» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12109 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702280 នាក់

មេដឹកនាំ​អាហ្វ្រិក​ចង់​ធ្វើ​មេអណ្តើក​ប្រធានាធិបតី​រុស្ស៊ី​គាំទ្រ​តែ​អ៊ុយ​ក្រែង​ប្រកែក​

​អ៊ុយ​ក្រែ​ន​៖​កាលពី​ថ្ងៃទី​១៧ ខែសីហា ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បានទទួល​ស្វាគមន៍​គណៈប្រតិភូ​អាហ្វ្រិក នៅ​ទីក្រុង St. Petersburg ស្តីពី​ទស្សនៈ​សន្តិភាព​សម្រាប់​ស​ង្គ្រា​ម​នៅ​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ខកចិត្ត​ពេល ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មី​ហ្សេ​ឡឹ​ន​ស្គី​( Volodymyr Zelensky)​។​a afric putine 

​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃអាទិត្យ ទី​១៨ ខែមិថុនា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ព្រ​ថា ប្រធានាធិបតី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​រុ​ស្ស៉ី ក្នុង​ផ្នែក​នៃ​ប្រតិភូ​មេដឹកនាំ​ទ្វីបអាហ្វ្រិក ក្រោម​គោលដៅ​ជួយ​ស្វែងរក​សន្តិភាព រវាង​ទីក្រុង​កៀវ​នឹង​ទីក្រុង​មូ​ស្គូ បាន​អំពាវនាវ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ ទៅកាន់​សម​ភាគី​រុ​ស្ស៉ី​របស់លោក​ថា សង្គ្រាម​បង្ហូរឈាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាំបាច់​ត្រូវតែ​បញ្ឈប់​។​
​ក្រោយ​ជួបពិភាក្សា​ជាមួយ​លោក ពូ​ទីន នៅ​ទីក្រុង​សាំង​ភី​ត​ស្បឺ​គ (Saint Petersburg) ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក ស៉ី​រី​ល រ៉ា​ម៉ា​ហ្វូ​សា (Cyril Ramaphosa) បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​សង្គ្រាម​នេះ​ត្រូវតែ​បញ្ចប់ តាមរយៈ​កិច្ចចរចា​ដោយ​សន្តិវិធី និង​មធ្យោបាយ​ការទូត​»​។ មេដឹកនាំ​អាហ្វ្រិក​រូបនេះ​បាន​បន្ថែមថា គណៈប្រតិភូ​របស់លោក​ដែល​រួមមាន​មេដឹកនាំ​និង​មន្ត្រីជាន់ខ្ពស់ មកពី​ប្រទេស​អាហ្វ្រិក​មួយចំនួនទៀត​ចង់ឱ្យ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ត្រូវ​បិទ​បញ្ចប់​។​

​ប្រតិភូ​របស់លោក Ramaphosa បានដាក់​ចេញ​នូវ​សំណុំ​គោលការណ៍​១០​ចំណុច ដែល​រួមមាន​ទាំង​ការបន្ធូរបន្ថយ​ភាព​តានតឹង ការទទួលស្គាល់​ចំពោះ​អធិបតេយ្យ​ប្រទេស​នីមួយៗ ការធានា​សន្តិសុខសម្រាប់​ប្រទេស​ទាំងអស់ ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ដោយ​គ្មាន​ឧបសគ្គ​តាម​សមុទ្រ​ខ្មៅ ហើយ​និង​ការបញ្ជូន​ឈ្លើយសឹក​និង​កុមារ​ទៅកាន់​ប្រទេស​ដើម​របស់​ពួកគេ​វិញ​ជាដើម​។ យ៉ាងណាក្តី វិមាន​ក្រឹម​ឡាំង​បាន​ចាត់ទុកថា គោលការណ៍​ទាំងអស់នេះ​គឺ​ពិបាក​ក្នុងការ​អនុវត្ត​ជាក់ស្តែង​។ មុន​មកដល់​រុ​ស្ស៉ី លោក Ramaphosa ក៏បាន​ជួប​ប្រ​ធានា​ធីប​តី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី ផងដែរ ប៉ុន្តែ​លោក ហ្សេ​លេន​ស្គី បាន​ច្រានចោល​នូវ​លទ្ធភាព​ចរចា​គ្នា​ជាមួយ​ទីក្រុង​មូ​ស្គូ​។​ដោយ​លោក​ហ្សេ​ឡិន​ស្គី​ថា​ប្រទេស​របស់លោក​មិន​ចាញ់បោក​រុស្ស៊ី​ជា​លើក​ទី​២​ឡើយ​។​សូមបញ្ជាក់ថា​ប្រទេស​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ដោយមាន​ការសម្របសំរួល​ពី​ប្រទេស​បារាំង​និង​អាល្លឺម៉ង់​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ម៉ី​ន​កាលពី​ឆ្ន​២០១៥​ដោយ​សន្យា​គោរព​អធិបតេយ្យភាព​ប្រទេស​អ៊ុយ​ក្រែ​ន​តែ​រុស្ស៊ី​បាន​ក្បត់​។​​បេសកកម្ម​ជួយ​ស្វែងរក​សន្តិភាព​របស់​តំបន់​អាហ្វ្រិក​ខាងលើ រួមមាន​ប្រធានាធិបតី​មកពី​អាហ្វ្រិក​ខាងត្បូង សេ​ណេ​ហ្កា​ល់ កូ​ម័​រ (Comoros) និង​ហ្សំ​ប៊ី (Zambie) ព្រមទាំង​មន្ត្រីជាន់ខ្ពស់​មកពី​អ៊ូ​ហ្ក​ង់​ដា អេ​ហ្ស៉ី​ប និង​កុង​ហ្គោ​៕a afric putin1 

​