» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7673 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697844 នាក់

គ្រាន់តែ​បេក្ខជន​លឹម​តិច​ម៉េង​ឈ្នះ​ការប្រកួត​សម្តេច​តេ​ជោ​អបអរសាទរ​មាន​អ្នក​ចុច​ឡា​ច​រាប់សែន​ចែករំលែក​៣​ម៉ឺន​

​ភ្នំពេញ​៖​កាលពី​យប់​ថ្ងៃទី​២៨​សីហ​នា​បន្ទាប់ពី​គណៈកម្មការ​ប្រកាស​អំពី​ជ័យជំនះ​របស់ លីម តិច​ម៉េង ជា​ម្ចាស់​ពាន​កម្មវិធី Cambodian Idol មាន​សារ​អបអរសាទរ​ជាច្រើន​ត្រូវបាន​បង្ហោះ ព្រោងព្រាត​ពេញ​បណ្តាញ​សង្គម ជាពិសេស​បំផុត​នោះ​គឺ​សារ​ជូន «​អបអរសាទរ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅលើ Facebook របស់​សម្តេច​។​សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរថា​៖ «​សូម​អបអរ​សារ​ចៅ លីម តិច​ម៉េង​! ទីបំផុត​ជោគជ័យ​ត្រូវបាន​ទៅលើ​អ្នកឈ្នះ​» ។​សារ​ចេញ​ត្រឹមតែ ១​នាទី (1m) ដំបូង​ប៉ុណ្ណោះ​មាន​ចំនួន​អ្នក Like 6.6K ហើយ​គិត​ត្រឹម​ម៉ោង​១២៖៥៥​នាទី​ថ្ងៃ​ត្រង់នេះ (​រយៈពេល​១២​ម៉ោង​) មាន​អ្នក Like កើន​ដល់ 307K និង Share 30K ដែល​សន្ទុះ​នេះ​កើនឡើង​ស្ទើរ​ចង់​គាំង Facebook​។​a lim tich1 

​ការទទួល​គាំទ្រ​យ៉ាងខ្លាំង​សម្បើម​ពី​មហាជន​រហូត​ស្ទើរ​ចង់​ផ្ទុះ​បែក Server Facebook នេះ​វា​ក៏​ជាការ​បង្ហាញថា បេក្ខជន លីម តិច​ម៉េង ពិតជា​សាក​សម​ក្លាយជា​ម្ចាស់​ពាន​កម្មវិធី Cambodian Idol ដែលជា​កម្មវិធី​ដ៏​ល្បី​លំដាប់​ពិភពលោក​។​​សូមបញ្ជាក់ថា​នា​រាត្រី​ថ្ងៃអាទិត្យ​ទី​២៨ ខែសីហា ឆ្នាំ​២០២២​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី Cambodia Idol រដូវ​កាល​ទី​៤ វគ្គ​ផ្តាច់​ព្រាត់​របស់​ទូរទស្សន៍​ហ​ង្ស​មាស នៅ​ផ្សារ​អ៉ី​អន​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ចាប់តាំងពី​ពេល​បើក​កាលពី​ខែ​កុ​ម្ភះ​មកដល់​វគ្គ​ផ្តាច់​ព្រាត់ មាន​បេក្ខជន​នៅសល់​ពី​ជម្រុះ​រាប់ពាន់នាក់​មាន​ចំនួន ៤​រូប​៖ ទី​១ លោក នាង ដា​វីន ។​ទី​២ លោក ថុល សុ​ភិ​ទិ ទី​៣​។ លីម តិច​ម៉េង​។ ទី​៤ លោក ស៉ឹ​ម ច័ន្ទ​ពន្លឺ ដែល​ត្រូវ​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្តើមយក​ជ័យលាភី​។​លទ្ធផល​ចុងក្រោយ បេក្ខជន លីម តិច​ម៉េង មកពី​ខេត្តកំពង់ចាម​បាន​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ នៅក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​៤ នេះ ដោយ​ទទួលបាន​ពាន​មួយ ប្រាក់រង្វាន់​ចំនួន​១០០​លាន​រៀល​ដោយ​មិន​និយាយ​ពី​កា​រឺ​ប​ត្ថ​ម្ភ​របស់​សប្បុរសជន​និង​ក្រុមហ៊ុន​ផ្សេង​ឡើយ​។ ចំណែកឯ​បេក្ខជន ដែល​មិនបាន​លើក​ពាន​បានទទួល​ថវិកា​ឧបត្ថម្ភ​ចំនួន ៤​លាន​រៀល​។​

សូម​ជំរាប​ថា នៅក្នុង​កម្មវិធី​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់ TOP 4 ម្នាក់ៗ​ចំនួន​៦​លាន​រៀល​ផងដែរ​។​​គណៈកម្មការ​ទាំង​៤​រូប​មាន លោក ឆន សុវណ្ណ​រាជ​, លោក ណុប បា​យ៉ា​រិ​ទ្ធ​, អ្នកនាង​ឱក សុគន្ធ​កញ្ញា និង​កញ្ញា​សុខ សីឡា​លីន ព្រមទាំង​ការបោះឆ្នោត​ពី​មហាជន នៅ​ទីបញ្ចប់​បេក្ខជន​ដែល​ទទួលបាន​ជ័យជំនះ គឺ​បាន​ទៅលើ បេក្ខជន លីម តិច​ម៉េង​៕a lim tich a lim tich2 a lim tich3 

​