» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9376 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699547 នាក់

មេភូមិ​ព្រមទាំង​ប្រជាពលរដ្ឋ តវ៉ា​សុំ​បើកផ្លូវ​សាធារណៈ​វិញមេស្រុកមេឃុំថាចាំពិនិត្យមើលសិន

​ខេត្តកំពង់ស្ពឺ​៖ អាជ្ញាធរ​ភូមិ​ព្រមទាំង​ប្រជាពលរដ្ឋ​ភូមិ​ក្រាំង​ស្លែង ឃុំ​តាំ​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ចំនួន​១៦៤​គ្រួសារ​ស្នើសុំ​ឲ្យ​លោក​ចាន់ សុជាតិ បើកផ្លូវ​សាធារណៈ​វិញ​បន្ទាប់ពី​យក​ផ្លូវ​សាធារណៈ​បិទ​ធ្វើជា​កម្មសិទ្ធិ​ជាង​មួយឆ្នាំ​ហើយ​។a close land

​លោក​យ៉ែម យ​ន អាយុ​៦៨​ឆ្នាំ​ជា​មេភូមិ​ក្រាំង​ស្លែង ឃុំ​តាំ​ស្យា បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ប្រចាំខេត្ត​កំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០២៣​ថា ក្នុងនាម​គាត់​ជា​អាជ្ញាធរ​ភូមិ​ក្រាំង​ស្លែង​ស្នើសុំ​ឲ្យ​លោក​ចាន់ សុជាតិ បើកផ្លូវ​លំ​ជា​សាធារណៈ​វិញ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​វិញ​ព្រោះ​ផ្លូវ​នេះ​ពួកគាត់​ប្រើប្រាស់​តាំងពី​អំឡុង​ឆ្នាំ​១៩៨០​មកទល់​បច្ចុប្បន្ន ។​ស្រាប់តែ​នៅ​ដើមឆ្នាំ​២០២២​លោក​ចាន់ សុជាតិ បានធ្វើរ​នាំ​ទ្វារ​ដែក​បិទផ្លូវ ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​របស់គាត់​ពិបាក​ធ្វើដំណើរ​ឆ្លងកាត់​។​ដែលមាន​ទីតាំង​ព្រហ្ម​ប្រទល់​ជាប់​ជាមួយ​ភូមិ​ទួល ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

​លោក​បាន​បន្តទៀតថា​នៅក្នុង​ទីតាំង​ដីចម្កា​របស់លោក ចាន់ សុជាតិ នៅ​ប្រឡោះ​កណ្តាល​រវាង​ភូមិ​ស្លែង និង​ភូមិ​ទួល ខណៈដែល​ផ្លូវ​ខាងលើ​ជា​ចំណុច​ឆ្លងកាត់​ទៅ​ដីស្រែ​ចម្កា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងសងខាង ទើប​គាត់​និង​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​បើកផ្លូវ​វិញ​មិនចាំបាច់​បិទ​។​ក្នុងនាម​គាត់​ជា​អាជ្ញាធរ​សូម​សំណូមពរ​ទៅ​លោក ចាន់ សុជាតិ ចំនួន​៣​ចំណុច​រួមមាន​៖ ១.​សូម​ឲ្យ​ខាង​លោក ចាន់ សុជាតិ បើកផ្លូវ​សាធារណៈ​វិញ ២.​សូម​ឲ្យ​លោក​ចាន់ សុជាតិ កាយ​អាចម៍ដី​ដែល​ចាក់​ទប់ទឹក​ផ្នែខាងក្រោម​ប្រឡាយ​វិញ ខណ​:​ដែលមាន​ភ្លៀង​ច្រើន​ធ្វើ​ឲ្យ​ទឹកអូរ​ច្រាល់​ឡើង​លិច​ដីស្រែ​ប្រជាពលរដ្ឋ​គាត់​ផ្នែក​ខាងលើ​។

៣.​ស្នើសុំ​ឲ្យ​លោក ចាន់ សុជាតិ មេ​តា្ត​បិទបាំង​គ្រាប់​ផ្លែស្វាយ​ដែល​លោក​ទិញយក​ចាក់​កណ្តាល​ចម្ការ​ទុក​ធ្វើ​ជី​នោះ​សូមរ​កអី​គ្រប​ផង​ព្រោះ​ជះខ្លិន​ស្អុយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទាំងសងខាង​ពេលដែល​មាន​ខ្យល់​ម្តងៗ​។​ក្រោយ​ការលើកឡើង​ស្នើសុំ​របស់​អាជ្ញាធរ​ភូមិ​ព្រមទាំង​ប្រជាពលរដ្ឋ​ក្រុម​អ្នកយកព័ត៌មាន​បានទូរស័ព្ទ​ទៅ​លោក​មេឃុំ​មហា​សាំង ដើម្បី​សុំ​ការបកស្រាយ​ពាក់ព័ន្ធ​ការបិទផ្លូវ សាធារណ​: លោក​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​លោក​នឹង​ចុះទៅ​ពិនិត្យមើល​ហើយ​បើ​មានការ​បិទបាំង​ផ្លូវលោក​នឹង​ឲ្យ​រើ​ចេញពី​ទីតាំង​ខាងលើ​វិញ​។​ចំណែក​លោក ហន ពិ​សិទ្ធ អភិបាលស្រុក​ភ្នំស្រួច បាន​និយាយថា​បើសិន​មាន​ប្រជាពលរដ្ឋ​ដាក់ពាក្យ​បណ្តឹង​លោក​និង​ឲ្យ​ជំនាញ​ចុះ​ពិនិត្យ​និង​ដោះស្រាយ​ជូន​បងប្អូន​មិនខានឡើយ ។​លោក​នឹង​ឲ្យ​មន្ត្រី​ជំនាញ​ទៅ​ទីតាំង​ខាងលើ​ព្រមទាំង​កោះហៅ​ភាគី​លោក ចាន់ សុជាតិ មក​ដោះស្រាយ​។a close land2 

​