» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11723 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701894 នាក់

ទួ​ច ស្រី​លក្ខណ៍​បង្ហោះ​សារ​វាយបក​ស្វាមី​ថា ប្រយ័ត្ន​ស្តាយក្រោយ​មិនទាន់លែងគ្នាផងទៅមានប្រពន្ធថ្មី!!



​ភ្នំពេញ​៖ រឿងរ៉ាវ តារាចម្រៀង ទួ​ច ស្រី​លក្ខណ៍​និង​ប្តី​ជា​ជនបរទេស បាន​ផ្ទុះឡើង​ជាថ្មី និង ទទួល​ការចាប់អារម្មណ៍ ពី​សំណាក់​មហាជន​នៅលើ​បណ្តាញ​សង្គម បន្ទាប់ពី​អតីត​ស្វាមី​របស់​នាង​គឺ​លោក Morten Kvammen បានចេញ​លិខិត​បំភ្លឺ​រឿងរ៉ាវ​មួយចំនួន ។​a touch sreya 

កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០ លោក Morten បាន​បង្ហោះ​នូវ​លិខិត​បំភ្លឺ​ជា​ភាសា​អង់គ្លេស និង​ប្រែជា​ភាសា​ខ្មែរ ជុំវិញ​រឿងរ៉ាវ​មួយចំនួន ដើម្បី​ឆ្លើយតប​ទៅនឹង​អ្វីៗ​ដែល ទួ​ច ស្រី​លក្ខណ៍ បានលើកឡើង​ឲ្យ​គេឯង​ដឹង​ឮថា​កំហុស​គ្រប់យ៉ាង​គឺ​ដោយសារតែ​រូបលោក​។​លោក Morten បញ្ជាក់ថា រាល់​អ្វីៗ​ដែល ទួ​ច ស្រី​លក្ខណ៍ បាន​និយាយ​ឡើង​គឺ​ចាត់ទុក​ជាការ​មួល​បង្កា​ត់ បំភ្លៃ​ការពិត​ទាំងអស់ ព្រោះតែ​ដើម្បី​កេរ្តិ៍ឈ្មោះ​ខ្លួន​។​

​បន្ទាប់មក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ទួ​ច ស្រី​លក្ខណ៍ ក៏បាន​ឆ្លើយតប​តាម​ហ្វេ​ស​ប៊ុ​ក​វិញ ថា​នាង​និង​ប្តី​មិនទាន់​លែងលះគ្នា​ទេ​តែ​ប្តី​បាន​ទៅ​ការ​ប្រពន្ធ​ថ្មី​?​។​ស្រី​ស​ក្ខ័​គម្រាមថា «​ត្រូវ​ចាំ​ថា ការសរសេរ​បង្ហោះ​ជា​សារ វា​ជា​បទ​ដែរ​បរិហារកេរ្តិ៍​ជា​សាធារណៈ​យ៉ាងច្បាស់ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ដោយ​រូបខ្ញុំ មិនដែល​តបត តែ​លោក​នៅតែ​បន្ត​ធ្វើបាប​រូបខ្ញុំ​ស្ទើរ​ស្លាប់​ទាំង​រស់ ទឹកភ្នែក​ខ្ញុំ​ស្រក់​ព្រោះតែ​រូបខ្ញុំ មិន​នឹកស្មានថា ចិត្ត​ប្រុស​សាហាវ​ដល់​ថ្នាក់​ហ្នឹង រៀប​គំរោង ក្បត់​ខ្ញុំ ដែលជា​ប្រពន្ធ​ធ្វើ​ឲ្យ​កូន​នឹង​ខ្ញុំ ស្រែក​ទ្រហោយំ​ដោយ​ស្នាដៃ​ប្តី ប្តី​ក្បត់​បំពាន​ហ៊ាន​ក្រាប​ក្បាល​ផ្ទឹម​ការ​ជាមួយ​ស្រី​ថ្មី ភ្លេច​ហើយ​ឬ ប្តី​ថា​ខ្លួន​មិនទាន់​លែងលះ ទុក​ឲ្យ​ច្បាប់​ជា​អ្នកធ្វើ​ការចុះ យុត្តិធម៌​មាន​សម្រាប់​ស្ត្រី​ខ្មែរ​ដូចជា​ខ្ញុំ​»​។​

នៅ​ថ្ងៃ​ដដែល គេ​ក៏​បានឃើញ ទួ​ច ស្រី​លក្ខណ៍ បាន​បង្ហោះ​សារ​ឆ្លើយតប​មួយទៀត នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ឈ្មោះ​អង់គ្លេស Jenny Outver ដែលមាន​ខ្លឹមសារ​ធ្ងន់ៗ​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រអប់មាត់​ប្រៀបដូចជា​កាំភ្លើង សម្តី​ប្រៀប​ដូច​គ្រាប់​សំណ សូម​ប្រើ​វា​ដោយមាន​ការពិចារណា​ឲ្យ​បាន​ល្អិតល្អន់ មុននឹង​និយាយស្តី​ម្តងៗ ព្រោះ​ពេលខ្លះ​វា​អាចធ្វើ​ឲ្យ​អ្នក​ស្តាយក្រោយ​អស់​មួយជីវិត ដោយសារ​សម្តី​របស់ខ្លួន​ឯង ខ្ញុំ​ត្រូវតែ​ក្រោកឈរ ទោះ​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ​»​។​

 អ្នកនាង ទួ​ច ស្រី​លក្ខណ៍ ក៏បាន​បកស្រាយ​បទ​ចម្រៀង​ដោយ​ច្រៀង​គោក​មួយ​បទ​មាន​ចំណងជើង​ថា​៖ «​ស្ទើរ​ស្លាប់​ទាំង​រស់​» រៀបរាប់​ពី​ទង្វើ​ប្តី​ចុះចោល​ទៅ​មាន​ស្រី​ថ្មី​ទាំង​គ្មាន​រឿង​អ្វី និង​ឈឺចាប់​បំផុត ពេល​ស្រី​ប្តី​ដែល​យកប្តី​គេ​ហើយ បែរជា​ចេញមក​បញ្ឈឺ​ដាក់​ទៀត រីឯ​ប្តី​វិញ​មើលងាយ​ប្រពន្ធ​ថែមទៀត​….​។​a toucha4 a toucha6 


​