» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6059 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696230 នាក់

ទឹកស្ទឹង​ព្រែក​ត្នោត បន្ត​ជន់​ឡើង​កាន់តែខ្លាំង​ថែមទៀត មិនទាន់​មានការ​ថយ​ប្រឡាយរំដោះទឹកជួយមិនបាន?


​ភ្នំពេញ ៖ មកដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ នេះ ទឹកស្ទឹង​ព្រែក​ត្នោត​នៅតែ​បន្ត​ជន់​ឡើង​កាន់តែខ្លាំង​ថែមទៀត មិនទាន់​មានការ​ថម​ថយ​ទៅវិញ​នៅឡើយ​ទេ ។ ទឹកបាន​ជន់​ហៀរ​ចេញពី​ស្ទឹង​ហូរ​ក្នុង​ភូមិឋាន​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​លិច​ជាច្រើន​ខ្នង​បន្ថែមទៀត នៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។a river tnaot

​ការលិចលង់​បាន​កើន​ឡើងដល់​ចំនួន​៥​សង្កាត់ ស្មើ​និង​១៤​ភូមិ​,១៦២​ខ្នង​ផ្ទះ​,២០២​គ្រួសារ ប៉ះពាល់​មនុស្ស​៨៣៥​នាក់ ,​ផ្លូវ​បេតុង​ក្នុងភូមិ​ចំនួន​៤​ខ្សែ ,​វត្ត​ចំការ​ខ្សាច់​១,​សាលាសង្កាត់​ស្ពានថ្ម​១ និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ពានថ្ម​១​ផងដែរ ប៉ុន្តែ​មិនបាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់​ឡើយ ។​​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​អំពី​ស្ថានភាព​ទឹកស្ទឹង​នោះ​ជាប់​ជាប្រចាំ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ឬ​ជម្លៀស​ប្រជាពលរដ្ឋ​គ្រប់ពេល ក្នុងករណី​ដែល​ទឹក​ជន់​កាន់តែខ្លាំង​ថែមទៀត​នោះ ។​

​មន្ត្រីនគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្តទៀតថា សង្កាត់​ទាំង​៥​នោះ រួមមាន​ទី​១-​សង្កាត់​គង​ន​យ​លិច​ចំនួន​០៣​ភូមិ ក្នុងនោះ មាន​ភូមិ​វាល​ថ្លាន់​ចំនួន​២៧​ខ្នង​ផ្ទះ ស្មើនឹង​៣៥​គ្រួសារ មនុស្ស​សរុប​ចំនួន​១៧៨​នាក់ និង​ផ្លូវ​១​ខ្សែ ។ ភូមិ​គង​ន​យ​ចំនួន​០៥​ខ្នង​ផ្ទះ ស្មើនឹង​០៦​គ្រួសារ មនុស្ស​សរុប​ចំនួន​២៤​នាក់​,​ភូមិ​សិរីសម្បត្តិ​ចំនួន​១៥​ខ្នង​ផ្ទះ ស្មើ​១៥​គ្រួសារ មនុស្ស​សរុប​ចំនួន​៦៥​នាក់ និង​ផ្លូវ​ចំនួន​០២​ខ្សែ ។
​ទី​២-​សង្កាត់​សាក់​សំពៅ​ចំនួន​០៣​ភូមិ ក្នុងនោះ ភូមិ​ពោធិ៍​រលំ​ចំនួន​០២​ខ្នង​ផ្ទះ ស្មើនឹង​០២​គ្រួសារ មនុស្ស​សរុប​ចំនួន​០៨​នាក់ ។ ភូមិ​សំបួរ​ចំនួន​០២​ខ្នង​ផ្ទះ ស្មើនឹង​០៣​គ្រួសារ មនុស្ស​សរុប​ចំនួន​១៥​នាក់ ,​ភូមិ​ពាម​០១​ខ្នង​ផ្ទះ ស្មើនឹង​០១​គ្រួសារ មនុស្ស​សរុប​ចំនួន​០៥​នាក់ និង​ផ្លូវ​១​ខ្សែ ។​

​ទី​៣-​សង្កាត់​ព្រៃវែង​លិច​ភូមិ​សេរី​ដីដុះ មាន​ចំនួន​៨០​ខ្នង​ផ្ទះ ស្មើនឹង​១០៤​គ្រួសារ មនុស្ស​សរុប​ចំនួន​៣៣៨​នាក់ ។​​ទី​៤-​សង្កាត់​ទៀន លិច​ភូមិ​កន្ទុយ​ទឹក​ចំនួន​១១​ខ្នង​ផ្ទះ ស្មើនឹង​១៧​គ្រួសារ មនុស្ស​សរុប​ចំនួន​៦៨​នាក់ ។​​ទី​៥-​សង្កាត់​ស្ពានថ្ម​ចំនួន​៦​ភូមិ​ក្នុងនោះ​មាន​ភូមិ​អញ្ចាញ​ចំនួន​៣​ខ្នង​ផ្ទះ ស្មើនឹង​០៣​គ្រួសារ មនុស្ស​សរុប​ចំនួន​០៩​នាក់ ,​ភូមិ​ម៉ឺន​ត្រា​លិច​វត្ត​ចំការ​ខ្សាច់ ប៉ះពាល់​ព្រះសង្ឃ​និង​គ្រហស្ថ​ចំនួន​៤៧​អង្គ​/​នាក់ ,​ភូមិ​ស្ពានថ្ម​ចំនួន​០៥​ខ្នង​ផ្ទះ ស្មើនឹង​០៥​គ្រួសារ មនុស្ស​សរុប​ចំនួន​២៥​នាក់ លិច​សាលាសង្កាត់​ស្ពានថ្ម និង​ប៉ុស្តិ៍នគរបាល​ស្ពានថ្ម ។ ភូមិ​ស្វាយ​មាន​លក្ខណ៍​ចំនួន​០៤​ខ្នង​ផ្ទះ ស្មើនឹង​០៤​គ្រួសារ មនុស្ស​សរុប​ចំនួន​១៨​នាក់ ,​ភូមិ​ហា​០៥​ខ្នង​ផ្ទះ ស្មើនឹង​០៥​គ្រួសារ មនុស្ស​សរុប​ចំនួន​២១​នាក់​,​ភូមិ​ដូង​ចំនួន​០២​ខ្នង​ផ្ទះ ស្មេ​ី​នឹង​០២​គ្រួសារ មនុស្ស​សរុប​ចំនួន​១៤​នាក់ ។​

​ប្រជាពលរដ្ឋ​បាន​និយាយថា ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ជន់​ឡើងជា​បន្តបន្ទាប់​ច្រើន​ថ្ងៃ​មកហើយ ប៉ុន្តែ​ឡើង​ខ្លាំង​មែនទែន​បណ្ដាល​ឲ្យ​លិច​ផ្ទះសម្បែង ទី​វត្ត​អារាម សាលាសង្កាត់​និង​ប៉ុស្តិ៍នគរបាល​នោះ​រយៈពេល​៣​ថ្ងៃ​ចុងក្រោយ​មកនេះ ។ ដោយ​ផ្ទះ​ខ្លះ​លិច​ត្រឹម​ស្មងជើង ត្រឹម​ភ្លៅ ចង្កេះ ឬ​ផ្ទះ​ដែល​នៅជាប់​ផ្ទាល់​និង​មាត់​ស្ទឹង​តែម្ដង​លិច​ជ្រៅ​ជាង​នេះ រីឯ​បរិវេណ​ឯ​វត្ត​ចំការ​ខ្សាច់​ក៏​លិច​គឺ​ត្រូវ​ទឹក​លិច​ទាំងស្រុង ដោយមាន​កន្លែង​ខ្លះ​លិច​ក្បាល​ទៀតផង​។ ចំណែក​ព្រះសង្ឃ​បាន​គង់​នៅលើ​សាលាឆាន់​ដែល​សង់​ខ្ពស់ ព្រមទាំង​ប្រើ​ទូកង​សម្រាប់​ជា​មធ្យោបាយ​ដឹក​សម្ភារ​ផ្សេងៗ​ដូចជា​ស៊ី​ម៉​ង៌​ជាដើម​យកទៅ​ទុក​នៅ​ទី​ខ្ពស់ ។​

​ប្រជាពលរដ្ឋ​បានលើកឡើង​បន្តទៀតថា បញ្ហា​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​នេះ​គឺ​ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​មិន​ដាន់​នៅឯ​ខេត្តកំពង់ស្ពឺ ឬ​ខេត្ត​ជាប់​នោះ ហើយ​វា​មិន​ទៀង​នោះទេ​ថា​ទឹក​ស្រក​ទៅវិញ​នៅពេលណា​នោះ ។ ប្រសិនបើ​មេឃ​នៅតែមាន​ភ្លៀង គឺ​ទឹកស្ទឹង​នេះ​ក៏​នៅតែ​បន្ត​ជន់​លិច​ទៀត​ដែរ ហើយ​ការ​លិច​កាន់តែ​កើនឡើង​ច្រើន​សង្កាត់​និង​ច្រើន​ភូមិ​ថែម​ទៀតផង ។​
​ប៉ុន្តែ​បើ​មេឃ​លែងមាន​ភ្លៀង​ធ្លាក់​បន្តទៀត​នោះ យ៉ាងយូរ​២​ទៅ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ទឹក​និង​ស្រក​ចូលទៅក្នុង​ស្ទឹង​វិញ លែងមាន​ការលិចលង់​បន្ត​ទៀតហើយ នេះ​គឺជា​ទម្លាប់​ដែល​ពួកគាត់​បាន​ជួបប្រទះ​ជា​រៀងរាល់ឆ្នាំ​កន្លងមក ។​គេ​មិនដឹងថា​តើ​ហេតុ​អី​ព្រែក​ប្រឡាយ​ថ្មី​ដែល​ក្រសួង​ធនធានទឹក​ជីក​ដោយ​អះអាងថា​អាចជួយរ​រំដោះ​ទឹកជំនន់​ពី​ស្ទឹង​ព្រែក​ត្នោត​ហេតុ​អី​មិន​អាចជួយ​រំដោះ​ទឹក​នោះឡើយ​?​ឬមួយ​មិនទាន់​ហើយ​ឬក៏​ការ​គន់គូ​ខុស​?៕a river tnaot1 

​