» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3149 នាក់

ម្សិលមិញ 6359 នាក់

សរុប 14089782 នាក់

សក្តិ​៥​នគរបាល​ព្រហ្មទណ្ឌ​ដេញ​បាញ់​ប្រជាពលរដ្ឋ​មិនមាន​ទោស​!?

 


​ភ្នំពេញ ៖​មន្ត្រី​ប៉ូលីស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ម្នាក់​ពាក់​សក្តិ​៥​បាន​ជិះ​រថយន្ត​ដេញ​បាញ់ប្រហារ​ទៅលើ​ប្រជាពលរដ្ឋ​ជិះ​រថយន្ត​រ៉ែ​ង​រ៉ូ​វឺ​( RANGE ROVER )​ដូច​ក្នុង​រឿងកុន​ផ្អើល​គេឯង កាលពី​វេលា​ម៉ោង ១​យប់ ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ តាម​បណ្ដោយ​ផ្លូវ​៣៦៣ កែង​ផ្លូវ​លេខ​៦២៨ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​តែ​មេ​ថា​ឲ្យ​សម្រួល​គ្នា​សិនទៅ​។​a car po shota 

​ជនរងគ្រោះនៃអពំពើបាញ់ប្រហារ​មានឈ្មោះ ភូ​រី​ស្ស ស្តូ​រ៉ា​ន់ អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ CPS និង​ប្រពន្ធ​មានឈ្មោះ តាំង សុខ​ឡេង អាយុ​៣១​ឆ្នាំ មុខ​របប បុ​ក្គ​លិ​ក ណាហ្គា​វើ​ល​។ ​ជនបង្ក​មានឈ្មោះ ដួង ណាគ្រី អាយុ​៤៧​ឆ្នាំ មានមុខ​ងារ​ជា​អនុ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ពាក់​សក្តិ​៥ ស្នាក់​នៅផ្ទះ​លេខ​943 ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​​ទី​៣ ខណ្ឌចំការមន​។​

​ជនរងគ្រោះ​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់ និង​ប្រពន្ធ បាន​បើករថយន្ត​ម៉ាក រ៉ែ​ង​រ៉ូ​វែ​(RANGE ROVER)​ពណ៌​កណ្ដុរល្មេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4448 ចេញពី​ហូប​អី​នៅ​ម្ដុំ​ផ្សារ​ដើម​គរ ហើយក៏​ត្រឡប់មកផ្ទះ​វិញ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។​ពេល​បើករថយន្ត​មកដល់​មុខ​អតីត​ក្លឹប​កម្សាន្ត រ៉ុ​ក ក៏​ស្រាប់​តែមាន​ជនបង្ក​២​នាក់ បើករថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ិ​ស​៣៣០( LEXLIS RX330 )​ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2B-5153 មកពី​ក្រោយ ហើយ​ចុច​ស៊ី​ផ្លេ​យ៉ាងខ្លាំង​ដាក់​រូបគាត់​។​

គាត់​បន្ថយល្បឿន​ឈប់​ចុះមក​សួរ ថា​មានរឿង​អី ? រីឯ​ជនបង្ក​ឆ្លើយថា អា​ញ់​ចាប់​ហែង​..! រួច​ជនរងគ្រោះ​ក៏​ឆ្លើយតប​វិញ​ថា ខ្ញុំ​ខុស​អី បន្ទាប់មក ជនរងគ្រោះ​ពីរ​នាក​ប្តី​ប្រពន្ធ​ក៏​ឡើងលើ​រថយន្ត​បើក​ចេញទៅ​ស្របពេលនោះ​ជនបង្ក​បាន​បើករថយន្ត​តាម​ពីក្រោយ​ហើយ​មក​គៀ​ឲ្យ​បើករថយន្ត​មក​អធិការ​ខណ្ឌ​ច្បារអំពៅ រីឯ​ជនរងគ្រោះ​ក៏​សុខចិត្ត​បើករថយន្ត​មក​មុន ។​

ពេល​មក​ជិត​ដល់​របង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទៅហើយ ស្រាប់តែ​ជនបង្ក បើករថយន្ត​មក​កាក់​ពីមុខ ជនរងគ្រោះ​ក៏​បើក​ថយក្រោយ​បត់​ក្បាល​រថយន្ត​ចេញ និង មាន​ជនបង្ក​ម្នាក់​ចុះមក​បាញ់ប្រហា​ទៅលើ​ជនរងគ្រោះ​ក្រោយ​រថយន្ត RANGE ROVER ចំនួន​5​គ្រាប់ ធ្វើ​ឲ្យ​កញ្ចក់​រថយន្ត​បែក​ធ្លុះធ្លាយ និង​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ភ័យ​ស្លន់ស្លោ​រហូតដល់​សន្លប់​បាត់ស្មារតី​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា​បន្ទាប់ពី​បង្កហេតុ​រួច ជនបង្ក​បាន​បើករថយន្ត​ចេញពី​កន្លែងកើតហេតុ​បាត់​តែ មួយសន្ទុះ​ក្រោយ​ក៏​ត្រឡប់មក កន្លែងកើតហេតុ​វិញ ក៏ត្រូវ​សមត្ថកិច្ច​ចេញមក​អន្តរាគមន៍ ឃាត់ខ្លួន​ជនបង្ក ទាំង​២​នាក់​ភ្លាមៗ​តែម្តង​។ ​បុរសរងគ្រោះ​បានដាក់​ពា្យ​បណ្ដឹង​ទៅលើ​ជនបង្ក​ទាំង​២​នាក់​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចាត់ការ​តាម​នីតិវិធី ។​តែមាន​ពិត​មាន​ថា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សាវឿន​ជា​មេ​បាន​ត​ម្រុ​វ​ឲ្យ​មក​សម្រួល​គ្នា​សិន​ដោយ​មិនទាន់មាន​វិធានការ​បែបណា​នោះ​តេ​។​តែ​សម្រាប់​ជនរងគ្រោះ​បាន​ទារ​សំណង​រដ្ឋប្បវេណី​យ៍​ចំនួន​៣៥០០០​ដុល្លារ​អាមេរិក​ដោយ​ប្រគល់​រថយន្ត​ឲ្យ​ជនបង្ក​។​សូមបញ្ចាក់ថាមហាជនជាពិសេសសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់លោកពេជ្រស្រស់និងលោកវិល្លៀមបានស្នើរឲ្យដាក់ទោសធ្ងន់ធ្ងចំពោះមន្ត្រីនគរបាលបាលគ្មានវិន័យរូមនេះ៕a car po shot a car po shot2 a car po shot3