» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5879 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696050 នាក់

បញ្ជូន​សង្ឃ​ក្លែងក្លាយ​១២ ដែល​ដើរ​បិណ្ឌ​បាត្រ “​ប្រាក់​” ពី​ប្រជាពលរដ្ឋ​តាម​ទីសាធារណៈ និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ទៅ​តុលាកា​


​ភ្នំពេញ​៖ បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​រួចមក សាកសួរ​នៅ​ផ្នែក​ជំនាញ​រួចរាល់​កាលពី​ពីរ​ថ្ងៃមុន​នេះ​នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២៤​នេះ ជនសង្ស័យ​ចំនួន​១២​ដែល​យក​ស្បង់​ចីវរ របស់ ព្រះសង្ឃ មក​ស្លៀកពាក់ ក្លែង​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត្រ “​ប្រាក់​” ពី​ប្រជាពលរដ្ឋ​តាម​ទីសាធារណៈ និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន បាន​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។a monk fake3

​ជនសង្ស័យ​ទាំង​១២​នាក់​រួមមាន ៖១-​ឈ្មោះ សេង តុលា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន បាន​ទីលំនៅ ភូមិ​ចាក់​ជ្រុំ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត “​ក្លែង​ជាស​ង្ឃ​” (​មាន​សារធាតុ​ញៀន​)​។​២-​ឈ្មោះ អឿន សុភា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ស្រែ​ជា​ខាងជើង ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត “​ក្លែង​ជាស​ង្ឃ​”(​គ្មាន​សារធាតុ​ញៀន​)​។ ៣-​ឈ្មោះ ជាង ប៊ុន​ធាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ​មាន​ទីលំនៅ ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ឈូក ខេត្តកំពត “​ក្លែង​ជាស​ង្ឃ​” (​គ្មាន​សារធាតុ​ញៀន​)​។ ៤-​ឈ្មោះ សាំង សៀង​ហៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ជ័រ​ជុំ ឃុំ​ក្រាំង​ត្បូង ស្រុក​ឈូក ខេត្តកំពត “​ក្លែង​ជាស​ង្ឃ​” (​គ្មាន​សារធាតុ​ញៀន​)​។ ៥-​ឈ្មោះ ហ៊ុន យ៉ាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ប្រហា​ល ឃុំ​តា​លោ​សែន​ជ័យ ស្រុក​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ “​ក្លែង​ជាស​ង្ឃ​”(​គ្មាន​សារធាតុ​ញៀន​)​។

៦-​ឈ្មោះ ធឿន បូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រៃ​២ ឃុំ​ស្រែក​ជា​ខាងជើង ស្រុក​ឈូក ខេត្តកំពត “​ក្លែង​ជាស​ង្ឃ​” (​គ្មាន​សារធាតុ​ញៀន​)​។​
៧-​ឈ្មោះ សាំង វិចិត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ជ័រ​ដុំ ឃុំ​ក្រាំង​ត្បូង ស្រុក​ឈូក ខេត្តកំពត “​ក្លែង​ជាស​ង្ឃ​” (​មាន​សារធាតុ​ញៀន​)​។ ៨-​ឈ្មោះ បាំង នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អង្គ​ខ្លី ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត “​ក្លែង​ជាស​ង្ឃ​” (​មាន​សារធាតុ​ញៀន​)​។​៩ ឈ្មោះ សៅ ឡា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ជ័រ​ដុំ ឃុំ​ក្រាំង ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត “​ក្លែង​ជាស​ង្ឃ​” (​មាន​សារធាតុ​ញៀន​)​។​១០ ឈ្មោះថា លីន​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ ស់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត “​ក្លែង​ជាស​ង្ឃ​” (​គ្មាន​សារធាតុ​ញៀន​) ១១-​ឈ្មោះ ណន ចាន់នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ​មាន​ទីលំនៅ ភូមិ​ជ័រ​ជុំ ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត ខេត្ត​កំ “​ក្លែង​ជាស​ង្ឃ * (​គ្មាន​សារធាតុ​ញៀន​)​។ ១២-​ឈ្មោះ ហង្ស វាស្នា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​ជន្ល​ង ឃុំ​ដា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង “​ជា​អ្នកបើករថយន្ត​” (​គ្មាន​សារធាតុ​ញៀន​)​។

​វត្ថុតាង​ដែល​សម​ត្ត​កិច្ច​ចាប់យក​ជាក់ស្តែង​៖១-​បាត្រ សំរាប់​ស្តាយ​ដើរ​បិណ្ឌ​បាត្រ យកប្រាក់​ពី​ប្រជាពលរដ្ឋ ចំនួន​០៤​បាត្រ ២-​ថង់យាម ចំនួន​០៦ ថង់យាម ៣-​ស្បង់​ជីពរ ចំនួន​០៣​កំ​ប្តូរ ៤-​រថយន្ត​០១​គ្រឿង​ម៉ាក​តូយ៉ូតា​ហាយ​លែ​ន​ឌ័​រ (TOYOTA HIGHLANDER) ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ​2BC-6480 និង​៥-​ក្រាម​ពណ៌​ស ថ្លា សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០១​បំពង់​ទុយោ​(​ច្រក​បំពង់​ទុយោ​ពណ៌​ក្រហម​) ជា​របស់​ជនសង្ស័យ ឈ្មោះ បាំង នី ភេទ​ប្រុស ៦-​ឧបករណ៍​សំរាប់​ជក់​គ្រឿងញៀន មួយចំនួន ជា​របស់​ជនសង្ស័យ​ឈ្មោះ សេង តុលា ភេទ​ប្រុស ។​a monk fake a monk fake1 

​

​