វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7563 នាក់
ម្សិលមិញ 6001 នាក់
សរុប 13880393 នាក់
ភ្នំពេញ៖ក្រោយបានចូលរួមសម្តែងនៅក្នុងរឿងភាគខ្នាតធំនិងកំប្លែងខ្លីៗជាច្រើននិងមានសមត្ថភាពគួរឲ្យសរសើតារាសម្តែងស្រីវ័យក្មេងជិតក្រមុំកូនស្រីរបស់តារាកំប្លែងស្រីលាភប្រពន្ធនាយក្រឹមបច្ចុប្បន្នកាន់តែមានការគាំទ្រ ។មកទល់នឹងពេលនេះឃើញថាក្មេងស្រីរូបនេះកាន់តែធំពេញរូបពេញរាងឡើងរីឯរូបសម្រស់ក៏កាន់តែស្អាតប្លែកឡើងគួរឲ្យសរសើរ។
ថ្មីៗនេះនាងបានលេចមុខសារជាថ្មីជាមួយនឹងរូបរាងយ៉ាងស្រស់ស្អាតប្លែកភ្នែកក្នុងការបង្ហាញខ្លួនក្នុងឈុតប៊ីគីនីបង្ហាញរាងយ៉ាងស្រឡូនតែម្តង។ទន្ទឹមនឹងនេះដែរបណ្តាអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍និងសរសើរដល់នាងគ្រប់គ្នាដែលកាន់តែធំបន្តិចរូបរាងមុខមាត់កាន់តែស្រស់ស្អាតកាន់តែខ្លាំងឡើងស្របពេលដែលសមត្ថភាពនៅក្នុងការងារសិល្បៈក៏អំណោយផលថែមទៀតផងនោះ។មិនត្រឹមតែប៉ុណ្ណោះការតែងខ្លួនរបស់នាងមិនថាពេលស្លៀកពាក់បែបសាមញ្ញាឬឈុតប៊ីគីនីបែបនេះនោះទេសម្រស់នាងនៅតែស្អាតប្លែកកាន់តែខ្លាំងឡើងបែបនេះ៕