» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10415 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700586 នាក់

អា​ការៈឈឺ​បំពង់ក​ខ្លាំង​មិនមែន​សុទ្ធតែជា​រោគសញ្ញា ជំងឺ​កូ​វីដ​១៩ ទេ​

 

​ភ្នំពេញ​៖ អាកា​រៈ​ក្តៅខ្លួន​ខ្លាំង​លើសពី ៣៧.៥​អង្សា​សេ និង​អា​ការៈឈឺ​បំពង់ក​ខ្លាំង ជា​រោគសញ្ញា​មួ​យក​ក្នុងចំណោម​រោគសញ្ញា​ដទៃទៀត​នៃ​ជំងឺ​កូ​វីដ​១៩ ។ បុគ្គល​ដែលមាន​អា​ការៈឈឺ​បំពង់ តែងមាន​ការភ័យព្រួយ​បារ​ម្មណ៍​ពី​រោគសញ្ញា​ដែល​ខ្លួន​កំពុង​តែមាន​ក្នុង​ខ្លួន​។a docter1 

តែ អា​ការៈឈឺ​បំពង់ក​ខ្លាំង វា​អាច​បណ្តាលមកពី​បញ្ហា​ផ្សេងទៀត ដែល​មិនមែនជា​ជំងឺ​កូ​វីដ​១៩​ផងដែរ ។ លោក​វេជ្ជបណ្ឌិត លីម ពេជ្រ​ដា​រ៉ាស៊ី ប្រធាន​គ្លី​និ​ច លីម​ពេជ្រ​ដា​រ៉ាស៊ី ត្បូងឃ្មុំ ឱ្យ​កាសែត​ដឹងថា អា​ការៈឈឺ​បំពង់ក​នេះ បណ្តាលមកពី​កត្តា​ចំនួន​ពីរ​សំខាន់ៗ ។ ទី​១ កត្តា​មេរោគ និង​ទី​២ កត្តា​ចំណីអាហារ ។ កត្តា​មេរោគ មកពី​ពួក​បាក់តេរី និង​ពួក​វីរុស និង​ចំណីអាហារ ដូចជា​ពពួក​អាហារ​ដែល​ខ្លាញ់​ខ្លាំង ពពួក​ហិ​រ និង​អាហារ​ពួក Fast Food ជាពិសេស​ទឹកកក ដែលជា​ផ្នែក​មួយ​អាចធ្វើ​អោយមាន​អា​ការៈឈឺ​បំពង់ក​ជាដើម​។

លោក​វេជ្ជបណ្ឌិត រ៉ាស៊ី បន្តថា ដើម្បី​កុំឱ្យ​មាន​បញ្ហា​ទាំងពីរ​ខាងលើនេះ ជៀសវាង​ការទទួល​ទាន អាហារ Fast Food ច្រើនពេក ការ​លាងដៃ​ឱ្យបាន​ស្អាត និង​ជ្រើសរើស​វិធី​ចំអិន​អាហារ ឱ្យបាន​ស្អាត និង​ត្រឹមត្រូវ ។​ចំពោះ​វិធី​ព្យាបាល​នៅក្នុង​ផ្ទះ គឺ​ត្រូវ​ញាំទឹក​ឱ្យបាន​ច្រើន​, ត្រូវ​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​, ញុំ​ា​ទឹកក្រូច​ឆ្មារ​ទឹកឃ្មុំ​, និង​ដុស​សំអាត​ធ្មេញ​ឱ្យបាន​ទៀងទាត់ ។ លោក​វេជ្ជបណ្ឌិត បញ្ជាក់ថា បើសិនជា​យើង​ធ្វើ​វិធី​បែបនេះ​ក្នុងផ្ទះ​រយៈពេល ១​ថ្ងៃ​ឬ​២​ថ្ងៃ មិនមាន​ប្រសិទ្ធភាព​ទេ ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំពេទ្យ ដោយសារ​ការ​រលា​កបំ​ពង់​ក​ខ្លះ បណ្តាលមកពី​មេរោគ វា​មិនមែន​ដោយសារតែ​ចំណីអាហារ ។​

បើសិន​ការឈឺ​បំពង់ក នៅតែ​អូសបន្លាយ​ដល់​មួយ​សប្តាហ៍​ហើយ នៅតែ​ឈឺ យើង​ត្រូវដាក់​ការសង្ស័យ​ដោយ​ខ្លួនឯង ទៅនឹង​ជំងឺ​ប្រភេទ​ថ្មី កូ​វីដ​១៩ ពីព្រោះ​ជាទូទៅ​ការ​រលាក​បំពង់ក ស្តែងចេញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ហើយ​ការប្រើ​វិធី​ព្យាបាល​ដោយ​ថ្នាំពេទ្យ គឺ​វា​នឹង​ជាសះស្បើយ​ហើយ តែបើ​មាន​អា​ការៈឈឺ​រយៈពេល​យូរ​ជាង​មួយ​សបា្តហ៍ ត្រូវ​ទៅ​ពេទ្យ ឱ្យ​ក្រុមគ្រូពេទ្យ​យក​សំណាក​ទៅពិនិត្យ ទើប​ដឹង​ច្បាស់​ថា បុគ្គល​ឈឺបំពង់ក​ខ្លាំង​នោះ មាន​វិជ្ជមាន​កូ​វីដ​១៩ ឬ​មិនមាន ។a docter 

​