» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1706 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747041 នាក់

ប្រា​វ៉ូ​!​នាយករដ្ឋមន្ត្រី​ប្រកាស​កម្មវិធីចុះ​ដោះស្រាយ​សំណង់​ជាប់គាំង​នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ស្ពានបេតុង និង​សំណេះសំណាល ជាមួយ​កម្មករ​-​និយោជិត​សរុប​ជាង​១​ម៉ឺន​នាក់ នៅក្នុង​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២៤​នស​ម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៤ ខាងមុខនេះ សម្តេច​នឹង​អញ្ជើញ​ប្រកាស កម្មវិធី​ជំរុញ​ការវិនិយោគ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង​មួយចំនួន​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ឆ្នាំ​២០២៤​នេះ គឺជា​ឆ្នាំ ដែល​ត្រូវ​ជំរុញ​ការវិនិយោគ នៅ​ខេត្ដ​ព្រះសីហនុ ហើយ​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៤ ខាងមុខនេះ នឹង​ប្រកាស​ដាក់​កម្មវិធី​ពិសេស សម្រាប់​បង្កើត និង​ជំរុញ​ការវិនិយោគ​នៅ​ខេត្ដ​នេះ​។​a manet sihanu1 

​ទាក់ទង​បញ្ហា​នេះ​អ្នកឧកញ៉ា លឹម ហេង​អនុប្រធាន​សភាពាណិជ្ជកម្ម​បាន​ស្វាគមន៍​ដោយ​វាយតម្លៃប្រាប់កាសែតថា ការប្រកាស​ពី​កម្មវិធី​ជំរុញ​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ដែលជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ពហុ​បំណង​នេះ គឺជា​រឿង​មួយ​ដ៏​ល្អ​សម្រាប់ វិស័យ​ឯកជន ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន ដូចជា ការជាប់គាំង​គារ​មួយចំនួន និង​បញ្ហា​ជាច្រើន​ទៀត ដែល​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កំពុង​ដោះស្រាយ​នោះ គឺ​ជាក់ស្តែង​ការបង្កើត​ឲ្យ​មាន​កំពង់ផែ​ទឹក​ជ្រៅ សម្រាប់​ដឹកជញ្ជូន​ភស្តុភា​កម្ម និង​ឡូ​ជី​ស្ទីក​នៅ​កម្ពុជា ឲ្យ​មានតម្លៃ​ទាប​ដែល​នេះ​ជា​បញ្ហា​ប្រឈម​ធំ​ណាស់ ប៉ុន្តែ​បើ​ដំណើរការ​នេះ​ទៅមុខ​ដោយ​រលូន​វា​នឹង​កាន់តែ​ប្រសើរ ក្នុងការ​ទាក់ទាញ​ការវិនិយោគ​ចូលមក​ខេត្ត​តំបន់ឆ្នេរ​នេះ​កាន់តែច្រើន​។​អ្នកឧកញ៉ា មានការ​ជឿជាក់ថា ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នឹង​ជំរុញ​ប៉ូល​សេដ្ឋកិច្ច​នេះ ឲ្យ​ឈាន​រីកចម្រើន​កាន់តែ​លឿន និង​ដោះស្រាយ​បញ្ហាលំបាក សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០២៤ និង​ផែនការ​ទៅ​អនាគត​ផងដែរ​។​សម្រាប់​អ្នកឧកញ៉ា លឹម ហេង​បាន លើកឡើង​ផងដែរ​ថា ចំណុច​សំខាន់​របស់​យើង​នៅពេលនេះ​មិនមែន​តែ​ផ្នែក​ឧស្សាហកម្ម កែច្នៃ​នាំចេញ​តែប៉ុណ្ណោះ​ទេ សម្រាប់​ខេត្ត​ព្រះសីហនុ អ្វីដែល​ពិសេស​ថែមទៀត​នោះ គឺ​ខេត្ត​នេះ​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​របស់​ប្រទេស​កម្ពុជា ដែល​ចាំបាច់​ទាក់ទាញ​ការវិនិយោគ​លើ​វិស័យនេះ​កាន់តែច្រើន​ដែលជា​មាស​បៃតង​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។​​

សូមបញ្ជាក់ថា​ករណី​យ៍​ភាពជាប់គាំង​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​នេះដែរ​រដ្ឋបាលខេត្ត​ព្រះសីហនុ​កំពុងធ្វើការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លៃលក​ធ្វើយ៉ាងណា​ឲ្យ​អគារ​ចំនួន​១១៥០​ទីតាំង​ដំណើរការ​សាងសង់ឡើង​វិញ ក្រោយ​សកម្មភាព​សាងសង់​ត្រូវបាន​ផ្អឹប​ទុកចោល​ដោយសារ​កូ​វីដ​១៩ និង​ការចាកចេញ​របស់​ក្រុម​អ្នកវិនិយោគ​ចិន​បន្ទាប់ពី​រដ្ឋា​បាល​បិទ​ហ្គេម​អន​ឡាញ​។ នេះ​បើតាម​លោក​លោក ឡុង ឌី​ម៉​ង អភិ​រង​ខេត្ត​ព្រះសីហនុ​ប្រាប់​កាសែត​កាលពី​ខែកក្កដា​ឆ្នាំ​២០២៣​។​​លោក ឡុង ឌី​ម៉​ង មើលឃើញថា បញ្ហា​នេះ​ត្រូវការ​ជា​ចាំបាច់​ការចូលរួម​ពី​វិស័យ​ឯកជន​ដើម្បី​គៀងគរ​រក​អ្នកវិនិយោគ​ថ្មី​រួមផ្សំ​នឹង​ការលើកទឹកចិត្ត​យ៉ាងសំខាន់​ពី​រដ្ឋាភិបាល​។ លោក​បន្ថែមថា ភាពចាំបាច់​មួយទៀត​នោះ​អាច​នឹងមាន​ការដេញចេញ​ជា​យន្តការ​មួយ​ច្បាស់​លាក់​នៅពេល​ខាងមុខ​ដើម្បី​ប្រមូល​ធាតុ​ចូល​ស្វែង​ដំណោះស្រាយ​ព្រោះ​ករណី​អគារ​ខ្លះ​វិវាទ​ឡើងដល់​តុលាការ​។

​នៅ​សំណុំរឿង​អគារ​ជាប់គាំង​គ្មាន​អ្នក​សាងសង់​នេះដែរ កាលពី​ឆ្នាំទៅ​អភិបាល​លោក គួច ចំរើន ធ្លាប់​ប្រាប់ថា ក្រុមហ៊ុន​អចលនទ្រព្យ​នៅក្នុង​ស្រុក​ចំនួន ៣ បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​រួមគ្នា​សម្របសម្រួល​ដោះស្រាយ​វិវាទ​ផ្សេងៗ ដោយ​ធ្វើយ៉ាងណា ដើម្បីឱ្យ​អគារ​ដែល​បាន​ផ្អាក​ការសាងសង់​នៅ​ខេត្ដ​ព្រះសីហនុ បាន​ដំណើរការ​ឡើងវិញ ដែល​ការចុះ​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​តាមរយៈ​កិច្ចសម្របសម្រួល​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​​វិស័យ​សំណង់​ក្នុង​ខេត្ដ​ព្រះសីហនុ គិត​ចាប់តាំងពី​ឆ្នាំ ២០១៧ រហូតដល់​ខែវិច្ឆិកា ឆ្នាំ ២០២១ មាន​សំណង់​សរុប ១ ៦៦១ គម្រោង ជាមួយ​ទុនវិនិយោគ មាន​ប្រមាណ​ជាង ៨ គួរ​ដឹង​ដែរ​ថា​កន្លង មក បញ្ហា​អគារ​ជាប់គាំង នៅ​ខេត្ត​ព្រះសីហនុ​ត្រូវបាន រដ្ឋាភិបាល​បាល​ដាក់ចេញ​វិធានការ​ជា​កញ្ចប់​ដើម្បី​ដោះស្រាយ​តាម​គោលការណ៍​២​។ ទី​១ អគារ​ដែល​សាងសង់​មិនទាន់​ចប់​អាច​សាងសង់​បញ្ចប់ និង​ទី​២ អគារ​ដែល​បាន​សាងសង់​ចប់​អាចមាន​សកម្មភាព​វិនិយោគ ឬ​ធុរកិច្ច​។​

​សូមជម្រាបថា ខេត្ត​ព្រះសីហនុ មាន​អគារ ៣៦៤​កន្លែង​ផ្អាក​ការសាងសង់ អគារ ១៧៧​កន្លែង សាងសង់​រួច (​មិន​ដំណើរការ​) អគារ ៥៣​កន្លែង​កំពុង​សាងសង់ និង​៤៧៥​កន្លែង សាងសង់​រួច (​ដំណើរការ​)​។ នេះ​បើ​យោងតាម​របាយការណ៍​អំពី​ស្ថានភាព​អគារ​ខេត្ត​ព្រះសីហនុ របស់​មន្ទីរ​ដែនដី និង​នគរូបនីយកម្ម​កាលពី​ខែកញ្ញា ឆ្នាំ​២០២៣​។​សូម​រំ​ព្ញ​កថា​នៅ​ចន្លោះ​ឆ្នាំ​២០១៦-២០១៩ លំហូរ​វិនិយោគិន​បរ​ទេស​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​កំណើន​សន្ធឹក​សន្ធាប់​ក្រោម​វត្តមាន​សំណង់​អគារ​ធំ​ស្កឹមស្កៃ ពិសេស​ផ្នែក​សណ្ឋាគារ កាស៊ីណូ និង​ហ្គេម​អន​ឡាញ​។ អំឡុង​នៃ​កំណើន​ការវិនិយោគ​យ៉ាងគំហុក​កាលនោះ រដ្ឋបាលខេត្ត​ព្រះសីហនុ​មិន​បានដាក់​លក្ខខណ្ឌ​សាងសង់​ច្រើន​ទេ ព្រោះ​ដើម្បី​អាច​ទទួលបាន​ផលប្រយោជន៍​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ការវិនិយោគ​ពី​បរទេស ខណៈ​ច្បាប់​ស្តីពី​សំណង់​នៅពេលនោះ ក៏​មិនទាន់​ត្រូវបាន​ដាក់ឱ្យអនុវត្ត​ពេញលេញ​នៅឡើយ​។​
​មាន​អគារ​ជាប់គាំង​ប្រមាណ​ជាង​១០០០​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​រដ្ឋាភិបាល​ប្រកា​សបិទ​អាជីវកម្ម​ហ្គេម​អន​ឡាញ​កាលពី​ខែសីហា ឆ្នាំ​២០១៩ និង​ការចាកចេញ​យ៉ាងគំហុក​របស់​អ្នកវិនិយោគ​ចិន ចំពេល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​ថែមទៀត​៕a manet building sihanu a manet building sihanu1