» លោក កែវ សុទ្ធិ កូន​ខ្មែរ​ម្នាក់ទៀតត្រូវបាន​សាកលវិទ្យាល័យ Oxford ផ្តល់​អាហារូបករណ៍​ថ្នាក់បណ្ឌិត​នីតិសាស្ត្រ និង​សង្គម​ » ស្ដេច​អុក​ស​ង្ក្រា​ន​អង្គរឆ្នាំ​២០២៥​បាន​លើ​ជនពិការ​ » រឿង​ចាប់​ចិន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថា​ខ្មែរ​ទ​ទួ​ស​ស្គាល់​តែ​ចិន​មួយ​ទេ​! » ឃាត់​ស្រី​ស្អាត​និង​ប្រុស​២​នាក់​ពាក់​ព​ន្ធ័ ការរក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន នៅ​អន្លង់វែង » ប្រមុខ NATO និយាយ​នៅ​ជប៉ុន​ថា​ការពង្រីក​ខ្លួន​នៃ​កងកម្លាំងប្រដាប់អាវុធ​ចិន «​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​» » ឈ្វេងយល់​ខ្លឹមសារនៃ​ពិធីបុណ្យ​ដ៏​សំខាន់​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ទាំងអស់គ្នា​! » អតីត​នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​ជជុះ​លោក សម សេរី វិលត្រឡប់​ចូល​ស្រុក​វិញ​រក​លាភ​ស​ក្កាៈ​ » ក្រឡាប់​រថយន្ត​ពេល​ចុះ​ពី​ភ្នំ​គូលែន​! » សម្តេច​បវរ​ធិបតី ៖​ចិន​ជា​មិត្ត​មិនអាច​ខ្វះ​បាន ដែល​ជួយ​សង់​ផ្លូវ និង​ស្ពាន​នៅ​កម្ពុជា គិត​ជា​ប្រាក់​ប្រមាណ ៣​ពាន់​លាន​ដុល្លារ » ៣​ខែ​ដើមឆ្នាំ​២០២៥​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ទីផ្សារ​អន្តរជាតិ​កម្ពុជា​កើន​តែនៅតែមាន​ឱនភាព​ដដែល​! » រុស្ស៊ី​ប្រកែក​ថា ចិន​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​ឡើយ » នាយករដ្ឋមន្ត្រី​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ចសម្របសម្រួល​ទំនាក់ទំនង ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​! » បាក់ដង​សន្ទូច សង្កត់​លើ​សំយាបផ្ទះ​ពលរដ្ឋ​៤​ខ្នង និង​សង្កត់​ម៉ូតូ​មួយគ្រឿង​ក្រុមហ៊ុន​សម្រួល​ដោះស្រាយ​ » ពាក់​ព​ន្ធ័​ផ្សាយ​ផលិតផល​ក្លែងក្លាយ​បវរកញ្ញា​អន្តរជាតិ Nguyen Thuc Thuy Tien ត្រូវបាន​ហាម​មិនឱ្យ​ចាកចេញ​ពី​ប្រទេស​វៀតណាម​២ ខែ » សម្ដេច​មហា​បវរ​ធិបតី ណែនាំ​រដ្ឋបាលខេត្ត​ភាគ​ឦសាន​ឲ្យ​បង្កើត​ភាពទាក់ទាញនិងងាយស្រួល​សម្រាប់​អ្នកវិនិយោគ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 771 នាក់

ម្សិលមិញ 11025 នាក់

សរុប 16475824 នាក់

សម្តេច​តេ​ជោ​៖​ការពារ​ឆ្នេរ​ស​មុ​ទ្ធ​និង​ត្រូវតែ​បិទ​បញ្ចប់​ល្បែង​អន​ឡាញ​

 

​កំពត ៖ ក្នុងខណៈដែល​កម្ពុជា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ «​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​» នៅ​ឆ្នាំ​២០២០ និង​ការធ្វើ​មហាសន្និបាត​នៅ​ឆ្នាំ​២០២២ ព្រមទាំង​ការប្រណាំង​កង់​ជា​អន្តរជាតិ​នៅតាម​ឆ្នេរសមុទ្រ​នៅ​ឆ្នាំ​២០២០​នោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើឱ្យ​អាជ្ញាធរខេត្ត​ជាប់មាត់​សមុទ្រ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ការពារ​នៅ​តំបន់ឆ្នេរ​ហាម​ចាក់ដី​លុប​យក​ដី ដើម្បីឱ្យ​ឆ្នេរសមុទ្រ​របស់​កម្ពុជា​ស្ថិតនៅ​ជា​ឆ្នេរ​ដែល​ស្អាត​បំផុត​នៅ​ក្របខ័ណ្ឌ​ពិភពលោក​។a hun sea3

សម្ដេច​បាន បញ្ជាក់ថា សូមកុំ​ឱ្យ​ឆ្នេរសមុទ្រ​របស់​យើង​ត្រូវបាន​ដកហូត​ចេញពី​សមាជិក​ក្លឹប ឬ​សមាជិកសមាគម​ឆ្នេរសមុទ្រ​ដែល ស្អាត​បំផុត​លើ​សកលលោក​។​​សម្ដេច​តេ​ជោ ថ្លែង​ប្រៀបធៀប​ថា សូម្បីតែ​បេតិកភណ្ឌ​ពិភពលោក ដែល​យើង​បាន​ចូល​ជា​សមាជិក​បេតិកភណ្ឌ​ពិភពលោក ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រសាទ​សំបូរ​ព្រៃ​គុក​។​ល​។

ប្រសិនបើ​យើង​មិន​អាចធ្វើ​ត្រឹមត្រូវ​ទៅតាម​អនុសាសន៍​របស់​អង្គការ​យូណេស្កូ​ទេ ពេលណា​មួយ គេ​នឹង​ដក​នូវ​សិទ្ធិ​ជា​សមាជិក​បេតិកភណ្ឌ​ពិភពលោក ព្រោះ​មាន​ប្រទេសមួយ​ចំនួន​បាន​បាត់បង់​រួចទៅហើយ ដែលជា​មេរៀន​សម្រាប់​យើង​។ ដូច្នេះ​ទន្ទឹមនឹង​យើង​ខិតខំ​ការពារ​ប្រាង្គ​ប្រាសាទ​នានា យើង​ក៏ត្រូវ​ខិតខំ​ការពារ​ឆ្នេរសមុទ្រ​របស់​យើង​ឱ្យបាន​គង់វង្ស កុំឱ្យ​ឆ្នេរសមុទ្រ​របស់​យើង​ត្រូវ​បំផ្លាញ​ដោយសារ​ការបង្ហូរ​ទឹក​កង្វក់​ចូលទៅក្នុង​សមុទ្រ ការចាក់ដី​បំពាន​ទៅក្នុង​សមុទ្រ និង​ការកាប់​ព្រៃកោងកាង​ទន្ទ្រាន​យក​ដី​។​ល​។ ដែល​ចំណុច​ទាំងអស់នេះ ខេត្ត​នីមួយៗ​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យមើល​ឱ្យបាន​ដិតដល់​។​

​ក្រៅពីនេះ​ព​លេ​ដែល​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន អេឡិចត្រូនិក​តាមរយៈ​អ៊ិន​ធើ​ណែ​ត​អន​ឡាញ ក្នុង និង​ក្រៅប្រទេស​ដែលមាន​អាជ្ញាប័ណ្ណ​ត្រូវ​បានបញ្ចប់​ទាំងស្រុង​នៅ​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គ​មហា​សេ​មា​ប​តី​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា បើ​សេដ្ឋកិច្ចកម្ពុជា ពិតជា​ពឹងពាក់​ទៅលើ​ល្បែង​តាម​អន​ឡាញ គឺជា​គ្រោះថ្នាក់​នៃ​សេដ្ឋកិច្ច​ពពុះ​សាប៊ូ​។​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី ២ នៅ​ខេត្តកំពត ដែលមាន​អ្នកចូលរួម ជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​រាប់ពាន់នាក់ នា​រាត្រី​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា នៅពេល​ដែលមាន​អន​ឡាញ មានមតិ​មួយចំនួន​នាំគ្នា​ព្រួយបារម្ភ​អំពី​វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា​។ ប៉ុន្តែ​នៅពេលដែល​យើង​បិទ​អន​ឡាញ​គេ​ព្រួយបារម្ភ​ពី​ការ​អត់​ជនជាតិ​ចិន​នៅ​កម្ពុជា​។

សម្ដេច​តេ​ជោ​បាន​លើក​ជា​សំណួរ​ថា តើ​អ្នក​ចង់បាន​អ្វី​ពិតប្រាកដ​។ សម្ដេច​តេ​ជោ​បន្តថា សម្រាប់​សម្ដេច សង្កេតឃើញថា បើ​សេដ្ឋកិច្ចកម្ពុជា​ពឹងពាក់​ទៅលើ​អន​ឡាញ កម្ពុជា​នឹង​ក្លាយទៅជា​អ្នករងគ្រោះ​សម្រាប់​បញ្ហា​សន្តិសុខ​ជាតិ​របស់ខ្លួន​។ សម្ដេច​តេ​ជោ​បាន​បន្ដទៀតថា យើង​ស្ថិតនៅក្រោម​ការគំរាមកំហែង​នៃ​ក្រុម​ម៉ាហ្វីយ៉ា ដែល​ជ្រៀត​ចូលមក​ក្នុងប្រទេសរ​បស់​យើង ដើម្បី​ធ្វើ​សកម្មភាព ហើយ​កម្ពុជា​ក៏​ស្ថិតក្នុង​ស្ថានភាព ដែល​នឹង​ក្លាយទៅជា​ប្រទេស នៃ​គោលដៅ​នៃ​ការលាង​លុយ​កង្វក់​តាមរយៈ​អន​ឡាញ​។

កម្ពុជា នឹង​បាត​បង់​នូវ​សុវត្ថិភាព សម្រាប់​អ្នកជំនួញ​ធំៗ ដែលមាន​ប្រាក់កាស​មិន​ហ៊ាន​ចូលមក​រកស៊ី​នៅ​កម្ពុជា ដោយសារ​ខ្លាច​ពួក​ម៉ាហ្វីយ៉ា​។ សម្ដេច​តេ​ជោ​បាន​ចាត់ទុកថា ដូច្នេះ​អ្វី​ក៏ដោយ យើង​ក៏ត្រូវ​ហ៊ាន​បង់ថ្លៃ កម្ពុជា​សុខចិត្ត​មិនមាន​អន​ឡាញ ក៏ប៉ុន្តែ​យើង​នឹង​នាំ​មកឱ្យ​ប្រទេស ទៅកាន់​សុវត្ថិភាព និង​សន្តិសុខ ហើយនឹង​នាំមក​នៅ​អ្នកវិនិយោគ​ដែល​សុច​រឹត និង​អ្នកវិនិយោគ​ដែលមាន​ប្រាក់កាស​មករក​ស៊ី​រស់​នៅ​កម្ពុជា​។ សម្ដេច​តេ​ជោ​គូស​បញ្ជាក់ទៀតថា ផ្ទុយទៅវិញ បើ​វត្តមាន​អន​ឡាញ​បន្ត កម្ពុជា​នឹង​ក្លាយទៅជា​អ្នករងគ្រោះ ដែល​មុនគេ​គឺ​បញ្ហា​សន្តិសុខ​តែម្ដង បន្ទាប់មក​នឹង​ក្លាយជា​គោលដៅ​នៃ​ការលាង​លុយ​កង្វក់ ដែល​នៅលើ​ពិភពលោក​កំពុងតែ​ប្រយុទ្ធប្រឆាំង និង​ការលាង​លុយ​កង្វក់ ព្រមទាំង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​នេះ​ជា​ចំណុច​គ្រោះថ្នាក់​។ 

សម្ដេច​តេ​ជោ​បាន​លើកឡើងថា ប្រទេស​ណា​ចង់​ធ្វើ​ក៏​ធ្វើទៅ តែ​ប្រទេស​កម្ពុជា​មិន​ធ្វើ​អន​ឡាញ​ទេ​។ សម្ដេច​តេ​ជោ​ក៏បាន​លើ​ឡើង​ផងដែរ​ថា មុននឹង​ធ្វើការ​សម្រេច​ចិត្ត យើង​បានធ្វើ​ការពិនិត្យ​ដិតដល់​គ្រប់គ្រាន់​ហើយ ថា​តើ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​កំណើន​មកពី​អ្វី មិនមែន​កំណើន​មកពី​អន​ឡាញ​ទេ​។ សម្ដេច​តេ​ជោ​បាន​បន្ថែមទៀតថា “​ខ្ញុំ​ទទួលស្គាល់ថា ប្រជាពលរដ្ឋ​មួយចំនួន​បានទទួល​ផល​ពី​អន​ឡាញ តាមរយៈ​ការជួល​ផ្ទះ​ឱ្យគេ​ធ្វើ​អន​ឡាញ​។​ល​។ ក៏ប៉ុន្តែ​នោះ​គ្រាន់តែ​ជា​ក្រុម​តូច​មួយ​នៃ​ការ​ទទួលផល​”​។ សម្ដេច​តេ​ជោ​បាន​ថ្លែង​ទៀតថា ឥឡូវ​ដីធ្លី​នៅតែ​ជា​ដីធ្លី​របស់​យើង ដូច្នេះ​ត្រូវ​កែច្នៃ​ទៅជា​មុខ​របប​អ្វីដែល​សមស្រប​របស់​យើង​តទៅទៀត ហើយក៏​មិនចាំបាច់​ពឹងពាក់​ទៅលើ​សេដ្ឋកិច្ច​អន​ឡាញ​នោះទេ​៕


​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យដឹងថា បន្ទាប់ពី​បាន​ក្លាយជា​សមាជិក​កាលពី​ឆ្នាំ​២០១១ កម្ពុជា​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ឱ្យ​កាន់ដំណែង​សំខាន់ៗ​ក្នុង​ក្រុមប្រឹក្សាភិបាល​ក្លឹប រួមមាន អនុប្រធាន​ក្លឹប​ទទួលបន្ទុក​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ២​អាណត្តិ​ជាប់​គ្នា​គឺ (២០១២-២០១៥) និង (២០១៥-២០១៨) និង​ជា​អគ្គនាយករង​ក្លឹប​សម្រាប់​អាណត្តិ (២០១៨-២០២១)​។ ជាងនេះទៀត នាឱកាស​មហាសន្និបាត​ក្លឹប​លើក​ទី​១៥ នា​ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ឆ្នេរសមុទ្រ​តូ​យ៉ាម៉ា (Toyama) ប្រទេស​ជប៉ុន​កន្លងមក​នេះ អង្គ​មហាសន្និបាត​បានសម្រេច​បញ្ចូល​ឆ្នេរ​សមាជិក​ថ្មី​ចំនួន​ពីរ គឺ ឆ្នេរ​ឡា​ស៊ីអូ​តា (La Ciota) របស់​ប្រទេស​បារាំង និង​ឆ្នេរ​ដា​ក្លា (Dakla) របស់​ប្រទេស​ម៉ា​រ៉ុ​ក​។ លោក​រដ្ឋមន្ដ្រី​បានបញ្ជាក់​ទៀតថា ការបញ្ចូល​សមាជិក​ថ្មី​នេះ​បានធ្វើឱ្យ​ក្លឹប​មាន​សមាជិក​កើន​ចំនួន​ដល់ ៤៤​ឆ្នេរ មកពី ២៤​ប្រទេស ព្រមជាមួយ​ការទទួលយក​ឆ្នេរ​បេក្ខភាព​ថ្មី​ចំនួន ២ គឺ​ឆ្នេរ​ភូ​ចា​បា (Pujaba) របស់​ប្រទេស​ហ្វីលីពីន និង​ឆ្នេរ​ឡាន​ហា (Lan Ha) របស់​ប្រទេស​វៀតណាម​។ ឯកឧត្ដម​បាន​បន្តថា អង្គ​មហាសន្និបាត​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​២ រៀបចំ​មហាសន្និបាត​ក្លឹប​លើក​ទី​១៨ នៅ​ឆ្នាំ​២០២២ ខាងមុខ ព្រមជាមួយ​ការអបអរសាទរ​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​អន្តរជាតិ​លើក​ទី​១ នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា នា​ថ្ងៃទី​០៤-០៦ ខែមករា ឆ្នាំ​២០២០ ក្រោម​កិច្ចសហការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ក្លឹប​ឆ្នេរ និង​សហព័ន្ធ​ប្រណាំង​កង់​អន្តរជាតិ​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​បង្ហាញ​ការរំពឹងទុក​ថា សម្រាប់​ឆ្នាំ​២០១៩​នេះ តំបន់ឆ្នេរ​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ​១.៣​លាន​នាក់ កើនឡើង ៤.៥​ភាគរយ ជាមួយ​ចំណែក​ទីផ្សារ​ប្រមាណ ១៥​ភាគរយ នៃ​ទីផ្សារ​សរុប និង​ទេសចរ​ជាតិប្រមាណ ៣.៤​លាន​នាក់ កើនឡើង​៣​ភាគរយ ខណៈដែល​ខេត្តកំពត​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ១៨​ម៉ឺន​នាក់ កើនឡើង ៨​ភាគរយ និង​ទេសចរ​ជាតិប្រមាណ​៣០​ម៉ឺន​នាក់ កើនឡើង ៤០​ភាគរយ​។ តាម​ការព្យាករណ៍​នៅ​ឆ្នាំ​២០២០ តំបន់ឆ្នេរ​សមុទ្រ​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ១.៧​លាន​នាក់ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ​៣.៥​លាន​នាក់​។ នៅ​ឆ្នាំ​២០៣០ តំបន់ឆ្នេរ​សមុទ្រ​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៧.៥​លាន​នាក់ ក្នុង​កំណើន​ជា​មធ្យម ១០​ភាគរយ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ​៥.៥​លាន​នាក់ កើន​ឡើងជា​មធ្យម ៥​ភាគរយ​៕a beach phou1 a beach phou4 a game online a game philipin2 a hun sea