» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6803 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696974 នាក់

ករណី​យ៍​ក្មេង​សិស្សសាលា​បាក់​ទូក​ព្រួត​គ្នា​វាយ​សិស្ស​២​នាក់​១​ខែ​មុន​ត្រូ​ង​បាន​សម​ត្ត​កិច្ច​ហៅ​ទៅ​ដោះស្រាយ​ហើយ​

​ភ្នំពេញ​៖ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បាន​ចុះ​ស្រាវជ្រាវ រហូត​ឈានដល់​ការនាំ​ខ្លួន​សិស្សស្រី​ទាំងនោះ​(​ដៃដល់​) ចូលមក​ដោះស្រាយ​តាម​នីតិវិធី​ហើយ បន្ទាប់ពី​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​តៗ​គ្នា ជុំវិញ​ករណី​សិស្សស្រីៗ​ប្រមាណ​ជា ៧ ទៅ​៨​នាក់​រៀន​នៅ​ថ្នាក់​ទី​៧ នៃ​វិទ្យាល័យ​បាក់​ទូក បាន​ប្រើ​ហិង្សា​(​ទះកំភ្លៀង​)​លើ​សិស្ស​២​នាក់ បង្ក​ការរិះគន់​ពេញ​បណ្ដាញ​សង្គម​។a beat studen1

យោង​តាមរយៈ​រូបភាព​វីដេអូ​ឃ្លី​ប​មួយ​បាន​បង្ហោះ​នៅ​លេ​ី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖ ពួកក្មេង​ទំនើង​រៀន​ថ្នាក់​ទី​៧ នៅ​សាលា​វិទ្យាល័យ​បាក់​ទូក ប៉ុន្មាន​អ្នក​ក្នុង​រូបថត​នឹង​បាន​វៃ​ព្រួត​ក្មួយ​ខ្ញុំ​៧-៨​នាក់ ហើយ​ថត​វីដេអូ ថតរូប​ចឹ​ងៗ​ផុស​រូប​ទៀត ហើយគ​ម្រាម​គ្នា​(​តែ​ចូលរៀន​វា​ឃើញ​វា​វ៉ៃ​) ។​ទោះបីយ៉ាងណា​រឿងនេះ បានកើត​ឡើង​១​ខែ​ហើយ​ទើប​បែកធ្លាយ​។​សូមបញ្ជាក់ថា យោងតាម​ការ​ផុស​ពី​អា​ខោ​ន facebook (Houy Chenn ) បាន​សរសេ​ថា ក្រុម​ក្មេង​ទំនើង​រៀន​ថ្នាក់​ទី​៧ នៅ​សាលា​វិទ្យាល័យ​បាក់​ទូក មាន​គ្នា​ពី​៧​ទៅ​៨​នាក់ បាន​ព្រួត​វាយ​លើ​ក្មេង​សិស្សសាលា​ម្នាក់ ហើយ​ថត​វីដេអូ​ថតរូប​ផុស​ថែមទៀត និង​គម្រាម (​តែ​ចូលរៀន​ឃើញ​វ៉ៃ​) ករណីនេះ​មាន​រយៈពេល​១​ខែ​មកហើយ ដោយ​ក្មេងរងគ្រោះ​ខ្លាច​អត់​ហ៊ាន​ប្រាប់​ក្រុមគ្រួសារ រហូតដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣ ម្តាយ​គាត់​ឆែក​ទូរ​សព្ទ​បានឃើញ​គាត់​Save រូបនោះ​ទុក​។

ហ្វេ​ស​ប៊ុ​កខាងលើ ក៏បាន​ស្នើសុំ​ទៅឱ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជួយ​នាំ​ប្អូនៗ​ប៉ុន្មាន​នាក់​ទៅ​អប់រំ​ផង​.​ឥឡូវ​ក្មួយ​ស្រី​ខ្ញុំ​វា​មាន​ជំងឺ​បាក់​ទឹកចិត្ត មិន​ចង់ទៅ​រៀន​ហើយ មិន​មាត់​មិន​ក​ដាក់​គ្រួសារ​គាត់​ទេ​.​សូមឱ្យ​គ្រួសារ​ផ្សេងៗ​ប្រុងប្រយ័ត្ន​កូន​ទៅ​រៀនមាន​គេ​វ៉ៃ​ហើយ​វា​មាន​សម្ពាធ​បាក់​ទឹកចិត្ត​។​សូមជួយ​មើល​កូនៗ​ឱ្យ​ប្រុងប្រយ័ត្ន​ផង សុំ​បងប្អូន​ពួកម៉ាក​ជួយ​ស៊ែរ​មួយ​ឱ្យ​គាត់​ដឹងផង​។​​សមត្ថកិច្ច​បញ្ចូនទៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​វា​ល​វង់ ខណ្ឌ​៧​មករា ដើម្បី​ធ្វើការ​ដោះស្រាយ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ ប៉ុន្តែ​មិនទាន់​ទទួលបាន​លទ្ធផល​នៅឡើយ​ទេ​។a beat studen a beat studen2 


​