» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6508 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696679 នាក់

មក​ស្គាល់​អត្ត​ព​លិ​ក​ហែល​ទឹក​កម្ពុជា កីឡាការិនី សាក់​ប៊ុន អប្សរា កាតា​រី​ណា​នៅ​កីឡា​អូឡាំពិក​ស្រុក​បារាំង


​ប្រទេស​បារាំង ៖ កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២៤ អត្ត​ព​លិ​ក​ហែល​ទឹក​កម្ពុជា កីឡាការិនី សាក់​ប៊ុន អប្សរា កាតា​រី​ណា បានបញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៦ ក្នុង​ក្រុមទី​៦ ឬ Heat ៦ ការប្រកួត​កីឡាហែលទឹក វិញ្ញាសា​រហែល​សេរី ៥០​ម៉ែត្រ នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​ទីក្រុង​ប៉ារីស​ឆ្នាំ ២០២៤ ដោយបាន​ប្រើ​ថិរវេលា ២៦.៩០​វិនាទី ។​a absara swim2 

​កញ្ញា សាក់​ប៊ុន អប្សរា កាតា​រី​ណា កីឡាការិនី​កូនកាត់​ខ្មែរ​-​អាមេរិក​វ័យ​២៣​ឆ្នាំ​រូបនេះ មិនអាច​បន្តទៅ​កាន់​វ​គ្គ​បន្ទាប់​បានទេ ដោយ​រូបគេ​ទទួលបាន​ចំណាត់ថ្នាក់​រួម​លេខ​៣៨ នៅក្នុង​ចំណោម​កីឡាការិនី​ទាំងអស់​៧៩​នាក់​។ នៅក្នុង​វិញ្ញាសា​នេះ កីឡាការិនី​ចូលរួម​ទាំងអស់​៧៩​នាក់ ដោយ​ចែកជា​១០​ក្រុម ហើយ​១​ក្រុម​មាន​៧​នាក់ និង​៨​នាក់​។ ការប្រកួត​ក្នុងចំណោម​ទាំង​៧៩​នាក់ កីឡាការិនី​ដែល​ប្រើ​ថិរវេលា​តិចជាងគេ​បំផុត​ចំនួន​១៦​នាក់ នឹង​បន្ត​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​៨​នាក់​បន្តទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​ទោះ​ចាញ់​គេ​តែបើ​តាម​ការ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កញ្ញា ហែម ថុ​ន​វិ​ទី​នី ដែលជា​ប្រតិភូ​កីឡាហែលទឹក​កម្ពុជា និង​ជា​គ្រូបង្វឹក​ផ្ទាល់ ដែល​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​ប៉ារីស​ឆ្នាំ ២០២៤ កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២៤ កន្លងទៅ បានឱ្យដឹងថា អ​ប្សា​រា​ជាប់​ចំណាត់ថ្នាក់​លេខ​៣៨ លើ​ពិភពលោក​ក្នុងចំណោម​៧៩​ប្រទេស ដែល​ចូលរួម​ប្រកួត​វិញ្ញាសា ៥០​ម៉ែត្រ ដោយ​សេរី​ក្នុង​ថិរវេលា ២៦.៩០​វិនាទី​។ នាង​ថា តួលេខ​មួយ​នេះ​គឺ​អស្ចារ្យ​សំរាប់​ប្រទេស​កម្ពុជា​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ នេះ​បើតាម​ការ​បង្ហោះ​របស់​ក​ញ្ញា ហែម ថុ​ន​វិ​ទី​នី​។​

​កីឡាការិនី សាក់​ប៊ុន អប្សរា កាតា​រី​ណា គឺជា​អត្ត​ព​លិ​ក​ទី​២ បន្ទាប់ពី​កីឡាករ កូ​សុង​ដឺ​ឡា​ប៉ា​រ៉ង់ អង់​ត្វ័​ន ម៉ា​តាំង​ក្លូដ ដែល​បញ្ចប់​ភារកិច្ច​នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​ប៉ារីស​។ ដ្បិត​កីឡាករ​ហែល​ទឹក​កូនកាត់​ខ្មែរ​-​បារាំង​វ័យ​១៨​ឆ្នាំ​រូបនេះ មិនអាច​បន្តទៅ​វគ្គ​បន្ទាប់ ក្រោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ក្រុមទី​២ ឬ Heat 2 វិញ្ញាសា​សេរី​១០០​ម៉ែត្រ ដោយ​ប្រើ​ថិរវេលា​៥២.៩៥​វិនាទី កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ កន្លងទៅ​។​

​កម្ពុ​ជាមាន​អត្ត​ព​លិ​ក​១​រូប​ចុងក្រោយ គឺ កីឡាករ​រត់ប្រណាំង ឈុន ប៊ុនថន ដែល​ធ្វើការ​ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ ៨០០​ម៉ែត្រ នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក ម៉ោង​ក្នុងស្រុក ដែល​ត្រូវ​នឹង​ម៉ោង​៤​និង​៥៥​នាទី​រសៀល តែ​មិនបាន​លទ្ធផល​ល្អ​ទេ​។​​កម្ពុជា​ពុំមាន​កីឡា​ណាមួយ ដែលជា​ប់ដ​ល់វគ្គ​ជម្រុះ​នោះទេ ។​ក្រោម​លក្ខខណ្ឌ​សិទ្ធិ​អនុគ្រោះ​របស់​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ (IOC)​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​៣​រូប លើ​ប្រភេទ​កីឡាអត្តពលកម្ម​១​រូប និង​ហែល​ទឹក​២​រូប​តែ​ប៉ុន​ណោះ​ទៅ​ចូលរួម ៕ (​រូបភាព ៖ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក Khmer Swimming Federation, Olympic Cambodia និង Vitiny Hemthon)a absara swim1 a absara swim3 
​