» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3042 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054271 នាក់

ធនាគារ ADB ស្វាគមន៍​សំណើរ​សាលា​រាជធានី​ដើម្បី ស្ថាបនា​ផ្លូវ​អម​ផ្លូវ​រថភ្លើង ប្រវែង​ជាង​១០​គីឡូម៉ែត្រ ពីក្រោយ​សា​សាលា តិច​ណូ ដល់ អូ​ឌឹ​ម​

 

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ៨​កើត ខែផល្គុន ឆ្នាំច ត្រូវ​នឹង​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ​២០១៩ បាន ស្នើ​ឲ្យ​ធនាគារ ADB ជួយ​ស្ថាបនា​ផ្លូវ​អម​ផ្លូវ​រថភ្លើង​ប្រវែង​ជាង​១០​គីឡូម៉ែត្រ ចាប់ពី​ក្រោយ​សា​សាលា​តិច​ណូ ដល់​មហាវិថី​វិមាន​ឈ្នះ ឈ្នះ​( អូ​ឌឹ​ម​) ។​a sreng r 

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី សាន់​នី​យ៉ា ឌូ​រ៉ានី ចា​មែ​ល (Sunniya Durrani-Jamal) នាយក​តំបន់​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​សាលា​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន លើកឡើងថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន បានធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​មានការ​រីកចម្រើន យ៉ាងខ្លាំង ។ ទន្ទឹមនឹង​ការរីកចម្រើន​នេះ រាជធានី​ភ្នំពេញ ក៏បាន​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ផងដែរ ដូចជា​បញ្ហា​ការកកស្ទះ ចរាចរណ៍ និង​បញ្ហា​សំរាម​ជាដើម ។

​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​លោក​អភិបាល​រាជធានី​បានស្នើ​សុំ​ឲ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB​ជួយ​ស្ថាបនា​ផ្លូវ​អម​ផ្លូវ​រថភ្លើង​ចាប់ពី​ក្រោយ​សាលា​តិច​ណូ​រហូតដល់​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ( ផ្លូវ​អូ​ដឹ​ម ) ដែលមាន​ប្រវែង​ជាង​១០ គីឡូម៉ែត្រ ។ លោក​បញ្ជាក់ថា​៖ ផ្លូវ​នេះ ពិត​ជាមាន​សារសំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ​លើ បណ្តោយ​ផ្លូវ​រុស្ស៊ី និង​ស្រប​ពេលដែល​រាជរដ្ឋាភិបាល គ្រោង​នឹង​បើកផ្លូវ​ថ្មី​មួយទៀត​ចាប់ពី​មហាវិថី​ឈ្នះ ឈ្នះ (​អូ​ឌឹ​ប​កប់​ស្រូវ​)​ផ្លូវ​រហូត​ទៅដល់​ក្រុងព្រះសីហនុ ដែលជា​ប្រភេទ​ផ្លូវ BOT​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម លោក​អភិបាល​រាជធានី​ក៏បាន​ស្នើសុំ​ឲ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ជួយ​ជ្រោមជ្រែង​ផងដែរ ខណៈដែល​ការដោះស្រាយ​បញ្ហា​សំរាម​នៅតែមាន​បញ្ហា​ប្រឈម​នៅឡើយ​។​

​លោកស្រី សាន់​នី​យ៉ា ឌូ​រ៉ានី ចា​មែ​ល បាន​ទទួលយក​ការស្នើសុំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយ​រងចាំ​អោយ ក្រុមការងារ​ធ្វើការ​ចុះ​សិក្សា លើ​បញ្ហា​កកស្ទះ​ចរាចរ ដើម្បី​រក​វិធានការ​ដោះស្រាយ​។ លោកស្រី​បាន​បញ្ជាក់ថា​ការដោះស្រាយ​ជួយ​ជ្រោមជ្រែង​ទៅលើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ឡើងជា​កញ្ចប់​ធំ​មួយ ដោយ​មិន​អាចធ្វើ ឡើង​ដាច់​ដោយ​ដុំ​នោះទេ ហើយ​ការងារ​ជាច្រើន​ខាង ធនាគារ ADB ក៏បាន​ជួបពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ហើយ​ដែរ​។​

​លោកស្រី​នាយក​តំបន់​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បាន​សម្ដែង​នូវ​ការ កោតសរសើរ​ចំពោះ​ភាព​រីកចម្រើន​របស់​រា​ជ​ធានី​ភ្នំពេញ​ក្នុងអំឡុងពេល​ចុងក្រោយ​នេះ​ដោយមាន​កំណើន​យានយន្ត​កំណើន​មនុស្ស​និង​កំណើន​អ​ចនទ្រ​ព្យ​ផងដែរ​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​អនុវត្ត​គម្រោង​ជំនួយ​បច្ចេកទេស និង ការផ្លាស់ប្តូរ​ព័ត៌មាន​ស្ថានភាព​គមនាគមន៍​ក្នុង​ទីក្រុង​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ (១​លាន​៥​រយ​៤៥​ពាន់​ដុល្លារ​អាមេរិក​) ដែលជា​មូលនិធិ​ជប៉ុន​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ​នឹង​ផ្តល់​ចំនួន (១​លាន​៥​រយ​ពាន់​ដុល្លារ​អាមេរិក )​ហើយ​គម្រោង​នេះ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០៦ មេសា​ឆ្នាំ​២០១៨​រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១៕a sreng r1