» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10358 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700529 នាក់

ក្រសួងបរិស្ថាន​និង​ដៃគូ​ប្រកាស​ពី​ឯកសណ្ឋាន​ថ្មី​របស់​បុគ្គ​លឹក​សហគមន៍​មូលដ្ឋាន​!

​ភ្នំពេញ​៖ ក្រសួងបរិស្ថាន និង​ដៃគូ​អភិវឌ្ឍន៍ បាន​បើក​កិច្ចប្រជុំ​រួមគ្នា​មួយនា​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ស្តីពី​ការបង្កើត និង​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ឯកសណ្ឋាន​សហគមន៍​មូលដ្ឋាន សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចការ​ពាក់ព័ន្ធ​ទៅនឹង​សហគមន៍​ដូចជា ការចេញ​ល្បាត កិច្ចប្រជុំ និង​ការចូលរួម​កិច្ចការ​អនុវត្ត​ការងារ​ផ្សេងៗ​ទៀត​។a ecology7 

លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានឱ្យដឹងថា បន្ទាប់ពី​មានការ​ដាក់ឱ្យ​ប្រើប្រាស់​នូ​វ​ឯកសារ​នេះ ចាំបាច់​ត្រូវមាន​ការផ្សព្វផ្សាយ​ដើម្បីឱ្យ​ការប្រើប្រាស់​ឯកសណ្ឋាន​នេះ ប្រព្រឹត្តិ​ទៅដោយ​រលូន និង​មានការ​ឯកភាពគ្នា​សំដៅ​ពង្រឹង​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់​បាន​រលូន ហើយ​មាន​របៀបរៀបរយ​ល្អ​នៅ​ថ្ងៃ​ខាងមុខ​។ ឯកសណ្ឋាន​នេះ គឺមាន​មុខងារ​សំខាន់​ដល់​ប្រជា​សហគមន៍​ប្រើប្រាស់​សម្រាប់​ការចុះ​ល្បាត និង​ប្រើប្រាស់​ក្នុង​កិច្ចការពារ​អភិរក្ស​ធនធានធម្មជាតិ​ដែល​វា​ជា​អត្ថ​សញ្ញាណ​បង្ហាញ​ពី​ការ​សម្រាប់​ប្រើប្រាស់​ក្នុងពេល បំពេញការងារ​នៅក្នុង​អង្គភាព សំដៅ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ការគ្រប់គ្រង​និង​ប្រើប្រាស់​ធនធានធម្មជាតិ ឱ្យបាន​សមស្រប​និង​មាន​និរន្តរភាព ដែលជា​ឧ​ត្ត​ម​ប្រយោជន៍​យូរអង្វែង​របស់​ប្រជាជន​គ្រប់រូប និង​គ្រប់​ជំនាន់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោកស្រី​រដ្ឋលេខាធិការ​ក៏ បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ន កម្ពុ​ជាមាន​តំបន់​ការពារ​ធនធានធម្មជាតិ​ចំនួន ៧៣ ដែលមាន​ផ្ទៃដី​សរុប ៧,២៩៧,៣១៤ ហិកតា ស្មើនឹង ៤១​ភាគរយ នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​ទាំងមូល​, មាន​របៀង​អភិរក្ស​ជីវៈចម្រុះ​ចំនួន​៣ និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ១១១៥​នាក់​។ ដោយសារ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មាន​ចំនួន​តិច​នៅឡើយ ហេតុនេះហើយ​គេ​ចាំបាច់​ត្រូវមាន​ការចូល​រួមសហកា​រ​ពី​សហគមន៍​មូលដ្ឋាន​។

​លោកស្រី បញ្ជាក់​បន្ថែមថា​”​ការប្រគល់​តូ​នាទី និង​ការចូលរួម​កិច្ចការពារ​តាមរយៈ​ការប្រើប្រាស់​ឯកសណ្ឋាន​នេះដែរ​គឺជា​ផ្នែក​មួយ​សម្រាប់​ពង្រឹង​ដល់​សហគមន៍​ឱ្យ​ពួកគាត់​មាន​សមត្ថភាព​កាន់តែច្រើន​សម្រាប់​ចូលរួម​កិច្ចការពារ​តំបន់​សហគមន៍​របស់​ខ្លួន​កាន់​តែមាន​ប្រសិទ្ធភាព​”​។លោក រស់ ជ័រ ប្រធាន​នាយកដ្ឋាន​ជីវភាព​សហគមន៍​នៃ​ក្រសួងបរិស្ថាន​បាន​ថ្លែងប្រាប់ កាសែត​ថា ការប្រគល់​សម្លៀកបំពាក់ ដែលជា​ឯកសណ្ឋាន​ដល់​សហគមន៍​នេះ​គឺ​គណៈកម្មាធិការ​ម្នាក់​បានទទួល​២​កំ​ប្លេ​ក្នុង​មួយឆ្នាំ ។​

ឯកសណ្ឋាន​នេះ​គឺ​ប្រើប្រាស់​តែ​ក្នុង​សហគមន៍ ដោយ​គាត់​មិនអាច​ប្រើប្រាស់​ក្រៅពី​សហគមន៍​របស់គាត់​បានឡើយ​ពីព្រោះថា​ក្នុង​ឯកសណ្ឋាន​នេះ​គេ​បាន​សរសេរ​ឈ្មោះ សហគមន៍​ត្រឹមត្រូវ​។​លោក​ប្រធាន​នាយកដ្ឋាន​ជីវភាព​សហគមន៍​បានឱ្យដឹង​ដែរ​ថា​បច្ចុប្បន្ន​សហគម​ន៍​តំបន់ការពារធម្មជាតិ​កម្ពុ​ជាមាន​ចំនួន​សរុប ១៩០​សហគមន៍​និង​មាន​សមាជិក​ជាង ២៩​ម៉ឺន​នាក់​។

​គូរ​បញ្ជាក់ថា បើ​យោងតាម​ប្រកាស​ស្តីពី​ការបង្កើត​និង​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ឯកសណ្ឋាន​សហគមន៍​មូលដ្ឋាន​បាន​ចែ​ក្នុង​ប្រការ​៥​និង​៦​ថា​៖​ការចំណាយ​លើ​ឯកសណ្ឋាន​សហគមន៍​មូលដ្ឋាន ត្រូវ​ប្រើប្រាស់​ថវិកា​របស់​ក្រ​សួ​ង៕a ecology2 a ecology3 a ecology4 a ecology5 a ecology6 a ecology8 
​