វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2635 នាក់
ម្សិលមិញ 1961 នាក់
សរុប 16234992 នាក់
ភ្នំពេញ ៖លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងជាសាធារណៈលើកដំបូងថា ប្រសិនបើលោកស្រីជាប់ជា ប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណត្តិថ្មីនេះ លោកជំទាវនឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បន្តដឹកនាំវិស័យសិល្បៈឲ្យរីកចម្រើនខ្លាំងក្លា ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីលើស្ទួយដល់វិស័យសិល្បៈឲ្យប្រសើរឡើង ហើយអាចជ្រៀតខ្លួនចូលទៅក្នុងឆាកអន្តរជាតិទៀតផង។
ការប្រកាសឃោសនាជាសាធារណៈ ពីសំណាក់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េងម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅពេលនេះ គឺធ្វើឡើងក្នុងឱកាសដែលលោកជំទាវបានអញ្ជើញជាអធិបតីភាព នៅក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី របស់សាលាមធ្យមសិល្បៈរាជធានីភ្នំពេញ ដែលបានធ្វើឡើងរយៈពេលពីថ្ងៃ គឺថ្ងៃទី០១ និងដ្ងៃទី០២ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនិងបន្ទាប់ពីអ្នកឧកញ៉ាបានទទួលការគាំទ្រពីសម្តេចតេជោហ៊ុនសែននិងការជួបប្រជុំជាមួយប្រធានសមាគមចាស់គឺអ្នកស្រីចនចន្ទ័លក្ខិណានៅគេហដ្ឋាន។កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ទទួលបានសម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្របេក្ខភាព លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឈរឈ្មោះជាប្រធានសមាគមសិល្បៈបន្ទាប់ពីបោះចោលបេក្ខភាពឧកញ៉ាឡេងណាវ៉ាត្រាដែលមានរឿងអាស្រូវមិនព្រមប្រគល់ផ្ទះឲ្យអតិតជនដែលបានបង់លុយគ្រប់ចំនួនហើយ។
លោកជំទាវអ្នកឧកញ៉ាបានបកស្រាយពីមូលហេតុថា នៅពេលនេះអាចនិយាយបានថា ដល់ពេលវេលាសមរម្យមួយសម្រាប់ យកពេលវេលាមួយមកចូលរួមជួយពង្រឹងលើការងារសិល្បៈរបស់កម្ពុជាហើយ ។ «ខ្ញុំគិតថា មានកិច្ចការងារច្រើននៅក្នុងសង្គម ដែលមិនមែនមានតែខ្ញុំ ដែលត្រូវចូលខ្លួនជួយនោះទេ ប្រសិនបើខ្ញុំជាប់ ប៉ុន្តែបើអត់មានការគាំទ្រពីបងប្អូនសិល្បករតាំងពីជំនាន់មុន និងសម័យឥឡូវនេះទេ អត់ជួយសហការគ្នា អ៉ីចឹងការងារហ្នឹងក៏ដំណើរការទៅអត់ល្អដែរ។ អ៉ឹចឹងសម្រាប់ខ្ញុំ បើខ្ញុំជាប់បេក្ខាភាពជាប្រធានសមាគមនោះ ខ្ញុំនឹងខិតំប្ដេជ្ញាចិត្តនឹងចូលរួមគ្រប់វិស័យទាំងអស់ ឲ្យតែខ្ញុំអាចធ្វើទៅរួច អ្វីដែលខ្ញុំមាន ដើម្បីជួយជម្រុញយ៉ាងណាឲ្យវិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជាយើងបានប្រសើរ ហើយជ្រៀតខ្លួនចូលទៅក្នុងអន្តរជាតិទៀតផង.!»។លោកជំទាវអ្នកឧកញ៉ា បានបន្ថែមទៀតថា ទោះបីជាយ៉ាងណា ហូតមកដល់ពេលនេះបេក្ខជនឈរឈ្មោះជាប្រធានសមាគម មិនមែនមានតែលោកជំទាវម្នាក់នោះទេ ពោលគឺមានច្រើននាក់ហើយចិត្តគំនិតខុសគ្នា។
សូមបញ្ជាក់ថាសាលាមធ្យមវិចិត្រសិល្ប: បានរៀបចំពិធីសង្ក្រាន្ត នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមានរយៈពេលពីរថ្ងៃទី ១-២ ខែមេសាឆ្នាំ២០២៤នេះ។គោលបំណងសំខាន់ នៃការរៀបចំពិធីសង្ក្រាន្តនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដើម្បីជាឱកាសឲ្យប្រជាពលរដ្ឋ បានស្គាល់ពីសាលាមធ្យមវិចិត្រសិល្បៈ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងយុវ ជនមកលេងសង្ក្រាន្តឆ្នាំថ្មីនៅសាលាមធ្យមវិចិត្រសិល្ប: ឲ្យបានគ្រប់គ្នានិងមកគាំទ្រការសម្តែងសិល្បគ្រប់ទម្រង់ និងការលេងល្បែងប្រជាប្រិយខ្មែរ នៅទីនេះ។ សាលាមធ្យមវិចិត្រសិល្ប: គឺជាថ្នាលបណ្តុះវប្បធម៌ ប្រពៃណី ដល់យុវជនជំនាន់ក្រោយ ឲ្យបានដឹងនិងស្គាល់វប្ប ធម៌ប្រពៃណីខ្មែរ។
លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្ប: បានមាន ប្រសាសន៍ ឲ្យដឹងថា៖ដោយមានការអនុ ញ្ញាតពីលោកស្រីបណ្ឌិតសភាចារ្យ ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្ប និងគោលការណ៍របស់រាជរដ្ឋាភិបាល បង្ករលទ្ធភាពដល់អង្គភាព ស្ថាប័ន ទើបសាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំពីធីសង្ក្រានបុណ្យចូល ឆ្នាំប្រពៃណីខ្មែរ រយៈពេល២ ថ្ងៃ នៅទីតាំងសាលា ។នាឱកាសនោះដែរ លោកជំទាវ ម៉ៅ ចំណាន បានឧបត្ថម្ភ ថវិកាចំនួន ២០លានរៀលដល់សាលមធ្យមវិចិត្រសិល្ប:។