» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11806 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701977 នាក់

អាជ្ញាធរនិងសិស្សរងគ្រោះនិយាយខុសគ្នាករណីយ៍គ្រូវិទ្យាល័យម្លូទាត់សិស្សបណ្តាលឱ្យបាក់កជើង

 

ពោធិសាត់៖រដ្ឋបាលស្រុកបាកាន នៅថ្ងៃទី១៧កុម្ភៈ បានចេញសេចក្តីបំភ្លឺករណីការចុះផ្សាយថាគ្រូទាត់សិស្ស មួយទំហឹងពីក្រោយ ធ្វើឱ្យបាក់ជើងបង្កជាខ្ទុះ ត្រូវចូលពេទ្យវះកាត់សង្គ្រោះបន្ទាន់ ដោយសារមូលហេតុមិនមានស្បែកជើងប៉ាតាពាក់ទៅរៀន។a molou2 

រដ្ឋបាលស្រុកបាកាន បានឱ្យដឹងថា ការពិតគឺ ករណីសិស្សឈ្មោះ លី សុវណ្ណរាជ រៀនថ្នាក់ទី៧ “C” នៃវិទ្យាល័យព្រះម្លូរ បានលេងទាត់បាល់ជាមួយមិត្តភ័ក្ត ឈឺជើងឆ្វេងរួចមកហើយតាំងពីមុនថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃកើតហេតុ។ ដោយសិស្ស លី សុវណ្ណរាជ បានដាក់ជើងឈឺស្រាប់ដែលបណ្តាលមកពីគ្រិច និងមុតអំបែងកែវលើបង់ ពេលលោកគ្រូ សេន សុថៃ កំពុងអប់រំណែនាំ និងមិនបានដឹងពីអាការរបស់សិស្ស ទើបយកជើង ឆ្លុះទម្លាក់ពីលើបង់ ដែលបណ្តាលឱ្យមានការចោទប្រកាន់ថា បានទាត់បាក់ជើង។

រដ្ឋបាលស្រុកបាកាន បំភ្លឺបន្តថា រហូតមកដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ សិស្សខាងលើ មានអាការក្តៅខ្លួនខ្លាំង ទើបលោកគ្រូ កូវ ដារ៉ា និងអ្នកគ្រូ កែវ សុខឃឹម បាននាំ មកមន្ទីរពេទ្យបង្អែកបាកាន ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ តាមការបញ្ជាក់ពីម្តាយកូនសិស្សបានឱ្យដឹងថា ឈ្មោះ លី សុវណ្ណរាជ មានជំងឺគ្រុនឈាម ដោយបន្ថែមថាពេទ្យព្យាបាលជំងឺគ្រុនឈាមមុនសិន ទើបព្យាបាលជើងតាមក្រោយ ។ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកនាយក នាយករង និងលោកគ្រូ តាន់ ពិសិដ្ឋ បានទៅសួរសុខទុក្ខនិងតាមដានអាការ របស់សិស្សនៅមន្ទីរពេទ្យជាមួយម្តាយរបស់គាត់។

ក្នុងកំឡុងរយៈពេល៣ថ្ងៃក្រោយមក ទើបអាណាព្យាបាលសិស្សបានមកស្នើសុំច្បាប់ ដើម្បីយកកូនទៅព្យាបាលនៅរាជធានីភ្នំពេញ ។ តាំងពីពេលនោះមកក៏មិនមានដំណឹង និងមិនបានទាក់ទងគ្នាដែរ ទើបតែដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានការបង្ហោះតាមបណ្តាញសង្គមគណនីឈ្មោះ កា ទ្រីត និងមានការចែករំលែកជាបន្តបន្ទាប់ ធ្វើឱ្យសាធារណជនមានការ ភ័ន្តច្រឡំ។ នេះជាការបញ្ជាក់របស់រដ្ឋបាលស្រុកបាកាន។

ចំណែក ករណីដែលបានលើកឡើងថាគ្រូពិន័យ ដែលសិស្សនោះមិនមានឯកសណ្ឋាន (ទ្រនាប់ជើងប៉ាតា) គឺមិនពិតនោះទេ ប៉ុន្តែសាលានៅតែលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ឱ្យគោរពវិន័យសាលា ។ ជាមួយគ្នា គណៈគ្រប់គ្រងសាលា រង់ចាំទទួលការចូលខ្លួនមកបំភ្លឺ និងដោះស្រាយចំពោះអាណាព្យាបាលសិស្ស តែមកដល់ពេល នេះមិនមានសាច់ញាតិណាមកទំនាក់ទំនងដោះស្រាយ ព្រមទាំងអាជ្ញាធរស្រុក និងមន្ទីរអប់រំខេត្តបានព្យាយាមទំនាក់ ទំនងម្ចាស់គណនីឈ្មោះ កាទ្រីត ប៉ុន្តែទាក់ទងមិនបាន ហើយនៅតែបន្តចែករំលែកក្នុងបណ្តាញសង្គម ។

រដ្ឋបាលស្រុកបាកាន បានអំពាវនាវដល់សាធារណជន និងអ្នកនិយមលេងបណ្តាញសង្គមមេត្តាជ្រាប និងបញ្ឈប់ការចែក រំលែកព័ត៌មាននេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់គ្រូបង្រៀន និងពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍។ ប្រសិនបើបន្តចែករំលែក ព័ត៌មានមិនពិតនេះទៀត នឹងប្រឈមក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ផ្ទុយពីការបំភ្លឺរបស់អាជ្ញាធរស្រុកបាកានផ្ទុយពីសិស្សរងគ្រោះដែលបាននិយាយអះអាថាគ្រូពិតជាបានធាក់ជើងគាត់បាក់ពិតប្រាកដមែន។សិស្សរូបនេះនិយាយថាគ្រូដែលលើកជើងគាត់ដាក់លើបង់ហើយធាក់គឺកាចសាហាវ។a molou a molou1