» តុលាការចោទប្រកាន់ឃុំខ្លួនអាជិវករលក់សាច់បង្កកម្នាក់ពីបទលួចនាំចូលសាច់នបង្កកពីថៃដោយពុំមានការអនុញ្ញាត! » សភាពាណិជ្ជកម្មកម្ពុជា ចេញញត្តិគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការនាំចូលទំនិញតាមព្រំដែនគោកកម្ពុជា-ថៃបន្ទាប់ពីលោកចាងហ្វាងផេងវណ្ណៈរិះគន់! » ឃុំខ្លួនចិន០៤នាក់ ពាក់ព័ន្ធករណីសម្លាប់ចិន ០១នាក់ ដាក់សពក្នុងរថយន្តPrius » រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជម្រុញឲ្យគយនិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)បង្កើនកិច្ចសហការគ្នាជម្រុញការផលិត! » រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ » ឆែកឃ្លាំង៣ទីតាំងក្នុងខណ្ឌសែនសុខរកមិនឃើញទំនិញថៃ!ប្រាវ៉ូ » ១០ថ្ងៃ បណ្ដេញជនបរទេសខុសច្បាប់ជាង ២,២៧៨នាក់ ចេញពីស្រុកខ្មែរ » សម្តេចតេជោបកស្រាយបញ្ហាបង្ក្រាបទំនិញថៃក្នុងពេលរដ្ឋាភិបាលមិនប្រកាសបិទការនាំចូល! » អង្គការ WMF កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង » សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4018 នាក់

ម្សិលមិញ 5993 នាក់

សរុប 19468325 នាក់

រឿង​ជុំគ្នា​នៅ​ហាង​នំ​បញ្ចុក​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្សេ​ត​គឺជា​ប្រធានបទ​ធំ​នៃ​សំនួរ​អយ្យការ​ខេត្តបាត់ដំបង​ចំពោះ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២៦​នាក់​!?

 

​បាត់ដំបង​៖ កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្សេ​ត​អតីត​ចៅសង្កាត់​អូរ​ចា​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន​ជា​ថៅកែ​ហាង​នំ​បញ្ចុក​នៅ​ព្រឹក​ថ្ងៃទី​៩​ឧសភា​ពេល​ចេញពី​តុលាការខេត្ត​បាត់ដំបង បាន​ថ្លែងប្រាប់​កាសែត​ថា​នាង​មិនមាន​ការតក់ស្លុត​ចំពោះ​ការហៅ​សាកសួរ​របស់​តុលាការ​ទេ ប៉ុន្តែ​នាង​មានការ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។a rozet3

បារម្ភ​ពី​សុវត្ថិភាព​ព្រោះ​ជា​ញឹកញយ​តែងមាន​មនុស្ស​មួយក្រុម​ក្នុង​អាកា​រៈ​ស្រវឹងស្រា​បានមក​ឈប់​នៅមុខ​ហាង​នំ​បញ្ចុក​របស់​នាង​ដោយ​ជេរប្រមាថ​រូបនាង​និង​លោក សម រង្ស៊ី​។ កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្សេ​ត​ត្រូវបាន​អ្នក​គាំ​ជាច្រើន​នាក់​អមដំណើរ​ដោយ​ថ្មើរជើង​ទៅកាន់​ផ្ទះ​របស់​នាង​ដែល​លក់​នំ​បញ្ចុក​នៅ​មិន​ឆ្លា​យ​ប៉ុន្មាន​ពី​តុលាការខេត្ត​បាត់ដំបង​។

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​ឧសភា​នេះ​មាន​អតីត​ចៅសង្កាត់ និង​ក្រុមប្រឹក្សា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤​រូប បាន​ចូល​ឆ្លើយបំភ្លឺ​ា​តម​ការកោះហៅ​របស់​តុល​ការ​ខេត្តបាត់ដំបង​រួម មាន​៖ លោក ឌឹ​ម សារឿន កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្សេ​ត លោក ម៉ក រ៉ា និង លោក ខាន់ ប៊ុន​ផេង​។​ចំណែក​លោក ឃួន ចំរើន និង​លោក យួ​ម ដូង ចូល​បំភ្លឺ​នៅពេល​រសៀល​។​

មាន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០​នាក់​ក្នុងចំណោម​មនុស្ស​ចំនួន ២៦​នាក់​បាន​ចូល​ឆ្លើយបំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការខេត្ត​បាត់ដំបង​ជុំវិញ​ការ​ចោទថា ពួកគេ​បានធ្វើ​សកម្មភាព​ប្រឆាំង​សាលដីកា​របស់​តុលាការ​កំពូល​ដែល​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុន្តែ​តំណាង​អយ្យការ​នៅ​មិនទាន់​សម្រេច​យ៉ាងណា​ចំពោះ​ជោគវាសនា​របស់​សកម្ម​ជន​អតីត​បក្សប្រឆាំង​ទាំងនោះ​នៅឡើយ​។

​មុននេះ​ចៅសង្កាត់រង​ទី​២ នៃ​សង្កាត់​អូរ​ម៉ា​ល់ លោក សម វង្ស​តា​រ៉ា ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ត្រូវបាន​តុលាការ​ចោទសួរ​ពី​ការជួបប្រជុំគ្នា​នៅផ្ទះ​របស់​អតីត​ចៅសង្កាត់​អូរ​ចារ កញ្ញា ស៊ិន ចាន់​រ៉ូ​ហ្សេ​ត កាលពី​ខែធ្នូ ឆ្នាំ​២០១៨ និង​ការ​ឡាយ​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ថា ជាការ​បង្ក​ឲ្យ​មានការ​ញុះញង់​ប្រឆាំង​សាលដីកា​របស់​តុលាការ​កំពូល​។​

​លោក​ថា លោក​មិន​ស្ថិតនៅក្នុង​បញ្ជី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ចំនួន​១១៨​នាក់ ដែល​តុលាការ​ហាមឃាត់​ការធ្វើ​នយោបាយ​នោះទេ និង​ថា សកម្មភាព​ជួបជុំគ្នា​របស់​ពួកគេ​កន្លងមក គឺ​គ្មាន​ការ​ព្រៀងទុក ឬ​ការចាត់តាំង​ណាមួយ​ឡើយ​។​​លោក​ថា​៖ «​ខ្ញុំ​អត់​ដឹងថា គោលបំណង​ខាងដើម​បណ្ដឹង​គាត់​មានបំណង​អី អត់​ដឹងថា គេ​មាន​ចេតនា​យ៉ាងម៉េច​? ខ្ញុំ​យល់ថា ការជួប​ជុំគ្នា ព្រោះថា ជាធម្មតា អ្នកណា​ក៏មាន​សិទ្ធិ​ក្នុងការ​ជួបជុំគ្នា​ដែរ​។ បាទ​! ជាពិសេស​ដូច​ខ្ញុំ​នេះ ជា​អតីតមន្ដ្រី​បក្ស​សង្គ្រោះ​ជាតិ ប៉ុន្ដែ ក្រោយ​មកពី​ការរំលាយ ខ្ញុំ​ក៏​មិន​បាត់​សិទ្ធិ​ធ្វើ​នយោបាយ​ណា​? ខ្ញុំ​មាន​សិទ្ធិ​ជា​ពលរដ្ឋ​ដូច​គេឯង​ដែរ អញ្ចឹង​ការជួបជុំ ខ្ញុំ​គិតថា មិន​អី​ខុសច្បាប់​ផង​»​។

​អតីតមន្ដ្រី​បក្សប្រឆាំង​មួយរូប​ទៀត ដែល​ចូល​បំភ្លឺ​នៅពេល​រសៀល គឺ​លោក សាំង ប៊ុន​ម៉ៅ អតីត​ចៅសង្កាត់រង​ទី​១ សង្កាត់​ស្វាយប៉ោ បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការកោះហៅ​របស់​តុលាការ​នេះ និង​ថា សកម្មភាព​របស់​ពួកគេ​កន្លងមក គឺ​ស្របតាម​ច្បាប់ និង​ជា​សិទ្ធិសេរីភាព​បញ្ចេញមតិ​តែប៉ុណ្ណោះ​។​
​មេធាវី​ការពារ​ក្ដី លោក សំ សុ​គង់ មានប្រសាសន៍ថា ដីកា​កោះហៅ​ប្រឆាំងនឹង​អតីត​ចៅសង្កាត់ និង​អតីត​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កើតចេញពី​បណ្ដឹង​របស់​អាជ្ញាធរខេត្ត​បាត់ដំបង ដែល​សង្ស័យថា ពួកគេ​បានធ្វើ​សកម្មភាព​ជួបជុំគ្នា និង​ញុះញង់​ពលរដ្ឋ​ប្រឆាំងនឹង​សាលដីកា​តុលាការ​កំពូល​ផ្ទុយ​នឹង​មាត្រា ៥២៣ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។

​មេធាវី​រូបនេះ​បន្ដថា កូនក្ដី​របស់លោក​បាន​ចោទសួរ​ទៅ​តុលាការ​វិញ​ថា តើ​ការជួប​ជុំគ្នា​របស់​ពួកគេ​នោះ បាន​បំពាន​ត្រង់ចំណុច​ណា នៃ​សាលដីកា​របស់​តុលាការ​កំពូល និង​ចាត់ទុក​ការកោះហៅ​នេះ​ថា ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​។ ​លោក​បន្ដថា​៖ «​គេ​សួរ​ពួកគាត់​ទាក់ទង​នឹង​ការប្រឆាំង ឬ​បំពាន​សាលដីកា​តុលាការ​កំពូល​។ ខ្ញុំ​ឃើញ​តំណាង​អយ្យ​ការដែល​សាកសួរ​ពួកគាត់​ទាំង​៣​នាក់​ហ្នឹង គឺ​ទៅតាម​របាយការណ៍​រប​ស់​ស្នងការ​ខេត្ដ គឺពាក់ព័ន្ធ​នឹង​ការមិន​គោរព​សាលដីកា​របស់​តុលាការ​កំពូល គឺពាក់ព័ន្ធ​នឹង​ការជួប​ជុំគ្នា​នៅ​ខេត្តបាត់ដំបង​ហ្នឹង​»​។

​ក្រមព្រហ្មទណ្ឌ​កម្ពុជា ត្រង់​មាត្រា​៥២៣ ចែង​អំពី​បទល្មើស​នៃ​ការធ្វើ​ឲ្យ​បាត់បង់​ជំនឿ​លើ​សេចក្ដីសម្រេច​របស់​តុលាការ ដូចជា ការរិះគន់​លើ​លិខិត ឬ​សេចក្ដីសម្រេច​របស់​តុលាការ ក្នុង​បំណង​បង្ក​ភាពវឹកវរ​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ​។ បើតាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា បទល្មើស​នេះ​មានទោស​ពន្ធនាគារ​ពី​១​ខែ ទៅ​៦​ខែ និង​ការពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល ដល់​១​លាន​រៀល​។ ​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សប្រឆាំង​កាលពី​ខែ​១៦​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ហាមឃាត់​មន្ត្រីជាន់ខ្ពស់​១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​។​

​ទោះបីជា​យ៉ាងណា អតីត​សមាជិក​គណបក្សប្រឆាំង​នៅ​ខេត្តបាត់ដំបង​ដែល​ត្រូវបាន​កោះហៅ​ទាំងនេះ គឺ​គ្រាន់តែ​ជាម​ន្ត្រី​ថ្នាក់មូលដ្ឋាន​របស់​គណ​បក្ស​នេះ មិនមាន​ឈ្មោះ​ក្នុងចំណោម​១១៨​នាក់​នេះ​ទេ​។ ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​ការកោះហៅ​នេះ​ថា ជាការ​ធ្វើទុក្ខបុកម្នេញ​បន្ថែមទៀត​មកលើ​អតីត​បក្សប្រឆាំង​ពី​សំណាក់​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អំពាវនាវ​ឲ្យ​បញ្ឈប់​ការគំរាមកំហែង​នេះ​ជាបន្ទាន់​៕

​លោក​គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាត់បង បានចេញ​ដីកា​កោះហៅ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២៦​នាក់ ( ស្ត្រី ២​នាក់ )​ឲ្យ​ចូលមក​ឆ្លើយបំភ្លឺ​ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩​។ ពី​ដំណើររឿង ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​​តាម​ដីកា​កោះហៅ​ឲ្យ​ចូល​ឆ្លើយ នៅ​ថ្ងៃទី​០៨ ខែឧសភា​នេះ មាន ៥​នាក់ ថ្ងៃទី​០៩​ឧសភា មាន ៦​នាក់ ថ្ងៃទី​១៦​ឧសភា ចំនួន ៦​នាក់ ថ្ងៃទី​១៧​ឧសភា ចំនួន ៥​នាក់ និង​ថ្ងៃទី​២១​ឧសភា ចំនួន ៤​នាក់​។​a rozet4 a rozet with police a rozet 1 a rozet 2