» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9966 នាក់

ម្សិលមិញ 11076 នាក់

សរុប 19720442 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ទទួលស្គាល​ភាពស្ពឹក​នៃ​សេវា​ទូរស័ព្ទ និង internet ទាំង​នៅក្នុង​ទីក្រុង

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៤​កក្កដា​២០២២​បានផ្តល់​ការណែនាំ ឲ្យ​ពង្រឹង​សេវា​ទូរស័ព្ទ និង internet ទាំង​នៅក្នុង​ទីក្រុង ហើយ​ពង្រីក​បន្ថែម​នៅតាម​បណ្តា​ខេត្ត​នានា ដើម្បី​ទាក់ទាញ​ទេសចរណ៍ ។a hun tour1

​ថ្លែង​ក្នុង​សន្និបាត​ក្រសួងទេសចរណ៍​សម្តេច​តេ​ជោ ហ៊ុនសែន លើកឡើងថា​, ឥឡូវនេះ​ប្រជាពលរដ្ឋ​របស់​យើង​ប្រើប្រាស់​ទូរស័ព្ទ ទាំង​ការផ្ទេរ​ប្រាក់ គឺ​វា​ងាយស្រួល អញ្ចឹងទេ​, សូមកុំ​ភ្លេច ឲ្យ​មានការ​គាំទ្រ​ផ្នែក​នេះ​! មិន​គ្រាន់តែ​ទៅ​ទីជនបទ​ទេ ទីក្រុង ឲ្យ​មាន​ភាពរឹងមាំ​ឡើង​ផ្នែក​សេវា ។ សម្ដេច​បាន​បន្តថា​, ព្រោះ​នៅ​កន្លែង​ខ្លះ ឧទាហរណ៍​ថា​សណ្ឋាគារ​ចុះ​, free Wifi ប៉ុន្តែ​អាហ្នឹង free មែន , ពិតជា free, បើ free វា​អត់ ស្មើនឹង​ទទេ​តែម្តង ។

​សម្ដេច​បាន​មានប្រសាសន៍ថា​, ប្រសិនបើ​ខ្ញុំ​ចូលមក​កន្លែង​ចឹ​ងៗ , ខ្ញុំ​អត់​ហ៊ាន​ប្រើ​អ៊ីនធឺណិត នៅក្នុង​បន្ទប់​នឹង​គេ ព្រោះ​ដាក់​ទៅ​វិលខ្ញាល់​តែម្តង ខណៈ​គេ​ធ្វើ​តម្រូវ​ដាក់​តែ​ប៉ុន្មាន នៅ​កន្លែង​ហ្នឹង ! សម្រាប់​តម្រូវ​ត្រឹមតែ ២០ ទូរស័ព្ទ ប៉ុន្តែ​ដល់​ឡើងដល់ ១០០ ទូរស័ព្ទ​គឺ​វា​វិល​ទាំងអស់ អត់​ទៅណា​រួច​ទេ​។​សម្ដេច​មានប្រសាសន៍​ប​ញ្ជា​ក់ថា​, សម្រាប់​ខ្ញុំ​មួយ ខ្ញុំ​ត្រូវ​ប្រើ ប្រព័ន្ធ​ភា្ជ​ប់​ជាមួយនឹង​ផ្កាយរណប​តែម្ដង ដូចជា​ឥឡូវនេះ​ទូរស័ព្ទ​របស់ខ្ញុំ​ទាំង​ប៉ុន្មាន​គ្រឿង គឺ​ភ្ជាប់​ជាមួយនិង​ផ្កាយរណប​ទាំងអស់ ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​ចេញ​ត្រឡប់​ទៅវិញ ដល់ផ្ទះ ខ្ញុំ​ត្រូវ​ពន្លត់​វា​ចោល គឺ​ខ្ញុំ​ត្រូវ​ប្រើ Wifi នៅ​ក្នុងផ្ទះ​របស់ខ្ញុំ​ទៅវិញ​។

​សម្ដេច​បាន​បន្តទៀតថា​, អញ្ចឹងទេ​គ្រប់​បណ្ដា​ក្រុមហ៊ុនទូរស័ព្ទ អ៊ិន​ធើ​ណេ​ត ទាំងអស់​ត្រូវ​ពង្រឹង​ខ្លួន នៅ​ទីក្រុង​ក៏ត្រូវ​ពង្រឹង​, ហើយ​ពង្រីក​វា​ទៅតាម​តំបន់​ទេសចរណ៍ ដើម្បី​ធ្វើការ​ទាក់ទាញ​ដល់​អ្នក​ទេសចរណ៍ បាន​ទៅលេង​កម្សាន្ត នៅ​តំបន់​ដាច់ស្រយាល ឆ្ងាយៗ ចាំបាច់​ណាស់​ត្រូវមាន​ប្រព័ន្ធ គាំទ្រ​ខាង​ផ្នែក​អ៊ីនធឺណិត ព្រោះ​គេ​ត្រូវ​ទាក់ទង​ជាមួយ​ការងារ ទោះជា​គេ​ទៅ​ដេក​នៅ​ទីនោះ ក៏​គេ​ធ្វើការ​ដែរ ព្រោះ​សម័យ​ឥឡូវនេះ អត់​ចាំបាច់​ធ្វើការ ចាំ​ជួប​មុខ​គ្នា​ទេ គឺ​គេ​ជួបគ្នា​តាមរយៈ video call ក៏បាន តាម​ស្អី​ក៏បាន គេ​វៃ​ឆ្លងឆ្លើយ​គ្នា សូម្បីតែ​គេ​ចុះហត្ថលេខា ក៏​គេ​ចុះហត្ថលេខា​បាន ។​

​សម្ដេច​បានបញ្ជាក់​ទៀតថា , ចំណុច​នេះ ជា​ចំណុច​ដែល​ខ្ញុំ​ផ្ដល់​អនុសាសន៍ គិតគូរ ពង្រឹង​បន្ថែមទៀត នូវ​ការលើកកម្ពស់​ទេសចរ​ណ៍​ផ្ទៃក្នុង ហើយ​មិនមែន​ប្រជាជន​កម្ពុជា​ខ្វះ​លុយ​គេង​សណ្ឋាគារ​ទេ​ណា កុំ​ច្រឡំ , ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​អាច ដេក​ផ្កាយ ៥ ដេក​ផ្កាយ ៤ មិនមែន​ចាំតែ​បរទេស​ទេ​ដែល​ដេក​សណ្ឋាគារ​ថ្លៃៗ​នោះ​៊​។​សូមបញ្ជាក់ថា​តាំង​ពីស​ម៏័​យ​ជ្រួលច្របល់​នៃ​ការឆ្លង​ច​ម្ងឺ​កូ​វីត​១៩​បណ្តាញ​ទូរ​សព្ទ័​ត្រូវបាន​រអាក់រអួល​ឬ​គ្មាន​តែម្តង​ដែល​គេ​ជឿថា​មកពី​ការកែសម្រួល​ប្រព​ន្ធ័​ដោយ​ក្រសួង​ព្រៃ​ស​ណី​យ៍​?៕