» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6950 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697121 នាក់

បទ​“Are You OK?” កម្ពុជា ចេញ trailers ភ្លាម​ផ្ទុះ​ការគាំទ្រ​ខ្លាំង​តាម​Tik Tok​ថៅកែ​ប្រកាស​ដកចេញ​ភ្លាម​!

​ភ្នំពេញ​៖ លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បានសម្រេច​តាម​ហ្វេ​ប៊ុ​ក​អោយ​អ្នកគ្រប់គ្រង​ផលិតកម្ម Galaxy Navatra លុប​វីដេអូ Are You Ok ក្រោយ​ចេញ​ឃ្លី​ប​បាន​មួយ​ដង្ហើមចង្រិត បន្ទាប់ពី​បញ្ចេញ​វីដេអូ trailers បទ​“are you ok?” លើ​បណ្ដាញ​សង្គម​Tik Tok ភ្លាម បទ​ចម្រៀង​មួយ​នេះ ទទួលបាន​ការគាំទ្រ​លើសលប់​ពាសពេញ​ពិភពលោក ជិត​២០​លាន​ដង​ទៅហើយ​លើ channel Tik Tok ​ផលិតកម្ម Galaxy Navatra ក្នុង​រយៈពេល​តែជាង​១​ម៉ោង​។​a o k 

មុននឹង​ចេញ​បទ​នេះ​លក្រុមហ៊ុន Galaxy Navatra បានឲ្យដឹងថាបានសម្រេច​ចិត្ត​ទិញ​សិទ្ធិ​ម្ចាស់​សំលេង​នៃ​ពាក្យ “are you ok?” នេះ ក្នុងតម្លៃ​មិន​នឹកស្មាន​ដល់​រហូតដល់​១២០០០ ដុល្លារ ដែល​អាច​ឲ្យ​ម្ចាស់​សំលេង​នោះ មានលទ្ធភាព​យកប្រាក់​នោះ​ទៅ​ប្រកប​របរ​រកស៊ី ឬ​អាច​សង់ផ្ទះ​បាន​សមល្មម​នឹង​រស់​នៅបាន​។​

ទោះជាយ៉ាងណា​ទ​ម្ទឺ​ម​និង​មានការ​គាំទ្រ ក៏មាន​ការបញ្ចេញមតិ របស់​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​ផង ។​​តារាចម្រៀង​មនោសញ្ចេតនា និង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​លោក ម៉ៃ វ​ឌ្ឍ​នា​បាន​រិះគន់ ក៏​ព្រោះតែ​បទ​ចម្រៀង​នេះ​បានបង្ហាញ​ពី​ឈុត​ឆាក​នៃ​ការ​កាន់​កាំភ្លើង​ក្នុង​ថ្នាក់រៀន ដែល​លោក​ចាត់ទុកថា​ជាការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​អប់រំ​។​តាមរយៈ​ហ្វេ​ប៊ុ​កលោក ម៉ៃ វ​ឌ្ឍ​នា​ចោទសួរ​កថា «​ជប៉ុន ចិន ឬ​ខ្មែរ ? សិស្សសាលា​ណា​ប្រើ​កាំភ្លើង​? បើជា​ខ្មែរ សកម្មភាព​នេះ​ហាក់​ប្រមាថ​ដល់​ប្រព័ន្ធ​អប់រំ​ធ្ងន់ធ្ងរ​ណាស់​ទាន​! សូមមេត្តា​ចាយប្រាក់​ឱ្យបាន​សមប្រកប​ផង !»​។​

ក៏មាន​ការបញ្ចេញ​យោបល់​ជាច្រើន រួមទាំង​ការចែករំលែក​ពេញ​បណ្តាញ​សង្គម ដែល​មុននេះ​អ្នកនិពន្ធ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​រូបនេះ​ក៏បាន​បញ្ចេញ​សារ​មួយចំនួន​ដោយ​លោក​បាន​លើកឡើងថា “​ហេតុតែ​ក្រុមហ៊ុន​គេ​ល្អ គេ​គោរព​សិទ្ធិ​អ្នកនិពន្ធ​បានល្អ​ណាស់ គ្រាន់តែ​ពាក្យ​”Are You OK?” ប្លាប់ៗ​With Me In… គេ​ទិញ​សិទ្ធិ​តម្លៃ​១២០០០​ដុល្លារ សូម​សរសើរ​លោកៗ​ៗ​ៗ លោក​ម្ចាស់​។

មុននេះ​ដែរ​លោក​យឹម តា​ស្រង់ អ្នកនិពន្ធ និង​គ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា​ក៏បាន​បញ្ចេញ​សារ​មួយចំនួន​តប​ទៅកាន់​អ្នក​រិះគន់​ជុំវិញ​រឿង​ផលិត​កម្មបាន​ទិញ​សិទ្ធិ​លើ​ការផលិត​បទ​ចម្រៀង​ខាងលើ ដោយ​ក្នុងនោះ​លោក​បាន​រំលេច​អំពី​ប្រវត្តិ​ផលិតកម្ម​ដែល​ធ្លាប់បាន​ចំណាយ​ប្រាក់​សន្ធឹកសន្ធាប់​ទិញ​សិទ្ធិ​ផលិត​បទ​ចម្រៀង​ស្នាដៃ​មរតក​ដើម​មួយចំនួន​យកមក​ផលិត​ផងដែរ ប៉ុន្តែ​បែរជា​រង​ការរិះគន់​ទៅវិញ ខណៈដែល​មានការ​ផលិត​ស្នាដៃ​មរតក​ដើម​ដោយ​មិនបាន​គោរព​សិទ្ធិ​នោះបាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម​យូ​ធូប​ទៅវិញ​។​

​សូមបញ្ជាក់ថា​Galaxy Navatra ទើបតែ​បញ្ចប់​ការថត​MV “are you ok?” ដោយ​ការថត​នោះ តាម​ប្រភព​ច្បាស់ការ​បាន​ឲ្យ​ដឹងថា អ្នក​ផលិត​បាន​សម្រុក​ថត​មួយ​យប់​ទល់​ភ្លឺ ជាមួយនឹង​កាមេរ៉ា​ទំនើបៗ​ទើប​កម្មង់​ពី​ក្រៅប្រទេស ដោយ​ប្រើពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​បទ​ថា “are you ok?” ខាងលើ ច្រៀង​ដោយ តារាចម្រៀង តន់ ច័ន្ទ​សី​ម៉ា ក្រោម​ការនិពន្ធ​ដោយ​ថៅកែ​ផលិត​កម្មនេះ​តែម្ដង គឺ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ។ អ្នកលេង​Tik Tok លើ​ពិភពលោក ដំបូង​ឡើយ គិតថា បទ​Tik Tok បទ​“are you ok?” គឺជា​បទ ចម្រៀង​របស់ កូរ៉េ ឬ ឥណ្ឌូនេស៊ី ឬ ថៃ ប៉ុន្តែ​បន្ទាប់ពី​ផលិតកម្ម​Galaxy Navatra ប្រលែង វីដេអូ trailers បទ​“are you ok?” ភ្លាម ទើប​ពួកគេ ដឹងថា ជា​បទ​ចម្រៀង​របស់​ក​ម្ពុ​ជា​។a o ka a o k1 a o k3 a o k4 a o k5 a o ka 

 

​