» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30270 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597689 នាក់

រឿង​មេធាវី អា​ជី ចេញ​លិខិត​ប្រកាស​ទុកពេល ៤៨ ម៉ោង​ឱ្យ «​ចំប៉ី​ខ្មៅ​» សូមទោស​ជា​ធារ​ណៈ ការពិត​រឿង​ចឹ​ង​សោះ​

​ភ្នំពេញ​៖ អ្នកនាង អា​ជី ឬ Ah Gi Leader ជា​អ្នកលក់​ឡេ​អន​ឡាញ​ដ៏​ល្បីឈ្មោះ​ម្នាក់ បន្ទាប់ពី​ត្រូវ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កោះហៅ​ទាំងពីរ​នាក់​បងប្អូន (​អា​ជី​-​អា​ម៉ី​) ទៅធ្វើ​ការអប់រំ «​ដុះក្អែល​» ព្រោះ​បាន​ផលិត​ឃ្លី​ប​សម្តែង​រឿង «​ទុំ​ទាវ ២០២១» ដែលមាន​ឈុត​កាយវិការ​ដ៏​មិន​សមរម្យ​ច្រើន ជាពិសេស​បាន​យក​តួអង្គ​តំណាង​ឲ្យ​ព្រះសង្ឃ បែរមក​សម្តែង​ក្នុង​លក្ខណៈ​បែប​កំប្លែង​លេងសើច ។​a jompey khmao3 

​ឡូ​វ ថ្មីៗ​នេះ អា​ជី បានធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល ម្តងទៀត ក្រោយពី​បានឃើញ នាង​ឲ្យ ប​មេធាវី​ចេញ​លិខិត​ប្រកាស​ទុកពេល ៤៨ ម៉ោង ដើម្បីឱ្យ «​ចំប៉ី​ខ្មៅ​» បុរស​ភេទ​ទី​៣​ចេញ​វីដេអូ​សូមទោស​ជា​ធារ​ណៈ ដោយបាន​ចោទប្រកាន់ថា ចំប៉ី​ខ្មៅ បាន​យក​ខ្សែអាត់​សម្លេង​វីដេអូ​ឃ្លី​ប​របស់ខ្លួន​ទៅធ្វើជា​ប្រធានបទ សម្តែង​។​តែ​ក្រោយពី​ដឹង​រឿង​មហាជន​មានការ​ហួសចិត្ត​ករណី​យ៍ ដែល អា​ជី បានចេញ​វីដេអូ​ចង់​កោះហៅ​អ្នក​ដែល​រិះគន់​ខ្លួន​សំដៅ​នូវ​ពាក្យ​មិនល្អ​។​បើ​តាមរយៈ​ខ្សែអាត់​សំឡេង​នោះ អា​ជី បាន​និយាយ​ជាមួយ​កំហឹង​ខ្លាំងៗ ព្រមាន​ទៅ​មនុស្ស​មួយចំនួន​ដែល​បាន​ចោទប្រកាន់ថា​បាន​ដៀល​ខ្លួន «​សំផឹង​» នឹង​ស្នើ​ឲ្យ​មេធាវី​ចាត់ការ​តាមផ្លូវ​ច្បាប់ ហើយ​ទាមទារ​សំណង​ជា​ទឹកប្រាក់​ក្នុង​ម្នាក់ ២០ ម៉ឺន​ដុល្លារ តែម្តង​។

ករណី​យ៍​នេះ​យុវជន​ឈ្មោះយិនហេងហៅ ចំប៉ី​ខ្មៅ ដែល​បាន​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​និង​ដាក់ពាក្យ​ប្រឡង​ចូល​ចៅក្រម ក៏បាន​សម្តែង​ការហួសចិត្ត​ថា ការចេញមុខ​ព្រមាន​របស់​អ្នកនាង អា​ជី គឺជា​រឿង​ដែល​មិន​សម​ហេតុផល ព្រោះ​តាម​ពិនិត្យ​មើលទៅ គឺ អា​ជី ឆេះដុំ​ទៅនឹង​អ្នក​ខ​មិន​ពាក្យ​ថា «SP» ដែល​រូបនាង​បាន​សន្ម​ត់​ចង់​ផ្តោត​ពាក្យ «​សំផឹង​»​។ ប៉ុន្តែ ចំប៉ី​ខ្មៅ អះអាងថា អក្សរ «SP» នេះ គឺ​គ្រាន់តែ​ជា​អក្សរ​ឡាតាំង ហើយក៏​មិនត្រូវ​បានកំណត់​ជា​ភាសា​ខ្មែរ​ផ្លូវការ​អ្វី​ឡើយ​។ ដូច្នេះហើយ ចំប៉ី​ខ្មៅ ហ៊ាន​និយាយថា អ្នកនាង អា​ជី គ្មាន​ភស្តុតាង​ដែល​ត្រូវដាក់​ពាក្យបណ្តឹង​ប្តឹង​អ្នក​ខ​មិន ហើយ​ទាមទារ​សំណង​ទឹកប្រាក់ ២០ ម៉ឺន​ដុល្លារ ដ៏​គួរ​ឲ្យ​ហួសចិត្ត​បែបនេះ​ឡើយ​។​​ក្រោយ​ឃើញ ចំប៉ី​ខ្មៅ ធ្វើការ​បកស្រាយ​ពន្យល់​ផ្លូវច្បាប់​បែបនេះ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​គាំទ្រ​យ៉ាង​ពេញទំហឹង និង​បាននាំគ្នា​លើកយក​អក្សរ​កាត់ «SP» ពន្យល់​ឲ្យ អា​ជី បានដឹង​តាមរយៈ​ន័យ​ផ្សេងៗ​គ្នា​ថា​៖ SP=Sva Prey ស្វា​ព្រៃ​, SP=​ស៊ី​ផុយ SP = សុផាត​, SP = សុ​ភី​, សុ ភ័ក្ត្រ​, ស្រី ពៅ​, ស្រី ភា និង​នៅមាន​ច្រើន​ទៀត​ដែល​យក​អក្សរ SP មក​កាត់​ន័យ​បាន ហេតុនេះ​មិន​ប្រាកដថា​អក្សរ SP មានន័យ «​សំផឹង​» ដូច​អា​ជី បានគិត​នោះទេ​។​

​ទោះជា​យ៉ាងណា នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ចំប៉ី​ខ្មៅ​ក៏បាន​សម្រេចចិត្ត លុបចោល​វីដេអូ​នោះ​ចេញ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​រួចហើយ ប៉ុន្តែ ពុំ​បានចេញ​វីដេអូ​សុំទោស​ឡើយ​។​លិខិត​ក្រុម​មេធាវី អន្តរជាតិ ខេ ធី អិ​ល ចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ តំណាង​ដោយ​មេធាវី ឈុន ច័ន្ទ​តារា បាន​ជូនដំណឹង​ទៅកាន់​លោក យិន ហេង ហៅ ចំប៉ី​ខ្មៅ ឱ្យ​សូមទោស​កូនក្តី​របស់ខ្លួន​ជា​សាធារណៈ​ឈ្មោះ «​តេង ស៊ី​ណាត​» ដែល​មហាជន​ស្គាល់​ថា​អា​ជី និង​លុប​វីដេអូ​ដែល​បាន​បង្ហោះ​ជាបន្ទាន់​ក្នុង​រយៈពេល​៤៨​ម៉ោង មិន​ដូច្នេះ​ទេ​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​។​a jompey khmao a jompey khmao1 a jompey khmao4 
​