» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9790 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699961 នាក់

ម្ចាស់​បទ​សុំ​ទឹក​១​ផ្តឹ​ល​ថា​លំបាកតើពីមុន​ទម្រាំ​បាន​ដូច​សព្វថ្ងៃ​

​ភ្នំពេញ ៖ ម្ចាស់​បទ «​សុំ​ទឹក​មួយ​ផ្តិល​» បាន​ហែល​ឆ្លង​ជីវិត​ដ៏​កម្សត់កម្រ​ជាច្រើន​នៅលើ​វិថី​សិល្បៈ ទម្រាំ​ទទួលបាន​ការគាំទ្រ និង​ភាពជោគជ័យ ។​អ្នកនាង សុន ស្រី​ណុន ដែលជា​តារាចម្រៀង​ស្រី​មកពី​ខេត្តកំពង់ស្ពឺ​រូបនេះ នឹងធ្វើ​ការរៀបរាប់​ដំណើរការ​បទ​មួយ​នេះ ហើយ​បទ​មួយ​នេះ​ទៀតសោត តារាចម្រៀង​ស្រី​សម្លេង​ផ្អែម​រូបនេះ ក៏បាន​ហាត់ពត់​ជាច្រើន​ផងដែរ ទម្រាំ​បទ​មួយ​នេះ ទទួលបាន​ការគាំទ្រ​ដូច្នេះ​។​a srey non2 

​តារាចម្រៀង​ស្រី អ្នកនាង សុន ស្រី​ណុន បានអោយ​កាសែត​ដឹងថា បទ «​សុំ​ទឹក​មួយ​ផ្តិល​» ដែលជា​ទម្រង់​បទ​មរតក​ដើម ដែល​រូប​អ្នកនាង​បានធ្វើការ​បកស្រាយ​នោះ អ្នកនាង​មិនមាន​ការ​នឹកស្មានថា មានការ​គាំទ្រ​ដូច្នេះ​នោះទេ ព្រោះ​បទ​មួយ​នេះ អ្នកនាង​បាន​ថត ហើយ​បាន​ផុស​លើ​បណ្តាញ​សង្គម​ជា​យូរ​មកហើយ តែ​ដូចជា​គ្មាន​ការគាំទ្រ លុះ​៥​ទៅ​៦​ខែក្រោយ​មក ទើប​ទទួលបាន​ការគាំទ្រ និង​មាន​គេ​ចាប់អារម្មណ៍​មកលើ​រូប​អ្នកនាង​ជាខ្លាំង រហូត​ទទួលបាន​ការគាំទ្រ និង​ការចូល​ចិត្ត​មកដល់​សព្វថ្ងៃនេះ​។​តែ​នាង​ថា បងប្អូន​អ្នកគាំទ្រ​ធ្លាប់តែ​បាន​ស្តាប់​បទ​មួយ​នេះ ប៉ុន្តែ​ពុំដែល​បានដឹង​ពី​ដំណើរការ ក៏ដូចជា​មូលហេតុ​អ្វីដែល​ធ្វើអោយ​បទ «​សុំ​ទឹក​មួយ​ផ្តិល​» ទទួលបាន​ការគាំទ្រ និង​ការចាប់អារម្មណ៍​ខ្លាំង​ដូច្នេះ​នោះទេ​។​

ទាក់ទង​ជាមួយ​ដំណើរការ​នៃ​ផលិត​បទ​មួយ​នេះ​វិញ អ្នកនាង សុន ស្រី​ណុន បានអោយដឹងថា កាលនោះ​ជា​ពេល​កូ​វីដ រូបអ្នក​នាង​ទំនេរ មិនមាន​ការងារ​អ្វី​ធ្វើ ទើប​រូប​អ្នកនាង​នឹង​ស្វាមី​បាន​ផលិត​ថត​ចម្រៀង «​សុំ​ទឹក​មួយ​ផ្តិល​» ដោយ​ពេលនេះ​អ្នកនាង​ថា ពុំមាន​ឧ​បរ​កណ៍​អ្វី​ទំនើប​នោះទេ សម្រាប់​ការថត​បទ​មួយ​នេះឡើយ ដោយ​មានតែ​កម្លាំងចិត្ត​ក្នុងការ​បញ្ចេញ​សមត្ថភាព​បន្តិចបន្តួច​របស់ខ្លួន​តែប៉ុណ្ណោះ​។​បទ «​សុំ​ទឹក​មួយ​ផ្តិល​» ដែលមាន​ភាពលំបាក​នៅ​ក្នុងកា​ច្រៀង​ក៏ដោយ ប៉ុន្តែ​តារា​ស្រី​ដែលមាន​ទឹកដម​សម្លេង​ដ៏​ស្រទន់​រូបនេះ ធ្វើការ​បកស្រាយ​នូវ​បទ​មួយ​នេះ​បាន​យ៉ាង​ពីរោះ​។ កាល​ពីបទ​មួយ​នេះ​ផ្ទុះ​ជា​លើកដំបូង នៅតាម​ភូមិ​ស្រុក​ស្រែក​ចម្ការ គឺ​លឺ​តែ​បទ​មួយ​នេះ ដែល​បងប្អូន​យើង​បាន​ចាក់​ស្តាប់ ដោយ​ទៅណា​មក​ណា​លឺ​តែ​បទ «​សុំ​ទឹក​មួយ​ផ្តិល​»​។​

​តារា​ស្រី​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ​រូបនេះ បាន​បន្ថែមថា កាលពី​រូបអ្នក​នាង​ថត​បទ​មួយ​នេះ​ឡើង គ្រួសារ​របស់​អ្នកនាង​មាន​ជីវភាព​ពុំ​សូវ​ធូរធា​នោះទេ ហើយ​រូប​អ្នកនាង​ក៏​គ្មាន​សាច់ញាតិ​បងប្អូន​ណា​ជា​អ្នកសិល្បៈ​នោះឡើយ​។ អ្នកនាង សុន ស្រី​ណុន​រូបនេះ​បន្តថា អ្នកនាង​ក៏​ធ្លាប់​រង​ការរិះគន់​ជាច្រើន មុនពេល​អ្នកនាង​បាន​ចូល​សិល្បៈ ដោយ​ខ្លះ​គេ​ថា​អ្នកនាង មិន​ស្អាត ទាប សម្បុរ​មិន​.​ស ហើយ​សម្រាប់​រូបអ្នក​នាង​ផ្ទាល់​ក៏​ធ្លាប់​តូចចិត្ត​ដេក​យំ​ជាមួយ​ពាក្យសម្តី​ដែល​បានធ្វើការ​មើលងាយ​មក​លើ​រូប​អ្នកនាង​ផងដែរ​។​a srey non a srey non1 

​