» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10812 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700983 នាក់

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី ឆបោក​តាម​ហ្វេ​ស​ប៊ុ​ក​..ដឹងហើយប្រយត្ន័ផង!

​បន្ទាយមានជ័យ​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​បាន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដីការ​របស់​តុលាការខេត្ត​បន្ទាយមានជ័យ ករណី​ឆបោក (​តាម​ប្រព័ន្ធ​ហ្វេ​ស ប៊ុ​ក​) ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ម្ចាស​បណ្ដឹង​មានឈ្មោះ ស៊ិន រ៉ាស៊ី ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​a cheat phone1 

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សូ សុផាត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ វត្ថុតាង​ចាប់យក​រួមមាន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឈ្មោះ សូ សុផាត លេខ​040075791(01) ចំនួន ០១​សន្លឹក​។​ជនសង្ស័យ​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Eh Ma បង្ហោះ​លក់​ទូរ​សព្ទ ម៉ាក Iphone 14pro max លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ពេលនោះ​ជនរងគ្រោះ​មានការ​ចាប់អារម្មណ៍ ក៏បាន​ឆាត​ទំនាក់ទំនង​ទិញ​ទូរ​សព្ទ ក្នុងតម្លៃ ៧៨០$​ដុល្លារ ដោយ​ជនរងគ្រោះ​បាន​វេរ​ប្រាក់​តាមរយៈ​ភ្នាក់ងារ វី​ង ឱ្យទៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Eh Ma តាមរយៈ​លេខ​ទូរ​សព្ទ ០៦៧ ៧២៧ ០៣៥ និង​បាន​ថត វិក័យប័ត្រ​ក្រដាស​វី​ង​ផ្ញើឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ផងដែរ​។

ក្រោយមក​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Eh Ma បាន​ប្រាប់ថា រូបគេ​ឈប់​លក់​ទូរ​សព្ទ​ក្នុងតម្លៃ​៧៨០$​ដុល្លារ​ហើយ គឺ​លក់​ក្នុងតម្លៃ​៨៨០$​ដុល្លារ ដោយ​ឱ្យ​ជនរងគ្រោះ វេ​លុយ​ឱ្យ​រូបគេ​បន្ថែមចំនួន​១០០$​បន្ថែមទៀត​។​ជនរងគ្រោះ​មានការ​សង្ស័យ ក៏បាន​ប្រកែក​តវ៉ា​មិន​ព្រម ជនរងគ្រោះ​ឱ្យ​ជនសង្ស័យ​ផ្ញើ​លុយ​ចំនួន​៧៨០$​ត្រឡប់​មកឱ្យ​ខ្លួន​វិញ​។ កន្លង​ហួស​ច្រើន​ថ្ងៃ​នៅតែ​មិនឃើញ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Eh Ma វេ​លុយ​មកឱ្យ​ខ្លួន​វិញ ទើប​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​តែម្តង​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បន្តថា​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានចេញ​លិខិត​កោះហៅ​ជនសង្ស័យ​ដើម្បី​ចូលខ្លួន​បំភ្លឺ តែ​ជនសង្ស័យ​មិន​ព្រម​ចូលខ្លួន​តាម​ការកោះហៅ ទើប​អយ្យការ អម​សាលាដំបូង​ខេត្ត ចេញ​ដីការ​បញ្ជា​ឱ្យចូល​ខ្លួន របស់ ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទើប​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​ជនសង្ស័យ ហើយ​នាំមក​កាន់​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​នីតិវិធី​។​​ជនសង្ស័យ​បាន​ឆ្លើយ​ប​ដិ​សធ​មិន​ទទួលស្គាល់​កំហុស​ទេ។ ទោះជា​យ៉ាងណា​កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែសីហា ឆ្នាំ​២០២៣​នេះ​៕a cheat phone a cheat phone2 

​