» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3550 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773307 នាក់

ហួសចិត្ត​ប្រពន្ធ​ជួល​ឃាតក​សម្លាប់​ប្តី​ក្នុងតម្លៃ​១​ពាន់​ដុល្លារ​អាមេរិក​!

​កណ្តាល​៖ សាកសព​មួយ​ត្រូវបាន​គេ​ឃើញ​អណ្តែត​នៅក្នុង​ប្រឡាយទឹក នៅ​ចំណុច​ភូមិ​ព្រែក​ដូង ឃ៉ំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៣​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ ឈ្មោះ ខឹម ផល្លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ ស្រុក​កំ​ណេ​ី​ត​ភូមិ​ថ្លុក​ដ​ង្កា ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​។ ទីលំនៅ​បច្ចុប្បន្ន សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​a kill hus3 

​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់​ស្វាយ​និង​កម្លាំង​នគរបាល​ជំនាញ​បាន​ទៅពិនិត្យ និង​វិភាគ​កន្លែងកើតហេតុ​ស្រុក និង​អាជ្ញាធរ​ភូមិ​ឃុំ គ្រូពេទ្យ ដើម្បី​ចុះមក​ពិនិត្យ​សាកសព​អណ្តែត​ទឹក​នោះ​។ ការពិនិត្យ​សាកសព​ឃើញថា សាកសព​ស្លាប់​ដោយសារ​រឹត​ក និង​ឆក់​(​ឃាតកម្ម​)​។​ក្រោយពី​បានធ្វើការ​ស្រាវជ្រាវ​សម​ត្ត​កិច្ច​បាន​រកឃើញថា​ប្រពន្ធ​ជនរងគ្រោះ ឈ្មោះ សាន់ ធីតា អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ ជា​ឃាំ​តករ​។​នាង​បាន​សារភាពថា ខ្លួន​នាង និង​ឈ្មោះ វី ភេទ​ប្រុស អាយុ​ប្រហែល​ជិត ៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង ជា​អ្នក​សម្លាប់​ប្តី​របស់ខ្លួន ដោយ​ធ្វើការ​ឆក់ និង​រិត​ករ សម្លាប់​។

ឈ្មោះ សាន់ ធីតា (​ប្រពន្ធ​ជនរងគ្រោះ​) បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​រៀប​គម្រោង​ដើម្បី​សម្លាប់​ប្តី​របស់ខ្លួន ដោយ​ជួល​ឈ្មោះ ធួ​ក រ៉ាវី ហៅ ជា អាយុ​៣៣​ឆ្នាំ មុខរបរ​បើកឡាន​ក្រឡុក​ស៊ីម៉ង់ មាន​ទីលំនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុងតម្លៃ​១,០០០​ដុល្លារ ក្រោយពី​រៀបចំ​គម្រោង​រួច​លុះ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៦៖០០​ល្ងាច​នាទី ខ្លួន​បាន​ឲ្យ​ឈ្មោះ ធួ​ក រ៉ាវី ហៅ​ជា មក​ពួន​នៅ​ក្នុងផ្ទះ​របស់ខ្លួន​។​​លុះដល់​ម៉ោង​១២៖២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៣ ខ្លួន​បាន​បើកទ្វា​បន្ទប់ដេក​ឲ្យ​ឈ្មោះ ធួ​ក រ៉ាវី ហៅ​ជា ចូលទៅ​ធ្វើ​សកម្មភាព​សម្លាប់​ប្តី ចំណែក​ខ្លួន​ចេញមក​ខាងក្រៅ​បន្ទប់ បន្ទាប់ពី​ឈ្មោះ ធួ​ក រ៉ាវី ធ្វើ​សកម្មភាព​សម្លាប់​ប្តី​របស់ខ្លួន​រួច ឈ្មោះ ធួ​ក រ៉ាវី បាន​យក​សព​ដាក់ចូល​ក្នុង​កាបូប​ក្រណាត់​មាន​ដៃ​យួរ ពណ៌​ក្រហម​-​ស មាន​ក្រឡា​ពង​ជីងចក់​ក្រហម​-​ខ្មៅ​។​

​បន្ទាប់មក​ឈ្មោះ ធួ​ក រ៉ាវី បាន​ហៅ​ខ្លួន​មកជួយ​លើកសព​របស់​ប្តី​ដាក់ចូល​ក្នុង​រថយន្ត​ម៉ាក Toyota Camary ពណ៌​ស ស៊េរី​ឆ្នាំ​២០០៨ ពាក់​ផ្លាកលេខ​ភ្នំពេញ 2BP-1150 ដោយ​ដាក់​នៅក្នុង​ផ្នែក​កៅអី​ខាងក្រោយ ពេលដែល​លើកសព​ប្តី​ដាក់ចូល​ក្នុង​រថយន្ត​មិន​រួច ខ្លួន​បាន​ហៅ​ឈ្មោះ ផាន ភ័​ក្ត្រា ហៅ​នី​តា ភេទ​ស្រី អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រាំង​ឈូក ឃុំ​ខ្សែ​ត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ដែល​រស់នៅ​ជាមួយ​ដើម្បី​មកជួយ​លើក ក្រោយពី​លើកដាក់​ក្នុង​រថយន្ត​រួចរាល់​ហើយ ខ្លួន​និង​ឈ្មោះ ធួ​ក រ៉ាវី បាន​ដឹក​សព​ប្តី​របស់ខ្លួន​មក​ទម្លាក់ចោល​នៅ​ប្រឡាយទឹក ស្ថិតក្នុង​ភូមិ​ព្រែក​ដួង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ក្រោយពី​ទម្លាក់​សព​ប្តី​របស់ខ្លួន​រួច ខ្លួន និង​ឈ្មោះ ធួ​ក រ៉ាវី បើកឡាន​ត្រលប់មក​ផ្ទះ​វិញ​។​

​ពេលមកដល់​ផ្ទះ​របស់​ខ្លួន ឈ្មោះ ធួ​ក រ៉ាវី បាន​យក​ម៉ូតូ​របស់​ប្តី​ខ្លួន ម៉ាក Honda PCX ពណ៌​ស ស៊េរី​ឆ្នាំ ពាក់​ស្លាក់​លេខ​ភ្នំ 1IW-9363 ជិះ​ចេញទៅ​បាត់​តែ​មិនដឹង​ទៅណា​ទេ​។ ហើយ​ចំណែក​ប្រាក់​ចំនួន​១,០០០​ដុល្លារ​ថ្លៃឈ្នួល គឺ​ខ្លួន​ពុំបាន​ប្រគល់ ឲ្យ​ទៅ​ឈ្មោះ ធួ​ក រ៉ាវី ទេ​។​​តាម​ចម្លើយសារភាព​របស់​ឈ្មោះ ធួ​ក រ៉ាវី ហៅ​ជា បាន​ឆ្លើយ​សារភាពថា ឈ្មោះ សាន់ ធីតា ភេទ​ស្រី បាន​ជួល​ខ្លួន​ឲ្យ​សម្លាប់​ឈ្មោះ ខឹម ផល្លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ប្តី​របស់​ឈ្មោះ​សាន់ ធីតា​) ក្នុងតម្លៃ​១,០០០​ដុល្លារ ហើយ​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៥:០០​នាទី ឈ្មោះ សាន់ ធីតា ភេទ​ស្រី បាន​វេ​លុយ​តាម Wing ចូល​លេខ​ទូរស័ព្ទ​របស់ខ្លួន ០៩៦ ៧៨ ៩៦ ២៨៥ ចំនួន​៧​ម៉ឺន​រៀល ក្រោយពី​ខ្ញុំ​ដក​លុយ​បាន​ហើយ ខ្ញុំ​ក៏បាន​ជិះ​ម៉ូតូឌុប​ពី​ខណ្ឌដង្កោ មកជួប​ឈ្មោះ សាន់ ធីតា នៅ​រង្វង់​មូល​ព្រះ​នរាយណ៍​រួច​ខ្ញុំ​ក៏បាន​ទិញ​ខ្សែភ្លើង​តាមផ្លូវ​ចំនួន​១០​ម៉ែត្រ​។​

​លុះ​ពេលមកដល់​រង្វង់​មូល​ព្រះ​នរាយណ៍ ក្រុង​តាខ្មៅ ឈ្មោះ សាន់ ធីតា ភេទ​ស្រី បាន​ជិះ​រថយន្ត​មួយគ្រឿង Toyota Camry ពណ៌​ស ស៊េរី​ឆ្នាំ​២០០៨ ពាក់​ផ្លាកលេខ 2BP-1150 មក​យក​ខ្ញុំ​ឲ្យ​ទៅ​ពួន នៅក្នុង​ផ្ទះ​របស់គាត់​ដើម្បី​ត្រៀម​សម្លាប់​ប្តី​របស់គាត់ ពេល​ខ្ញុំ​ចូលទៅ​ដល់​ក្នុងផ្ទះ​របស់​ឈ្មោះ សាន់ ធីតា ភេទ​ស្រី ខ្ញុំ​ក៏បាន​យក​ជ​ម្រឹ​ង​ដែក (​ដែក​ឆ័​ត្រ​) យកមក​.​ត​ជាមួយនឹង​ខ្សែភ្លើង​ទុក​សម្រាប់​ឆក់​ឈ្មោះ ខឹម ផល្លី​។​
​លុះដល់​ម៉ោង​២៣៖៤៥​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ឈ្មោះ សាន់ ធីតា បាន​បើកទ្វា​បន្ទប់​របស់គាត់ ដើម្បី​ឲ្យ​ខ្ញុំ​ចូលទៅ​ធ្វើ​សកម្មភាព​សម្លាប់​ឈ្មោះ ខឹម ផល្លី (​ប្តី​របស់​ឈ្មោះ សាន់ ធីតា​) ពេលនោះ​ឈ្មោះ សាន់ ធីតា បាន​យក​ខ្សែភ្លើង​ទៅ​ដោត​នៅ​ព្រី​ភ្លើង រួច​ខ្ញុំ​ក៏បាន​យក​ខ្សែភ្លើង​ទៅ​ឆក់​ឈ្មោះ ខឹម ផល្លី ភេទ​ប្រុស ដោយ​ឆក់​ក្រោម​ក្លៀក​ខាងស្តាំ ភ្លាមនោះ​ខ្ញុំ​ក៏បាន​យក​ដែក​សម្រាប់​លើក​អាំងទែ វាយ​ចំ​បំពង់ក​ចំនួន​០៣​ដង និង​ក្បាល​ផ្នែក​ខាងក្រោយ ០១​ដង​។​

​បន្ទាប់មក​ខ្ញុំ​ក៏បាន​យក​ហ្វ្រាំង​កង់​ប្រវែង​ប្រហែល​០.៨​ម៉ែត្រ រឹត​.​ក ឈ្មោះ ខឹម ផល្លី បន្ថែម​រហូត​ដាច់ខ្យល់​ស្លាប់ រួច​ខ្ញុំ​បាន​យក​ក្រ​ម៉ា ចងដៃ​ចងជើង​ឈ្មោះ ខឹម ផល្លី ចង់ភ្ជាប់​គ្នា បន្ទាប់មក​ឈ្មោះ សាន់ ធីតា បាន​យក​ភួយ និង​កម្រាលពូក​ដើម្បី​រុំ​សព​ប្តី​របស់គាត់ ញាត់​ចូលក្នុង​កាបូប​យូ​ពណ៌​ក្រហម​ស មាន​ក្រឡា​ពង​ជីងចក​ក្រហម​ខ្មៅ ពេល​ច្រក​រួច​ខ្ញុំ និង​ឈ្មោះ សាន់ ធីតា បាន​យក​សព​ឈ្មោះ ខឹម ផល្លី ដាក់ចូល​ក្នុង​ឡាន​កៅអី​ផ្នែក​ខាងក្រោយ ប៉ុន្តែ​ពេល​លើកដាក់​ចូល​ឡាន​មិន​រួច ភ្លាមនោះ ឈ្មោះ សាន់ ធីតា បាន​ហៅ ឈ្មោះ ផាន ភ័​ក្ត្រា ភេទ​ស្រី ឲ្យ​មកជួយ​លើក​។​

​បន្ទាប់មក​ខ្ញុំ និង​ឈ្មោះ សាន់ ធីតា បាន​បើកឡាន​ដឹក​សព​ឈ្មោះ ខឹម ផល្លី មក​ទម្លាក់ចោល​នៅ​ប្រឡាយទឹក ស្ថិតក្នុង​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ពេលនោះ​ឈ្មោះ សាន់ ធីតា បាន​ហុច​កាបូបស្ពាយ ពណ៌​ខ្មៅ មក​ឲ្យ​ខ្ញុំ​បោះចោល​ក្បែរ​សាកសព ប៉ុន្តែ​ខ្ញុំ​មិនដឹងថា​នៅក្នុង​កាបូប​នោះ មាន​សម្ភារៈ​អ្វីខ្លះ​នោះទេ​។​​រួច​ខ្ញុំ និង​ឈ្មោះ សាន់ ធីតា ក៏បាន​បើករថយន្ត​ត្រឡប់មកផ្ទះ​របស់​ឈ្មោះ សាន់ ធីតា វិញ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពេលមកដល់​ឈ្មោះ សាន់ ធីតា បាន​ឲ្យ​ប្រាក់​មក​ខ្ញុំ​ចំនួន​៥​ម៉ឺន​រៀល និង​ឲ្យ​ខ្ញុំ​ជិះ​ម៉ូតូ​ប្តី​របស់គាត់​ម៉ាក Honda PCX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1IW-9363 ដើម្បី​ជិះ​គេចខ្លួន​។ ចំណែកឯ​ប្រាក់​ថ្លៃឈ្នួល​ចំនួន ១,០០០​ដុល្លារ ឈ្មោះ សាន់ ធីតា មិនទាន់បាន​ប្រគល់​ឲ្យ​ខ្ញុំ​ទេ ពេលនោះ​ខ្ញុំ​ក៏បាន​ជិះ​ម៉ូតូ​ខាងលើ​យកទៅ​លាក់ទុក​នៅ​វាលស្រែ ស្ថិតក្នុង​ភូមិ​តប​បោះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​​មូលហេតុ នៃ​ការរៀបចំ​គម្រោង​សម្លាប់​ប្ដី តាម​ការបញ្ជាក់​របស់​ប្រពន្ធ​ឈ្មោះ សាន់ ធីតា បាន​ឲ្យ​ដឹងថា​៖ ប្ដី​របស់ខ្លួន​ឈ្មោះ ខឹម ផល្លី ដើរលេង​ចោលផ្ទះ​ពីរ ឬ​បី​ថ្ងៃ​ទើប​មក​ផ្ទះ​ម្ដង ពេលមកដល់​យប់​ជ្រៅ​រករឿង​វ៉ៃ​ប្រពន្ធ​រហូត ហេតុដូចនេះ​ហើយក៏​ជួល​គេ​១,០០០​ដុល្លារ ឲ្យ​សម្លាប់​ប្ដី​។​a kill hus a kill hus1 a kill hus2