» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5018 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744044 នាក់

ព្រះមហាក្សត្រ​ប្រទាន​សញ្ជាតិ​ខ្មែរ ជូន លោក ដា​វិ​ស បេនជនជាតិ​អាមេរិកាំងប្រពន្ធ និង​កូនជនជាតិអូស្ត្រាលី ដែល​បាន​លះបង់​កម្លាំងកាយ ចិត្ត ក្នុង​បុព្វហេតុ​ការពារ និង​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ !

​ភ្នំពេញ : ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់ ផ្តល់​សញ្ជាតិ​ខ្មែរ ដោយ​សញ្ញា​តូបនីយកម្ម​ជា​ចង្កោម​គ្រួសារ ដល់​គ្រួសារ​លោក ជា​វិ​ស បេន យ៉ូ​សែ​ប ជា​ជនជាតិ​អាមេរិកាំង សរុប​ចំនួន​៤​នាក់ ដែល​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ដើម្បី​បុព្វហេតុ​ការពារ និង​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ ! នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក នៅក្នុង​ខេត្តព្រះវិហារ​។​a ben kim sour1 

​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២ បាន​ថ្លែងថា​, សូម​អបអរសាទរ​បេន​និង​ក្រុមគ្រួសារ​!
​នេះ​គឺជា​ការទទួលស្គាល់​ពី​វីរភាព​នៃ​អ្នក​ស្រឡាញ់​និង​ការពារ​បរិស្ថាន​ពិតប្រាកដ មិនមែន​អ្នក​ស្រឡាញ់​បរិស្ថាន​លើ​របាយការណ៍​!។​លោក នេត្រ ភក្ត្រា ថា​, លោក ដា​វិ​ស បេន យ៉ូ​ស​សែ​ប ជា​ជនជាតិ​អាមេរិកាំង និង​ក្រុមគ្រួសារ សរុប​ចំនួន​៤​នាក់ ដែល​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ដើម្បី​បុព្វហេតុ​ការពារ និង​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក នៅក្នុង​ខេត្តព្រះវិហារ ត្រូវបាន​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​សញ្ជាតិ​ខ្មែរ ដោ​យស​ញ្ជា​តូប​នី​កម្ម​ជា​ចង្កោម​គ្រួសារ​។​

​តាម​ព្រះរាជក្រឹត្យ ដែល សារព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​៣១ ខែមករា​នេះ គឺ​ព្រះមហាក្សត្រ ត្រាស់បង្គាប់​៖​មាត្រា ១ : ផ្តល់​សញ្ជាតិ​ខ្មែរ ដោយ​សញ្ញា​តូបនីយកម្ម​ជា​ចង្កោម​គ្រួសារ ដល់​គ្រួសារ​លោក ជា​វិ​ស បេន​​យ៉ូ​សែ​ប ដែលមាន​សមាជិក ១- លោក ជា​វិ​ស បេន យ៉ូ​សែ​ប (DAVIS BENJAMIN JOSEPH) ជនជាតិ​អាមេរិក សញ្ជាតិ អាមេរិក កើត​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​១៩៦៦ នៅ​ទីក្រុង Verdun សាធារណរដ្ឋ​បារាំង (​ជា​ប្តី​)​។ ២- លោកស្រី ដា​វិ​ស សារិន ប៉ា​ទ្រី​សា (LWIN SHARYN PATRICIA) ជនជាតិ​អូស្ត្រាលី សញ្ជាតិ អូស្ត្រាលី កើត​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​១៩៧៣ នៅ​ទីក្រុង Hornsby ប្រទេស​អូស្ត្រាលី (​ជា​ប្រពន្ធ​)​។

៣- កុមារី ដា​វិ​ស អា​ម៉ាលី ការី​ស (DAVIS AMELIE CHARIS) ជនជាតិ​អូស្ត្រាលី សញ្ជាតិ​អូស្ត្រាលី កើត​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០០៤ នៅ​ទីក្រុង Wahroonga ប្រទេស​អូស្ត្រាលី (​ជា​កូន​)​។ ៤- កុមារី ដា​វិ​ស ចា​រ៉ា កា​មី​ល (DAVIS JARRAH CAMILLE) ជនជាតិ​អូស្ត្រាលី ស​ញ្ញាតិ​អូស្ត្រាលី កើត​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០០៩ នៅ​ទីក្រុង Wahroonga ប្រទេស​អូស្ត្រាលី (​ជា​កូន​)​។​
​មាត្រា ២ : សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួល បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់​ពីថ្ងៃ​ឡាយព្រះហស្តលេខា​តទៅ​៕a ben kim sour2