» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2651 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699905 នាក់

មន្ត្រី​កាកបាទក្រហម​ចូលរួម​រំលែក​ទុក្ខ ចំពោះ​គ្រួសារ​ស្ត្រី ដែល​ស្លាប់​ដោយសារ ឆ្លងទន្លេ កូនភ្លោះ ៣​នាក់​!?

​កំពង់ស្ពឺ​៖ ស្ត្រី​ជា​មាតា​មួយរូប ដែលមាន​ជំងឺ​ប្រចាំកាយ​បាន​ស្លាប់បាត់​បង់ជីវិត​បន្ទា​ប់​ពី​ឆ្លងទន្លេ ប្រសូត្រ​បានកូន​ភ្លោះ ៣​នាក់ នោះ នៅ​ថ្ងៃទី ២ ខែតុលា ឆ្នាំ​២០២៣​ដែល​ធ្វើ​ឲ្យ​កូនភ្លោះ​បី​កំព្រា​ឯកោ​ព្រោះ​សម្តេច​តេ​ជោ​ដែលជា​ឪពុកចិញ្ចឹម​លែង​ជា​នាយករដ្ឋមន្ត្រី​ទៀតហើយ​។​a croi rouge 

ករណីនេះ​មិនដឹងថា​មកពី​សម​ត្តភាព​គ្រូពេទ្យ​ឬ​មកពី​ស្ត្រី​ជា​ម្តាយ​សុខភាព​ខ្សោយ​នោះទេ​តែ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​មនុស្ស​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង នាំយក​គ្រឿង​ឧបភោគបរិភោគ និង​បច្ច័យ​ចំនួន ៥​លាន​រៀល ចូលរួម​បុណ្យសព​។ អ្នកស្រី ផុន សោ​ភណ្ឌ​រស់នៅ​ភូមិ​រំលោង​ប្រ​ឃ្លះ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មុខរបរ​ជា​គ្រូបង្រៀន ដែល​បានទទួល​មរណភាព ក្នុង​ជន្មាយុ ៣៩​ឆ្នាំ ចាកចោល​ស្វាមី ឪពុកម្តាយ គ្រួសារ​ជាទី​ស្រឡាញ់ ជាពិសេស​កូនៗ​ទាំង ៥​នាក់ (​ក្នុងនោះ កូនភ្លោះ​ស្រី ៣​នាក់ ដែល​ទើប​សម្រាល​) ឱ្យនៅ​កំព្រាម្តាយ ។

​លោកស្រី ហួន ច័ន្ទ​បូរ៉ា នាយិកា​នាយកដ្ឋាន​ទំនាក់ទំនង កាកបាទក្រហមកម្ពុជា បាន​ពាំ​នាំនូវ​ការរំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​អ្នក​ម្តាយ​មនុស្សធម៌ មាន​ក្តី​ក្តុកក្តួល រន្ធត់ចិត្ត​ក្រៃលែង ចំពោះ​មរណភាព​របស់​អ្នកស្រី ផុន សោ​ភណ្ឌ និង​សូម​ឧទ្ទិស​បួងសួង​សូមឱ្យ​វិញ្ញាណក្ខន្ធ​សព​អ្នកស្រី បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​លោកស្រី ហួន ច័ន្ទ​បូរ៉ា ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើ​លើកទឹកចិត្ត​ដល់​លោក អ៊ី សុខ​ជឿន ដែល​ត្រូវជា​ស្វាមី​របស់​អ្នកស្រី ផុន សោ​ភណ្ឌ ត្រូវមាន​ស្មារតី​រឹងប៉ឹង ខិតខំ​តស៊ូ​ជម្នះ​ការលំបាក ប្រឹងប្រែង​ប្រក​បរបរ​ដើម្បី​ជីវិត​រស់នៅ​បន្តទៀត ជាពិសេស​ចិញ្ចឹម​កូនៗ ឱ្យបាន​សិក្សា​រៀនសូត្រ​ខ្ពង់ខ្ពស់ និង​មាន​អនាគត​ភ្លឺស្វាង​។

​លោក អ៊ី សុខ​ជឿន និង​ក្រុមគ្រួសារ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​យកចិត្តទុកដាក់ គិតគូរ​ពី​សុខទុក្ខ លើកទឹកចិត្ត និង​ជួយ​សម្រាល​ការលំបាក តាមរយៈ​ការចូល​បុណ្យ​នូវ អង្ករ ១០០​គីឡូក្រាម​, មី ៥​កេស​, ត្រីខ ៥០​កំប៉ុង​, ទឹកក្រូច ៥​កេស និង​ថវិកា ៥​លាន​រៀល​។ ទន្ទឹមនឹងនេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក៏បាន​ចូល​បុណ្យសព​នូវ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន​ផងដែរ​។​សូមបញ្ជាក់ថា​ជាច្រើន​អា​ណ្តិ​ត​កន្លងមក​គ្រួសា​រណារ​ក៏ដោយ​ដេ​ល​ប្រសូត្រ​បានកូន​ភ្លោះ​បី​ត្រូវបាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ចាត់ទុកជា​កូន​របស់​សម្តេច​ហើយ​បានចេញ​សោហ៊ុយ​ចិញ្ចឹម​រហូត​បាន​ធំ​។​តែ​ឥឡូវ​សម្តេច​លែង​ជា​នាយករដ្ឋមន្ត្រី​ហើយ​កូនភ្លោះ​បី​ដែល​កើត​ក្រោយៗ​មិនដឹងថា​តើ​នាយករដ្ឋមន្ត្រី​បន្តវេន​ថ្មី​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​លោក​ជួ​ទៀត​ដែរ​ឬ​អត់​នោះទេ​?៕a croi rouge1