ​ឬ​សគល់​នៃ​បញ្ហា​។​ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការស្រាវជ្រាវ​ផ្អែកទៅលើ​ទិន្នន័យ​ដែល​ប្រមូលបាន មិនមែន​ជាការ​ស្រ​ម៉ៃ​។​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​កំពុង​ពង្រឹង​ស្ថាប័ន​ទទួលខុសត្រូវ ក្នុងការ​ប្រមូល​ប​ព័ត៌មាន ដើម្បី​ធានា​សុ​ក្រឹត្យ​ភាំ​ព​។​

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ធ្វើការ​មិន​ផ្អែកទៅលើ​មនុស្ស​ម្នាក់​គ្រប់មុខ​ឡើង ពោល​ផ្អែកលើ​ការប្រមូល​ផ្ដុំគ្នា​ដើម្បី​ធ្វើការ​, គោលនយោបាយ​សំខាន់បំផុត ផ្អែកទៅលើ​ទិន្នន័យ និង​ការវិភាគ​ច្បាស់លាស់​។​ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា មិនអាច​ចម្លង​គោលនយោបាយ​របស់​ធនា​គារ​ពិភពលោក​ដាក់​ឲ្យ​ប្រទេស​ផ្សេង មក​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​បានឡើយ​។​
* សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​វិស័យ​ផ្សេងៗ​នោះ មិន​អាចមាន​កំណើន​ដូចគ្នា​៦​ភាគរយ​នោះឡើយ​។​

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កុំ​យក​ទិន្ន័យ​ក្នុង​វិស័យ​ឧស្សាហកម្ម ទៅ​វាយតម្លៃ និង​ការចង់បាន​ក្នុង​វិស័យ​សេវាកម្ម​។​ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​គិតគូ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​វិស័យ​អាកាសចរណ៍​។​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កុំ​យក​ការវិភាគ​បែប​ស៉ី​អារម្មណ៍ មក​ដាក់​ក្នុង​គោលនយោបាយ​។​ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល កំពុង​រង់ចាំ​មើល​លទ្ធផល​នៃ​កិច្ចពិភាក្សា​នេះ ដើម្បី​ពិនិត្យ​ជាមួយ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​បានដាក់​ចេញ​។​ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ស្ថានភាព​សេដ្ឋកិច្ច​ប្រែប្រួល តម្រូវ​ឲ្យ​គោលនយោបាយ​ប្រែប្រួល​ដូចគ្នា​។​

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ផ្អែក​តាម​របាយការណ៍​របស់​ឧបនាយករដ្ឋមន្ដ្រី សាយ សំ​អាល់ អត្រាកំណើន​នៃ​ការទិញ​ផ្ទះ​មានការ​កើនឡើង ។ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កំណើន​នៃ​ការទិញ​ផ្ទះ​នៅពេលនេះ គឺជា​កំណើន​ដែលមាន​ភាព​ធន់ ហើយ​ច្បាស់លាស់​ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ស្វាគមន៍​គ្រប់​ធាតុ​ផ្សំ​ទាំងអស់ ទោះ​អ្នកស្រាវជ្រាវ​នោះ​ក្នុង​កម្រិត​តូច ឬ​ធំ​យ៉ាងណាក្ដី ដើម្បី​ជា​ចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​។​ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ចប់​ការ​ថ្លែង​សុន្ទរកថា​សំណេះសំណាល​វេលា​ម៉ោង ៩៖១០​នាទី​ព្រឹក​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២៥, (ប្រភពFresh News)a manet cheaserey1 a manet cheaserey2