» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12316 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702487 នាក់

បុរស​ម្នាក់​ត្រូវ​អេ​ស្កា​វា​ទ័​រ​កិន​ស្លាប់​នៅ​ខេត្តកោះកុង​សម​ត្ត​កិច្ច​ថា​ជា​រឿង​ឧបទ្ទវហេតុ​មិនមែន​រឿង​ទំនាស់​ដីធ្លី​ទេ​!

​កោះកុង​៖ ម្ចាស់​ចម្ការ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ព្រោះតែ​អេ​ស្កា​វា​ទ័​របរ​កិន កំពិត​កប់​ជាប់​ដីល្បាប់ កាលពី​ថ្ងៃទី​២១ កុម្ភៈ ២០២៤ ។​ករណី​យ៍​នេះ​គ្រួសារ​សព​រងគ្រោះ និង​ម្ចាស់​គ្រឿងចក្រ​បង្ក​សុំ​ការពន្យា​ពេល​ចូលមក​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បុ​ទុម​សាគរ ពី​មូលហេតុ​នៃ​សាច់រឿង ដោយ​ជាប់ កាន់ទុក្ខ​ឲ្យ​ចប់​ពិធីបុណ្យ ៧​ថ្ងៃ សិន​។​ការសុំ​ឲ្យ​ចូល​បំភ្លឺ​ការពិត​គឹ​ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ និង​រង​ការរិះគន់​ពី​បណ្តាញ​ផ្សព្វផ្សាយ​មួយចំនួន​ថា​រឿងនេះ​ឲ្យ​ទៅជា​រឿង វិវាទ​ដីធ្លី​ទៅវិញ ។ នេះ​បើតាម​ការអះអាង​ពី លោក ក្រូច បុរី​សីហា អភិបាលស្រុក​បុ​ទុម​សាគរ បាន​ប្រាប់ កាសែត​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៨ កុម្ភៈ ២០២៤​នេះ​។a die tracter2 

​លោក យេន តូច អធិការ​ស្រុក​បុ​ទុម​សាគរ បានបង្ហាញ​របាយការណ៍​មួយ​យ៉ាង​ច្បាស់ការ​ថា ករណី​អេ​ស្កា​វា​ទ័​រ ថយ​កិន​មនុស្ស​ប្រុស​ស្លាប់​ម្នាក់ កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៣ និង​៥០​នាទី នៅ​ចំណុច​ភ្នំ​ត្រងោល ស្ថិតនៅ​ភូមិ​ជី​មាល ឃុំ​អណ្ដូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ក្រោយពេល​កើតហេតុ​អ្នកបើកបរ​គ្រឿងចក្រ បាន​រត់គេចខ្លួន​។​សព​ជនរងគ្រោះ ឈ្មោះ សាត សា​ខន ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) មាន​ទីលំនៅ​ភូមិ​អណ្ដូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​។ ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ និង​គ្រូពេទ្យ​មណ្ឌល​សុខភាព បាន​ទៅពិនិត្យ​សាកសព​ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ​គ្រឿងចក្រ​ថយ​កិន​ស្លាប់​ពិតប្រាកដ​មែន ដោយ​អ្នកបើកបរ​គ្រឿ​ចក្រ ខ្វះ​ការប្រុងប្រយ័ត្ន​។

​តាម​ការបំភ្លឺ​របស់រ​ដ្ឋ​បាល​ស្រុក​បុ​ទុម​សាគរ ដែល​ដកស្រង់​សម្តី​សាច់ញាតិ ជនរងគ្រោះ បាន​បញ្ជាក់ថា លោក សាត សា​ខន ជា​អ្នក​ជួល​អេ​ស្កា​វា​ទ័​រម​ក​ឈូសឆាយដី​ចម្ការ​របស់​គាត់ នៅ​ចំណុច​ភ្នំ​ត្រងោល ស្ថិតនៅ​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុ ម​សាគរ ខេត្តកោះកុង ហើយ​គាត់​បាន​ឈរ​ពីក្រោយ​អេ​ស្កា​វា​ទ័​រ នៅពេលនោះ​អ្នកបើក​អេ​ស្កា​វា​ទ័​រ បាន​ថយក្រោយ ដោយ​មិនបាន​មើល ក៏បាន​កិន​គាត់​ស្លាប់​តែម្តង​។ ហើយ​ការស្លាប់​របស់ លោក សាត សា​ខន នេះ មិនមាន​ការពាក់ព័ន្ធ នឹង​ការការពារ​ដី ឬ​ការតវ៉ា​ដីធ្លី ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​នោះទេ ពីព្រោះ​ទីតាំង​ដី​នោះ​គាត់​បាន​ចុះបញ្ជី​ជា​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រួចរាល់​ហើយ ដែលមាន​ក្បាលដី​លេខ ៥៣៩ ចុះបញ្ជី​នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២២ មក​ម្លេះ ជា​ប្រភេទ​ដី​កសិកម្ម ស្ថិត​ក្នុងភូមិ ឃុំ​កើត ហេតុ​ខាងលើ​។​ករណី​ខាង​លើក​នេះ​កម្លាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក កំពុង​ស្រាវជ្រាវ​សាវតា​អ្នកបើកបរ​បង្ករ និង​តាម​ចាប់ខ្លួន យកមក​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​។ ចំពោះ​វត្ថុតាង​គ្រឿងចក្រ (​អេ​ស្កា​វា​ទ័​រ​) យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​៕a die tracter1 a die tracter3 

​