» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29732 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597151 នាក់

សម្តេច​តេ​ជោ​៖​អំពាវនាវ​ផង​លើកទឹកចិត្ត​និង​ព្រមាន​ផង​ចំពោះ​ប្រជាពលរដ្ឋ​នៅ​រមនីយ៍ដ្ឋាន​អង្គរ​

 

​សៀមរាប​៖​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ផង​ព្រមាន​ផង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​អង្គរ​ដែល​មិនទាន់​សម្រេចចិត្ត​ចាកចេញ សូមឱ្យ​មាន​ភាព​វៃឆ្លាត​ព្រោះថា ប្រសិនបើ​បងប្អូន​នៅ​ទីនោះ គឺ​បងប្អូន​មិនបាន​អ្វី​ទាំង​អស់ពី​រដ្ឋ មិនមាន​កម្មសិទ្ធិ​លើ​ទីតាំង​របស់ខ្លួន សូម្បីតែ​កសាង​បន្ថែម ដូច្នេះ​គួរ​សម្រេចចិត្ត​ចាកចេញ​ឲ្យ​ហើយ​។a hun angkora 

ការ​ថ្លែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២២​នេះ ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ ប្រជាពលរដ្ឋ​ប្រមាណ ៣,២០០​គ្រួសារ​បន្ថែមទៀត ដែលជា​អ្នកស្ម័គ្រចិត្ត​រើ​លំនៅឋាន​ចេញពី​រមណីយដ្ឋាន​អង្គរ ទៅ​រស់នៅ​តំបន់​ពាក់​ស្នែង​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​ខ្ញ៉ំ​ចង់ឃើញ​តំបន់​ថ្មី​ដែល​យើង​ផ្តល់ជូន​នេះ មានការ​អភិវឌ្ឍ ហើយ​ពេលខាងមុខ ខ្ញុំ​នឹង​មកលេង​ទីនេះ​សួរសុខទុក្ខ​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ ដោយ​ចង់ឃើញ​ពី​ជីវភាព នៃ​ការរីកចំរើនរ​បស់បង​ប្អូន​»​។ ទាក់ទង​ការ​រើរុះ​ទីលំនៅ​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ដែរ​ថា យុទ្ធនាការ នៃ​ការសង្គ្រោះ​អង្គរ​គឺ​មិន​រាថយ​ទេ​ដូច្នេះ​អ្នករស់នៅ​ខុសច្បាប់​នៅ​តំបន់​អង្គរ និង​តំបន់​អាជ្ញាធរ​អប្សរា សូម​ប្រញាប់​សម្រេចចិត្ត​ចាប់ឆ្នោត​យក​ដី​ដែល​រដ្ឋ​រៀប​ចាំ​ឲ្យ​ហើយ ជៀសវាង​ថ្ងៃក្រោយ​មិនបាន​អ្វី​ទាំងអស់​។​

​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង​ដែលជា​ទីតាំង​តាំង​លំនៅ​ថ្មី មាន​ប្រវែង​ប្រមាណ ២០​គីឡូម៉ែត្រ ពី​តំបន់​អង្គរ​ស្ថិតក្នុង​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប ជា​កន្លែង​ថ្មី​មួយទៀត​បន្ទាប់ពី​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក ដែល​រាជរដ្ឋាភិបាល​រៀបចំ​បង្កើតជា​ភូមិឋាន និង​បែងចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រើចេញ​ពី​រមណីយដ្ឋាន​អង្គរ និង​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​លើ​ភូមិ​ធម្មជាតិ​រុន​តា​ឯក សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់ចេញ​បទបញ្ជា​ឱ្យ​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា មាន​ផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ ផ្សារ បណ្តាញ​អ៉ី​ន​ធើ​ណេ​ត​ជាដើម​។សាលាស្រុកអង្គរធំក៏ត្រូវរើទៅតាំងទីជាប្រជាពលរដ្ឋផងដែរ។

​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង ក៏​ទទួលបាន​គោលនយោបាយ​ឧបត្ថម្ភ​នានា​ដូចនឹង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អភិវឌ្ឍន​រុន​តា​ឯក​ផងដែរ​។ គោលនយោបាយ​នោះ មានដូចជា​ការទទួល​បាន​ដី​ទំហំ ២០​ម៉ែត្រ គុណ ៣០​ម៉ែត្រ​, ទទួលបាន​បណ្ណ​ក្រីក្រ​កម្រិត​១ អត្រា​ឧបត្ថម្ភ​បែប​ទីប្រជុំជន រយៈពេល​១០​ឆ្នាំ​, ទទួលបាន​បណ្ណសម​ធ​ម៌​សម្រាប់​ស្ត្រី​ចាប់ពី​ពេល​មាន​ផ្ទៃពោះ រហូតដល់​កូន​អាយុ​២​ឆ្នាំ​ជាដើម​, ផ្តល់​អំណោយ​ជា​ស្បៀងអាហារ សម្ភារ​ប្រើប្រាស់ និង​ថវិកា ១​លាន ៤០​ម៉ឺន​រៀល ព្រមទាំង​សង្ក​សី​ចំនួន ៣០​សន្លឹក​សម្រាប់ធ្វើ​ផ្ទះ​។​​សម្រាប់​អ្នកស្ម័គ្រចិត្ត​រើ​លំនៅឋាន​ចេញពី​រមណីយដ្ឋាន​អង្គរ ទៅ​រស់នៅ​តំបន់​ពាក់​ស្នែង ដែល​ទទួលបាន​បណ្ណ​ក្រីក្រ​សម្រាប់​រយៈពេល​១០​ឆ្នាំ​គ​ឈ​២​អាណត្តិ​រាជរដ្ឋាភិបាល​ន​ខាងមុខ​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា «​សម័យ​ឥឡូវ​បើក​លុយ​ងាយស្រួល​ណាស់ គេ​បើក​តាម​ធនាគារ បើក​តាម​វី​ង​»​។​សម្តេច​ ថ្លែងថា «​ក៉ំ​ភ្លេច សម័យ​ឥឡូវ​គេ​អត់​នាំ​លុយ​ទៅ​បើក​ដល់ផ្ទះ​ទេ ហើយក៏​អត់​ប្រាប់ថា ខ្ញុំ​បើក​ជូន ៤០​ម៉ឺន ឥឡូវ​ខ្ញុំ​សុំ​វិញ​ពីរម៉ឺន​រៀល សំរាប់​ជិះ​រឺ​ម៉ក ឬ​ចាក់​សាំង​ទៅផ្ទះ​វិញ គឺ​អត់​ទេ​»​។ សម្តេច​តេ​ជោ បញ្ជាក់ថា «​យើង​ទៅ​បើក​លុយ​ដោយ​កាន់​ប័ណ្ណ​ទៅ​បើក​លុយ​ពី​ធនាគារ និង​តាម​វី​ង អញ្ចឹងទេ​អត់​បាត់​លុយ​ទេ​»​។​

​សម្តេច ហ៊ុន សែន បាន​ឲ្យ​ដឹងថា​៖ រហូតមកដល់​ពេលនេះ យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន​៩.០៦៥​គ្រួសារ​ដែល​រស់នៅក្នុង​សំណង់​ខុសច្បាប់​ក្នុង​ឧទ្យាន​បុរាណ​អង្គរ​ទំហំ​៤០១​គីឡូម៉ែត្រ​ការ៉េ​បាន​ស្ម័គ្រចិត្ត​ទៅ​តាំងទី​លំនៅ​ថ្មី​នៅ​តំបន់​ដែល​បានកំណត់​។​ទីតាំង​ដែល​ត្រូវបាន​ផ្លាស់ប្តូរ ស្ថិតនៅ​ក្នុងភូមិ​អេកូ​-​រុន​តា​ឯក ស្រុក​បន្ទាយស្រី និង​តំបន់​ពាក់​ស្នែង នៅ​ស្រុក​អង្គរធំ ។ លោក ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​ទៅកាន់​គ្រួសារ​ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ទីលំនៅ​នោះ​ថា ការ​រើចេញ​គឺ​ដើម្បី​រក្សា​ភាពស្រស់ស្អាត​នៃ​ឧទ្យាន​អង្គរ ដែល​អង្គ​ការអប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ​(​យូណេស្កូ​)​បានទទួល​ស្គាល់​ជា​បេតិកភណ្ឌ​ពិភពលោក​តាំងពី​ឆ្នាំ ១៩៩២​។​«​នៅពេលដែល​យើង​ដាក់ឈ្មោះ​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក យើង​ទទួលយក​លក្ខខណ្ឌ​ទាំងអស់​ដែល​តម្រូវ​ដោយ​អង្គការ​យូណេស្កូ ដូច្នេះ​យើង​ត្រូវគោរព​តាម​លក្ខខណ្ឌ​ទាំងនោះ បើ​មិន​ដូច្នេះ​ទេ​អង្គរ​របស់​យើង​នឹងត្រូវ​ដកចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ព្រោះ​បាត់បង់​នូវ​លក្ខណៈសម្បត្តិ​របស់​វា​»​។​a hun angkora1 
​