» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9239 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136120 នាក់

អគ្គស្នងការ បញ្ជា​ឱ្យ​បញ្ជូន​ខ្លួន​អធិការរង​ស្រុក​សំរោង​ទង ឡើង​តុលាកា​រឿង​បាញ់បោះ​សេរី​ថ្ងៃ​ឈប់សម្រាក​!

 

​ខេត្តកំពង់ស្ពឺ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឱ្យ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បញ្ជូន​ខ្លួន​លោក កង ភា​រី អធិការរង​នគរបាល​ស្រុក​សំរោង​ទង ទៅ​តុលាការ នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​នឹង​ករណី​បាញ់បោះ​យ៉ាង​អនាធិបតេយ្យ​។​a po speu 

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ប្រាប់​កាសែត កាលពី​ល្ងាច ថ្ងៃទី​២១ ខែសីហា ថា លោក កង ភា​រី អធិការរង​នគរបាល​ស្រុក​សំរោង​ទង បាន​រំលោភ​លើ​បទបញ្ជា ពេល​ថ្ងៃ​ឈប់សម្រាក​ជំនួស​ចូលឆ្នាំ​ខ្មែរ​។ តាម​បទបញ្ជា​នេះ មន្ដ្រីនគរបាល​ត្រូវ​ប្រចាំការ​ការពារ​ជូន​ប្រជាពលរដ្ឋ ប៉ុន្ដែ​គាត់​បែរជា​ដើរ​ផឹកស្រា​ស្រវឹង និង​បាញ់បោះ​សេរី ខុសច្បាប់​។ ករណីនេះ លោក​បាន​បញ្ជា​ទៅ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បញ្ជូន​ខ្លួន​អធិការរង​នគរបាល​ស្រុក​សំរោង​ទង ទៅ​តុលាការ នៅ​ថ្ងៃទី​២២ ខែសីហា ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១៨ ខែសីហា លោក កង ភា​រី អធិការរង​នគរបាល​ស្រុក​សំ​រោងទង​ខាងលើ បាន​ដើរ​ផឹកស៊ី​ស្រវឹង ហើយ​បាន​បាញ់បោះ​ប​ង្អូ​ត​កូនចៅ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ។ លោក​អធិការរង​ដ៏​ទំនើង​រូបនេះ ក៏​ត្រូវបាន​សមត្ថកិច្ច នៃ​ការិយាល័យ​អន្តរាគមន៍ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​២២ និង​៣០​នាទី​ថ្ងៃទី​១៩ ខែសីហា​។​

​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ផ្ញើ​សេចក្តីរាយការណ៍​ចុះ​ថ្ងៃទី​២០ ខែសីហា​ឆ្នាំ​២០២០ ជូន​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​នាទី លោក​វរសេនីយ៍ទោ កង ភា​រី អធិការរង​ទទួល​ការងារ​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បាន​យក​អាវុធខ្លី​របស់ខ្លួន​មួយ​ដើម ម៉ាក ឡុ​ក ឈរ​បាញ់បោះ​យ៉ាង​អនាធិបតេយ្យ​បំផុត​ចំនួន​៣​គ្រាប់ នៅ​ចំណុច​មាត់​ស្រះ​ទឹក​ខាងត្បូង ស្ថិតក្នុង​បរិវេណ​សាលាស្រុក​។ លុះ​មកដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨ និង​៣០​នាទី លោក​វរសេនីយ៍ទោ កង ភា​រី អធិការរង​ក៏បាន​នាំ​កូនចៅ ក្រោម​ឱវាទ​ទៅ​ផឹកស៊ី រហូត​ស្រវឹង ហើយ​និយាយ​អួត​ក្អេងក្អាង ហើយ​យក​អាវុធខ្លី ម៉ាក ឡុ​ក ដដែល មកឈរ​បាញ់បោះ​លេង​យ៉ាង​សេរី នៅលើ​មាត់​ស្រះ ក្នុង​បរិវេណ​សាលាស្រុក ដោយមាន​កូនចៅ​របស់​គាត់​ជាច្រើន​ដែល​ផឹកស៊ី​ជាមួយ ចូលរួម​បាញ់បោះ​ដែរ​។​

អ្នក​ដែល​ចូលរួម​បាញ់បោះ​ជាមួយ​អធិការរង រូបនេះ រួមមាន លោក​អនុសេនីយ៍ឯក ដន សុខុម ឋានៈ​នាយរង​ផ្នែក​សន្តិសុខ បាញ់​ចំនួន​២​គ្រាប់ លោក​អនុសេនីយ៍ត្រី ព្រីង ឡងឌី ឋានៈ​នាយរង​ប៉ុស្តិ៍​វល្លិ​ស​បាញ់​ចំនួន​២​គ្រាប់ លោក​អនុសេនីយ៍ត្រី តាន់ សៅ​លី ឋានៈ​នាយរង​ផ្នែក​គ្រឿងញៀន​បាញ់​ចំនួន​២​គ្រាប់ លោក​អនុសេនីយ៍ត្រី ម៉ាន់ ប៊ុណ្ណា​រ៉ា ឋានៈ​នាយរង​ផ្នែក​គ្រឿងញៀន​បាញ់​ចំនួន​០២​គ្រាប់ លោក​ព្រិន្ទបាលទោ ឌី សូ​ភក្តិ ឋានៈ​មន្ត្រី​ប៉ុស្តិ៍​ទំព័រ​មាស បាញ់​ចំនួន​២​គ្រាប់​។ រីឯ​នៅ​កន្លែង​បាញ់បោះ​នោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ​សំបក​គ្រាប់ ចំនួន​១១​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​អ្នកសារព័ត៌មាន ថា លោក​បាន​រាយការណ៍​ទៅ​ថ្នាក់លើ ដើម្បី​ដាក់ទោស​តាម​វិន័យ​របស់​កងកម្លាំង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លេខ​០០៦ ឲ្យ សម​តាម​ទោសកំហុស ដែល​មន្ត្រីនគរបាល​យុត្តិធម៌​បាន​ប្រព្រឹត្ត​។​
បើតាម​លោកស្នងការ​ខេត្ត​លោក​វរសេនីយ៍ទោ កង ភា​រី បានធ្វើ​សកម្មភាព​បាញ់បោះ​សេរី​ចំនួន​២​លើក គឺ​កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ ដោយ​បាញ់​ចំនួន​០៣​គ្រាប់ និង​នៅ​យប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ បាញ់​ចំនួន​១៧​គ្រាប់​បន្ថែមទៀត​៕a po speu1 a po speu2 a po taveng1