» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4051 នាក់

ម្សិលមិញ 8477 នាក់

សរុប 18992055 នាក់

លោក វិស្វករ សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​តាមផ្លូវ​នៅ​ចំណុច​ភ្លើងស្តុប ធ្វើអោយ​អ្នកបើកបរ​វង្វេងទិស

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី ១១ កញ្ញា ២០១៨ នេះ​មាន សារ​និង​រូបភាព​មួយ​បង្ហោះ​ក្នុង​facebook របស់​ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន​កំពុង​ត្រូវបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ប្រជាពលរដ្ឋ​ទូទៅ មន្ត្រីរាជការ ពិសេស​អ្នកសារព័ត៌មាន​នានា គឺ​រូប​ក្នុង​ស្លាក​សញ្ញា​ហាម​បត់​ឆ្វេង​នៅត្រង់ចំណុច​ភ្លើងស្តុប​មួយកន្លែង នៅក្នុង​រាជធានី​ភ្នំពេញ ។​a sam1 

ប៉ុន្តែ​មិនដឹងថា​ចំណុច​ត្រង់ ស្តុ​ប​នោះ​ថិ​ត​នៅ​ផ្លូវកែង​លេខ​ប៉ុន្មាន​ក្នុង​សង្កាត់​ណា​ទេ គឺមាន ស្លាក​សញ្ញា​ហាម​បត់​ឆ្វេង តែ​ដល់​គំនូស​ព្រួញ​សញ្ញា​នៅលើ​ផ្លូវ ថ្នល់​កៅស៊ូ​ចង្អុល​ទិស គឺអាច​អោយ​អ្នកបើកបរ​យានយន្ត បត់ ឆ្វេង បាន ។

ដូច្នេះ​ត្រង់ចំណុច​នេះ​គួរតែ​ខាង​ជំនាញ​សាធារណ ការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែលមាន​លោក សាំ ពិសិដ្ឋ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ចុះ​ពិនិត្យ​នឹងធ្វើ ការកែសំរួល​ឡើងវិញ​ផង កុំអោយ​មាន​បញ្ហា​កើតឡើង​រវាង​នគរ បាល​ចរាចរណ៍ និង​ប្រជាពលរដ្ឋ​អ្នកបើកបរ​យានជំនិះ នៅ ពេលដែល​ត្រូវ​នគរបាល​ចរាចរណ៍​ចាប់​ឃាត់​យានយន្ត​ផាក ពិន័យ​ដោយ​យក​ឡេះ​ថា អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​មិន​មើល​ស្លាក​សញ្ញា​ហាម​បត់​ឆ្វេង​នៅត្រង់​ភ្លើងស្តុប ។

ករណីនេះ អ្នកបើកបរ​រថយន្ត​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា គាត់​បាន​រៀនសូត្រ​ដឹង​ពី​ច្បាប់​និង​ស្លាក​សញ្ញា​ចរាចរណ៍ តាម​ដងផ្លូវ និង​លើ​ទ្រូងផ្លូវ​សាធារណៈ​គ្រប់​សណ្ឋាន ភាព​ផ្លូវថ្នល់ គឺមាន​សញ្ញា​ចង្អុលបង្ហាញ​ទិស​និង​កំណត់​ជាក់លាក់​ក្នុង​ការអោយ​អ្នកបើក​បរបាន​យល់ដឹង​ច្បាស់លាស់ និង​ចូលរួម​គោរព​អនុវត្ត​តាមច្បាប់​ចរាចរណ៍ គឺ​មិនមែន​ដូច​រូប សញ្ញា​ចរាចរណ៍ ដែល​ដាក់​បង្ហាញ​ហាម​បត់​ឆ្វេង ហើយ​នៅលើ​ទ្រូងផ្លូវ​វិញ​បែរ​ជាមាន​សញ្ញា​ព្រួញ​ចង្អល​ទិស​អាច​បត់​បាន ដូចនេះ​ទេ ។ លោក​បន្តថា នេះ​អាចមកពី​ខាង​ជំនាញ​មានការ ធ្វេសប្រហែស ឬ ក៏​ជា​ល្បិច​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​នគរបាល​ចរាចរណ៍ ដើម្បី​ជា​ឡេះ​ស្ទាក់​ឃាត់​យានយន្ត​ផាកពិន័យ​យក លុយ​ចែកគ្នា​ចាយ តែបើ​ចំ​អ្នកបើកបរ​ដែល​គេ​យល់ដឹង​ពី​ច្បាប់ និង​ស្លាក​សញ្ញា​ចរាចរណ៍​ច្បាស់លាស់​គេ​ជជែក​តវ៉ា​ក៏មាន​ការ លើកលែង​ម្តងម្កាល​ទៅ ។

រឿង​មន្ទីរ​សាធារណ​ការដឹក​ជ​ញ្ញូ​ន រាជធានី​ភ្នំពេញ ដែលមាន​លោក សាំ ពិសិដ្ឋ ជា​មេ​មន្ទីរ​នោះ គឺ​ធ្លាប់​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​ធ្ងន់ៗ​ម្តង​ជា​ពីរដង​រួចមកហើយ​អំពី​កណី​ធ្វើ​ផ្លូវថ្នល់​គ្មាន​គុណភាព ឬ​គេ​ហៅ ថា​លួច​កេង​សុ​ី​គំរោង​ចំណាយ​ថវិការដ្ឋ​រាប់សិប​លាន​រៀល ក្នុង ១​គំ​តោងៗ និង​ករណី នៃ​ការធ្វើ​ស្ពាន​អាកាស​ឆ្លងផ្លូវ​សំរាប់​អ្នក ថ្មើរជើង​នៅមុខ​សាលារៀន​ជម្ពូ​រវ័ន ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ក៏​មិនត្រូវ​តាម​លក្ខណៈ​ស្តង់ដារ​ដែរ ហើយ​ត្រូវ​ទទួលរង​ការ​រិៈ​គន់​ពី​ប្រជាពលរដ្ឋ​ខ្លាំង​ផងដែរ ។

ចំណុច​រៀបរាប់​ត្រួសៗ​ខាង លើ​នេះ គឺជា​ការចាប់អារម្មណ៍​ខ្លាំង​របស់​មហាជន​ចំពោះ លោក​វិស្វករ សាំ ពិសិដ្ឋ មេ​មន្ទីរ​សា​ធា​រកា​រណការ ដែល​បាន​ទ​ទួ​ឡ​បាន​ជោគជ័យ​ឈ្នះ​លោក​សា​រឿង​មន្ត្រី​ជឿ​ង​ចាស់​ក្នុងការ​ចូលកាន់​តំណែង កន្លែង​ខ្លាញ់​រងើម ដុះ​ស្លែ​តាំងពី​ជំនាន់​លោក​កែប ជុតិមា នៅ​ជា​អភិបាល​រាជធានី​ភ្នំពេញ ត​រហូតមកដល់​អាណ​ត្តិ​លោក ប៉ា សុជាតិ​វង្ស និង បន្ត​មកដល់​បច្ចុប្បន្ន​អាណត្តិ​លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ ក៏​នៅតែ​មិន​រង្គោះរង្គើរ​។​

តំណែង​លោក សាំ ពិសិដ្ឋ នេះ​ប្រជាពលរដ្ឋ និង​មន្ត្រី រាជការ​តូចតាច​យល់ថា​លោក សាំ ពិសិដ្ឋ មាន​ខ្សែ​ខ្នងបង្អែក​រឹងមាំ​សម្បើម​ណាស់ ទើប​អាច​ចាក់គ្រឹះ ដុះ​ស្លែ​នៅ​មន្តីរ​សាធារណការ​រាជធានី​ភ្នំពេញ​បាន​យ៉ាង​រលូន បែបនេះ ? ។ ជុំវិញ​ការលើកឡើង​របស់​មហា​ជន ខាងលើនេះ ការិយាល័យ​និពន្ធ​គេហទំព័រ​សារព័ត៌មាន មាតុភូមិ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក សាំ ពិសិដ្ឋ បានទេ ព្រោះ​លោក​ធ្លាប់បាន​ប្រាប់ តាម​ទូរស័ព្ទ​នាពេល​កន្លងមក​ថា លោក​រវល់​ការងារ​ច្រើន ណាស់ បើ​អ្នកកាសែត​មាន​ចម្ងល់ ឬ​មាន​សំណូមពរ​អ្វី សូម​ដាក់​លិខិត​លាយ​លាក​អក្សរ​ទៅ​រដ្ឋបាល​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ទៅ ៕ ដោយ : ស៊ុន សុផល Tel : 012 953 824a sam piset1 a sam piset