» គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​! » រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស និង​ខ្មែរ​ជាង ១០​នាក់​រំដោះ​ជនជាតិ​ចិន ០២​នាក់ នៅ​ខណ្ឌ​ជ្រោយចង្វា​ » រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ » បន្ទាប់ពី​កាណាដា​មន្ត្រី​សេត​វិមាន​ប្រតិកម្ម​ចំពោះ​ការជាប់​ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ក្នុងការ​ប៉ុនប៉ង​ធើ្វ​ឃាត​លើ​ក្រុម​ផ្តាច់ខ្លួន​និកាយ​សិក្ខ​ » បន្ទាប់ពី​បញ្ជា​ឲ្យ​ការពារ​ព្រៃ​ឡង់​សម្តេច​ធិបតី​ប្រកាស​បញ្ញ្ឈប់​រោងចក្រ​អគ្គិសនី​ប្រើធ្យូងថ្ម​ » មេភូមិ​ព្រមទាំង​ប្រជាពលរដ្ឋ តវ៉ា​សុំ​បើកផ្លូវ​សាធារណៈ​វិញមេស្រុកមេឃុំថាចាំពិនិត្យមើលសិន » លោក​កែវ​រ៉េមី​មេ​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល​ថា​ស្ថាន​សិទ្ធមនុស្ស​ក្នុង​គុក​ដែលមាន​អ្នក​ជាប់​ជាង​៣​ម៉ឺន​នាក់​ល្អ​?! » សម្តេច​តេ​ជោ​ចេញមុខ​ជួយ​គ្រួសារ​សិស្ស​ម៉ែន​ផានិត​ដែល​ប្រឡង​បាក់​ឌុប​ជាំ​ប់​និទ្ទេស​A » កូន​ខ្មែរ​រៀន​ចប់​បណ្ឌិតសភាយោធា​នៅ​អាមេរិក​និង​អតីត​អនុប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ជួយឧបត្ថម្ភ​លោកយាយ​អាយុ​១០២​ឆ្នាំ​ដែល​កូនប្រុស​ត្រូវ​ចាប់​ដាក់គុក​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29 នាក់

ម្សិលមិញ 3355 នាក់

សរុប 13408905 នាក់

ម៉ាស​សម្រាប់​សុនខ​កំពុង​ត្រូវប៉ាន់​នៅ​ស្រុក​ចិន​!

 


​ប្រទេស​ចិន​៖​ជន​ជាតិចិន​ជាច្រើន​បាននិងកំពុង​សម្រុក​ទិញ​ម៉ាស​សម្រាប់​សត្វ​ឆ្កែ​របស់​ពួកគេ ក្រោយពី​មាន​ពត៍​មាន​ថា​ជម្ងឺ​ចម្លង​ពី​វីរុស​កូ​រ៉ូ​ណា​ដែល​បានសម្លាប់​មនុស្ស​ជាង​២០០​នាក់​ហើយ​នោះ​អាច​ចម្លង​ដល់​សត្វ​ចិញ្ចឹម​របស់​ពួកគេ​!​។​a dog coro1 


​នៅ​ទីក្រុង​ប៉េកាំង​អ្នកលក់​ទំនិញ​តាម​អន​ឡាញ​ម្នាក់​ដែលមាន​មូលដ្ឋាន និយាយថា ឥឡូវនេះ​គាត់​កំពុង​លក់​ម៉ាស​ពិសេស​សម្រាប់​សត្វ ហើយ​គាត់​លក់ដាច់​ជាង​ធម្មតា ១០​ដង ជា​រៀងរាល់ថ្ងៃ​។ ការ​សម្រុក​ទៅ​ទិញ​ម៉ាស​ឱ្យ​សត្វ​គឺ​ដោយសារ មាន​អ្នកជំនាញ​កំពូល​ចិន​ម្នាក់​បាន​ព្រមាន​ថា សត្វ​ចិញ្ចឹម​ក៏​អាច​ត្រូវបាន​ឆ្លង​ដោយ​វីរុស​កូ​រ៉ូ​ណា ដោយសារ​ទំហំ​នៃ​ការ​រាលដាល​គឺ​ឆាប់រហ័ស ហើយ​ឆ្លង​ចេញ​ជាច្រើន​ប្រទេស​រួចមកហើយ​។​

​ការពិតទៅ​ម៉ាស​របស់​សត្វ​ចិញ្ចឹម​ទាំងនេះ មិនមាន​សមត្ថភាព​ខ្ពស់​ដូច​ម៉ាស​របស់​មនុស្ស​ប៉ុន្មាន​នោះទេ ប៉ុន្តែ​គោលដៅ​នៃ​ការបំពាក់​ម៉ាស​ឱ្យ​សត្វ​ចិញ្ចឹម​គឺ កុំឱ្យ​ត្រូវ​បរិស្ថាន​ខាងក្រៅ​ផ្ទាល់​ខ្លាំងពេក ការពារ​មិនឱ្យ​វា​លិឍ​សំណល់​ឬ​វត្ថុ​រាវ​នៅលើ​ដី ការពារ​ផ្សែង​ពុល និង​ការពារ​ពី​បរិយាកាស​កំពុង​មានវី​រុស​។ តែ​អង្គការ​សុខភាព​ពិភពលោក​បាន​អះអាងថា ខ្លួន​មិនទាន់​បានឃើញ​ភស្តុតាង​ណាមួយ​នៃ​វីរុស​ដែល​ត្រូវបាន​ឆ្លង​ទៅលើ​សត្វ​ឆ្មា ឬ​ឆ្កែ​នោះទេ​។

អង្គការ​សុខភាព​ពិភពលោក (WHO) បានចេញ​ប្រកាសអាសន្ន​ជា​សកល​មួយ ចំពោះ​ការវាយប្រហារ​នៃ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា​នៅលើ​ពិភពលោក ខណៈដែល​អ្នក​ស្លា ប់​នៃ​ជំងឺ​នេះ​បាន​កើន​ដល់ ២១៣​នាក់ នៅក្នុង​ប្រទេស​ចិន និង​កំពុង​ឆ្លង​រាលដាល​ដល់​មនុស្ស​លើស​៩០០០​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​របស់​ចិន CGTN និង​អន្តរជាតិ​ធំៗ​។​a dog coro