វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1573 នាក់
ម្សិលមិញ 2663 នាក់
សរុប 15673853 នាក់
ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង០១និង០០នាទីឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ កម្លាំងចម្រុះបានចុះបង្ក្រាបករណីឃាតកម្មមួយ ស្ថិតនៅមុខសណ្ឋាគារ៥២០ ក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុហើយសាកសពមានស្នាមគ្រាប់កំភ្លើង និងស្នាមចាក់ដោយកាំបិតតែក្រុមជនសង្ស័យបានជិះរថយន្ត ម៉ាកឡិចស៊ិស៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BA-៦១១១ បើកគេចឆ្ពោះទៅផ្លូវជាតិលេខ៤បាត់ហើយ។
ក្រោយមក កម្លាំងសមត្តកិច្ចបានល្បាតមកដល់ចំណុចភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានប្រទះឃើញរថយន្តខាងលើរេចង្កូតមកខាងឆ្វេងដៃ ក្នុងទិសដៅទៅភ្នំពេញហើយបានបុកបង្គោលភ្លើងទៅមុខលែងរួច។ សមត្តកិច្ចរកឃើញថាក្នុងរថយន្តមានមនុស្សចំនួន០៤នាក់ ប្រុសទាំងអស់ ជាជនជាតិចិន ក្នុងនោះមានអ្នករងរបួសធ្ងន់ចំនួន០២នាក់ និងស្លាប់ចំនួន០២នាក់ ។ នៅក្នុងរថយន្តនោះសមត្ថកិច្ចបានរកឃើញកាំភ្លើងខ្លីចំនួន០១ដើម ម៉ាកCF ខ្នោះដៃ និងសម្ភារៈមួយចំនួន។
សូមបញ្ជាក់ថាករណីបាញ់សម្លាប់ជនជាតិចិនម្នាក់ទម្លាក់ពីលើរថយន្ត ហើយបន្ទាប់ពីបាញ់ប្រហាររួច ជនសង្ស័យក៏បានបើករថយន្តគេចខ្លួនបាត់ស្រមោលទៅ។ នេះបើយោងតាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចខេត្តព្រះសីហនុដែលបានឱ្យដឹងថា ការបាញ់នេះធ្វើឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅឆ្នេរអូរត្រេះទល់មុខសណ្ឋាគារ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បន្ទាប់ពីកើតហេតុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុក៏បានចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុនិងធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយដោយមានស្នាមគ្រាប់កាំភ្លើង ស្នាមចាក់នឹងកាំបិត ហើយវត្ថុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុរួមមាន៖ គ្រាប់កាំភ្លើង១គ្រាប់ និងកូនកាំបិតមួយដើម។ស្រុកខ្មែរយើងស្រួលចឹងចិនអាចមានពែកមីបើកឡានបានមានសិទ្ធទិញកាន់អាវុធតែមិនដឹងថាខាងណាចេញច្បាប់ឲ្យនោះទេ?៕