» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6534 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696705 នាក់

បវរកញ្ញា​ខ្មែរ​ម្នាក់​ផ្សេងទៀត​ទៅ​ប្រកួត​បវរកញ្ញា​ពិភពលោក Miss Aura International នៅ​ប្រទេស​តួ​ក​គី


​ភ្នំពេញ​៖ នារី​ខ្មែរ​ម្នាក់ បាន​កាន់​ទង់ជាតិ​ប្រទេស​កម្ពុជា ហោះ​ទៅ​ចូលរួម​ប្រកួត​កម្មវិធី​លំដាប់​ពិភពលោក​មួយ ដែលមាន​ឈ្មោះថា Miss Aura International 2024 នៅ​ទីក្រុង Antalya ប្រទេស​តួ​ក​គី​។ បវរកញ្ញា​ខ្មែរ​ម្នាក់នេះ មាន​ឈ្មោះថា កែវ សេង​លី​ហួរ ដោយ​នាង​បាន​ចេញទៅ​ចូលរួម​ប្រកួត​កម្មវិធី​ខាងលើ​កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២៤​។​a miss go turky1 

Miss Aura International 2024 គឺជា​ការប្រកួត​បវរ​កញ្ញា​ពិភពលោក​ប្រចាំឆ្នាំ ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង Antalya ប្រទេស​តួ​ក​គី នៅឯ​សណ្ឋាគារ​ដ៏​ធំ​ឈ្មោះថា Rixos Sungate​។ ព្រឹត្តិការណ៍​ឆ្នាំនេះ មាន​បវរកញ្ញា​ចូលរួម ប្រមាណ ៥០​ប្រទេស​។​​ពិភព​បវរកញ្ញា​បរទេស​បាន​ស្គាល់​កញ្ញា កែវ សេង​លី​ហួរ ដែល​បង្ហាញ​ឈុត​អប្សរា ម៉ូ​ហិ​នី ដែល​ដកស្រង់​ចេញពី​រឿង​កូរ​សមុទ្រ​ទឹកដោះ និង​ឈុត​តំណាង​ជាតិ «​ព្រះ​ម៉ែ​ធរណី​» នៅលើ​ឆាក Miss Aura International 2024 ផងដែរ ក្នុង​គោលបំណង​បង្ហាញ​ពី​រូបចម្លាក់ នៅលើ​ប្រាសាទ​អង្គ​វត្ត ឲ្យ​បរទេស​បានដឹង​ពី​រូបចម្លាក់​លើ​ប្រាសាទបុរាណ​ខ្មែរ ដ៏​ថ្លៃថ្លា​។​
​កែវ សេង​លី​ហួរ បាន​អរគុណ​កម្មវិធី Miss Aura International សម្រាប់​ការ​ឲ្យ​តម្លៃ​ដល់​បវរកញ្ញា​គ្រប់​ជាតិ​សាស​ដែល​មកពី​គ្រប់​ប្រទេស និង ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​។ នាង​ចាត់ទុកថា ការ​ឲ្យ​តម្លៃ គឺ​សំខាន់​ណាស់​សម្រាប់​មនុស្សជាតិ និង​គ្រប់​ជាតិ​សាសន៍​។​

​នាង​ថែមទាំង​ថ្លែង​ពាក្យ​អរគុណ មកកាន់​ប្រជាជន​កម្ពុជា និង​អរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​, ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:, អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួងទេសចរណ៍ ដែលជា​ចំណែក​នាំ​ឲ្យ​នាង​មានឱកាស​ផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌​របស់​ប្រទេស ទៅកាន់​ពិភពលោក​៕a miss go turky2 a miss go turky3 

​