» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5671 នាក់

ម្សិលមិញ 6888 នាក់

សរុប 20065126 នាក់

នគរបាល​ស្រុក​ថ្មគោល​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​លក់​ឆ្នោត​ចាក់​កន្ទុយលេខ​ខុសច្បាប់​ចំនួន ០៤​នាក់​

 

​ខេត្តបាត់ដំបង​៖ លោក​វរសេនីយ៍ទោ សេង លុច អធិការនគរបាល​ស្រុក​ថ្មគោល បាន​ដឹកនាំ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​ព្រីង កាលពី​រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៣​ម្សិលមិញ​នេះ បាន​ចុះ​បិទ​ទីតាំង​លក់​ឆ្នោត​កន្ទុយលេខ (​ឆ្នោត​សៀម​) នៅក្នុង​មូលដ្ឋាន​ត្រង់ចំណុច​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ០១​លើក ឃាត់ខ្លួន​មនុស្ស​ចំនួន ០៤​នាក់ ។​a game kol 

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន ០៤​នាក់ ១-​ឈ្មោះ សយ លី​សាន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ២-​ឈ្មោះ សាន ថា​រី ភេទ​ស្រី អាយុ ៣៤​ឆ្នាំ រស់នៅ​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ៣-​ឈ្មោះ ឈួន កូ​ឡាប ភេទ​ស្រី អាយុ ៤៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ៤-​ឈ្មោះ ប្រាក់ ឡូ​ន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ។​ពេល​នាំខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​រួចមក ម្ចាស់​ទីតាំង​លក់​ឆ្នោត​កន្ទុយលេខ​ខុសច្បាប់​ទាំង​០៤​នាក់​ខាងលើ​ត្រូវបានធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​បន្តទៀត រួច​អនុញ្ញាត​ឲ្យ​គ្រួសារ​មក​ធានា​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ ៕a game kol1