» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6317 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696488 នាក់

ភាគី​ថៃ​ច្រក​ខ្លង​លឹក​ប៉ោយប៉ែត​ផ្លាស់ប្តូ​នីតិវិធី​ឆ្លងដែន​បង្ក​ការកកស្ទះ​

​បន្ទាយមានជ័យ​៖​កកស្ទះ​នៅ​ច្រកទ្វារ​ប៉ោយប៉ែត​ជាង​៣​ម៉ោង​ទម្រាំ​សម្រួល​គ្នា​ត្រូវ ដោយសារតែ​ភាគី​តម្រួត​ថៃ​ធ្វើការ​ស្កេ​ន QRcode ។​ការរអាក់រអួល បានធ្វើឱ្យ​ចរាចរណ៍​ឆ្លងកាត់​ច្រកទ្វារព្រំដែន​កកស្ទះ សរុប​៦​ម៉ោង គឺ​ចូល​ស្ទះ​៣​ម៉ោង ចេញ​វិញ​ស្ទះ​៣​ម៉ោង កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ក្រុង​ប៉ោយប៉ែត​កកស្ទះ​រាប់ពាន់នាក់ ។​a gate pet scan 

​លោក វ៉ាន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប្រាប់កាសែតថា នៅពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចេញទៅ​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ឈម​នឹង​ច្រក​ខ្លង​ឡឹ​ក ប្រទេស​ថៃ បាន​កក​ស្ទៈ​៣​ម៉ោង ចាប់ពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​១០​ព្រឹក ។ នៅពេល​ប្រជាពលរដ្ឋ​ត្រឡប់មកវិញ​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា បាន​កកស្ទះ​៣​ម៉ោង​ដែរ​គឺ​ចាប់ពី​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​៨​យប់ ។ ភាគច្រើន​ជា​អាជីវករ​ខ្មែរ​ដែល​ចូលទៅ​លក់ដូរ​នៅ​ផ្សារ​រ៉ុង​ក្លឿ ប្រទេស​ថៃ ពលករ កម្មករ និង​សិស្សានុសិស្ស ដែល​ចូលមក​ច្រកព្រំដែន​កម្ពុជា​វិញ ។​

​លោក​បាន​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាលឱ្យ​មានការ​កកស្ទះ​ពលរដ្ឋ​ខ្មែរ​ចេញ​-​ចូល​កម្ពុជា​-​ថៃ គឺ​ប័ណ្ណ​ព្រំដែន​របស់​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវបាន​ភាគី​ថៃ​តម្រូវឱ្យ​ស្កេ​ន QRcode ចេញពី​ប្រទេស​និង​ចូល​ប្រទេស​ថៃ ជាប្រចាំ តែ​ការងារ​នេះ បង្ក​ឱ្យ​កកស្ទះ នៅពេល​ខ្លះ​ប្រព័ន្ធ​សេវា​អ៊ី​ន​ធើរ​ណែ​ត​មានការ​រអាក់រអួល​មិន​ដើរ ឬ​ដាច់​ជ​យថាហេតុ ។ ទំរាំ​ភ្ជាប់​វិញ​ទើប​បង្ក​ការកកស្ទះ តែ​បញ្ហា​នេះ មិន​រាល់ថ្ងៃ​នោះទេ ។ លោក​ប្រធាន​ស្នាក់ការ​បញ្ជាក់ថា ភាគី​ថៃ​បាន​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រថាប់ត្រា​ដាច់ដោយឡែក​ពីគ្នា ពោលគឺ​មិនឱ្យ​លាយឡំ​ត្រា (​កម្ពុជា​-​ថៃ​)​ក្នុងពេល​តែមួយ​ដូច​ពីមុន​ទេ​(​ត្រា​ភាគី​កម្ពុជា ត្រូវ​នៅ​ផ្សេង​ពី​ត្រា​ភាគី​ថៃ​) ។​លោក​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មិនបាន​ពន្យល់​ទេ​ថា​តើ​ភាគី​ថៃ​ចាប់ផ្តើម​អនុវត្តន៍​បែបនេះ​មាន​ជូន​ដំំ​ណឹ​ង​និង​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​ដែរឬទេ​?៕a gate pet scan1 

​