» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10602 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700773 នាក់

រឿង​គូសត្រូវ​ដណ្តើម​ប្តី​ប្តឹង​ម៉េង កែវពេជ្ជតា ប្រកាស​មិន​ព្រម​សុំទោស​ជាដាច់ខាត​!

 

​ភ្នំ​ពេ្​៖ ពាក្យបណ្ដឹង​ចូល​តុលាការ​របស់​ស្ត្រី​ឈ្មោះ រស់ សោភ័ណ្ណ ពីបទ​បរិហារកេរ្តិ៍​ទៅលើ​តារាចម្រៀង ពេជ្រ កែវពេជ្ជតា មា​នន​មហាជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង និង នាំគ្នា​បង្ហោះ​ចែកចាយ ពេញ​បណ្ដាញ​សង្គម​ព្រោងព្រាត ។​ចំពោះ​ប្រធានបទ​ក្ដៅ​នេះ​អ្នកនាង ម៉េង កែវពេជ្ជតា បាន​បង្ហោះ​សារ​ឆ្លើយតប​ទៅវិញ​ភ្លាម ថា មិន​ព្រម​សុំទោស​ជាដាច់ខាត​! ។​a meng2 

​អ្នកនាង​ម៉េង ពេ​ជ្ជ​តាស​សេរ​សារ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​កថា ៖ «​ក្រោយពី​ខ្ញុំ​បាន​បកស្រាយ​អំពី​ការពិត​នៅ​ពីក្រោយ​នៃ​សំឡេង​ជេរ​របស់ខ្ញុំ​ក្នុង​ខ្សែរ​អាត់ និង​ពាក្យ​មួលបង្កាច់​មួយចំនួន​ដែល​ជន​ថោកទាប​បានធ្វើ​ដើម្បី​ឱ្យគេ​ស្អប់​ខ្ញុំ ពេលនេះ​ខ្ញុំ និង​កូន​បានទទួល​យុត្តិធម៌​អំពី​មហាជន​រាប់លាន​នាក់​ហើយ គឺ​លែងមាន​ការយល់ច្រឡំ និង​បានទទួល​នូវ​ការ​អាណិត ការផ្តល់​កម្លាំងចិត្ត​យ៉ាង​កក់ក្តៅ ។ ម្តាយកូន​យើងខ្ញុំ​សូម​គោរព​អរគុណ​លោក​ទាំងអស់​ខ្លាំងណាស់ ។​

…​ប៉ុន្តែ​អតីត ស្វាមី​បោះត្រា​របស់ខ្ញុំ ដែល​ពាក់​ផ្កាយ​លើ​ស្មា​ដោយសារ​ខ្ញុំ បាន​ដឹក​ដៃ​ប្រពន្ធចុង​ក្មេង​ជាង​៣០ ឆ្នាំ​មកប្តឹង​ខ្ញុំ​ឱ្យ​ឡើង​តុលាការ​ទៅវិញ ! ផ្កាយ​លើ​ស្មា​នេះ​បានធ្វើ​បាប​ខ្ញុំ និង​កូន​កាលពី ១០ ឆ្នាំមុន​ម្តង​ហើយ​។ ពិតជា​សក្តិសម​នឹង​កិត្តិយស​ឯកឧត្តម​ផ្កាយ​បី​នៃ​ក្រសួងមហាផ្ទៃ​មែន ក្លាហាន​ណាស់ ក្លាហាន​បានតែ​ជាមួយ​មនុស្ស​ស្រី និង​កូនក្មេង ។ ដើម្បី​ផ្គាប់ចិត្ត​ស្រី​ចុង ហ៊ាន​លើកដៃ​ធ្វើបាប​កូន​ខ្លួនឯង !

​បងប្អូន​ណា​អាច​ឆ្លើយ​នឹង​ខ្ញុំ​បាន​?​ក្នុង​លោក​នេះ តើ​មាន​ស្ត្រី​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ប្តី​ថោកទាប​ផិតក្បត់​ដេញ​ប្រពន្ធ​កូន​ចេញពីផ្ទះ ហើយ​ដឹក​ដៃ​ប្រពន្ធចុង​មកប្តឹង​ប្រពន្ធដើម ? ?​ក្នុង​លោក​នេះ តើ​មានកូន​ប៉ុន្មាន​នាក់​ដែល​ត្រូវ​រង​ភាព​កំព្រា​ឪ ព្រោះតែ​ឪ​ស្រី​ស្រា​ល្បែង ?​ក្នុង​លោក​នេះ តើ​មានកូន​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ឪពុក​ចិត្ត​តិរច្ឆាន តាម​យាយី​សូម្បី​សល់​ម្តាយ​តែមួយ​ហើយ​នៅ​មក​តាម​បំផ្លាញ​ដោយ​មិន​ខ្វល់​ដល់​ការរស់នៅ រៀនសូត្រ និង​អារម្មណ៍​កូន ឥត​ល្ហែ​បែបនេះ ?
​តើ​ឯណា​ទៅ​ក​ត្តិ​យស​ជា​នាយ​នគរបាលជាតិ ? ឯណា​ទៅ​កិត្តិយស​ជាម​នុស្ស ? ឯណា​ទៅ​កិត្តិយស​ជា​ឪពុក ?

​គិត​ទៅ គ្រាន់តែ​ខ្ញុំ​ចង់រក​យុត្តិធម៌ និង​កិត្តិយស​ដែល​បាត់បង់​អស់​រយៈ​១០​ឆ្នាំ​ដោយសារ​ពួកគេ​សោះ ក៏​ពួកគេ​មិន​ព្រម​ដែរ ពួកគេ​ចង់ឱ្យ​ខ្ញុំ​រស់ក្នុង​ឈ្មោះ​ថោកទាប និង​យល់ច្រឡំ​ជា​រៀងរហូត ទើប​ពួកគេ​សុខចិត្ត ពួកគេ​ពិតជា​មិន​ចង់ឱ្យ​ខ្ញុំ​ទទួលបាន​យុត្តិធម៌​ទេ ។ ពេលនេះ​ជុំវិញ​ខ្ញុំ​សុទ្ធតែ​បី​សាច និង​ខ្មោច​ព្រាយ​ចូលមក​រារាំង ..​ប៉ុន្តែ​ខ្ញុំ​មិន​ខ្លា​ចឡើយ ! យុត្តិធម៌​ត្រូវតែមាន​សម្រាប់​ខ្ញុំ !a meng1 a meng pich a meng pich1