» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8769 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698940 នាក់

សប្បុរសជន​ជាច្រើន​នាំគ្នា​បរិច្ចាគ​កូនឈើ​ប្រភេទ បេង ធ្នង់ និង​ក្រញូង យកទៅ​ដាំ​ឡើងវិញ​នៅ​តំបន់ភ្នំ​តា​ម៉ៅ​បង្ហាញ​ពី​ការស្រលាញ់​ធម្មជាតិ​!


​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃត្រង់​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២២​នេះ សប្បុរសជន​នានា​បាន​នាំគ្នាចូលរួម​យ៉ាងច្រើន ដើម្បី​ស្តាព្រៃឈើ​ឡើងវិញ​នៅ​តំបន់ភ្នំ​តា​ម៉ៅ ដោយ​នៅពេលនេះ​សប្បុរសជន បាន​បរិច្ចាគ​ដើមឈើ​ប្រភេទ បេង ធ្នង់ និង​ក្រញូង ប្រមាណ​ជាង​១០​ម៉ឺន​ដើម ពោលគឺ​គ្រប់​ចំនួន​សម្រាប់​ដាំ​បំពេញ​ឡើងវិញ​ហើយ​។​សកម្មភាព​នេះ​ចង់​ឬ​មិន​ចង់​បង្ហាញថា​ប្រជាពលរដ្ឋ​ស្រា​លាញ់​ធម្មជាតិ​មិន​ចង់ឃើញ​ការបំផ្លាញ​ព្រៃភ្នំ​ដែលមាន​ចម្ងាយ​តែ​ជាង​៤០​គីឡូម៉ែត្រ​ពី​ក្រុងភ្នំពេញ​ដែលមាន​សុទ្ធតែ​ផ្ទះថ្ម​នោះទេ​។​a animal mao8 

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​លុបចោល​លិខិត​អនុញ្ញាតឱ្យ​ដោះដូរ និង​អភិវឌ្ឍ​ភ្នំ​តា​ម៉ៅ ដើម្បី​រក្សាទុក​ដី និង​ព្រៃ​នៅ​ជុំវិញ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ជា​ដី​ដែល​ត្រូវការពារ និង​អភិរក្ស​ដោយ​ក្រសួងកសិកម្ម និង​ឲ្យ​ក្រុមហ៊ុន​ដែល​បាន​ឈូសឆាយ​ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ​លើដី​ដែល​បាន​ឈូសឆាយ​.​។​ដីព្រៃ​ភ្នំ​តា​ម៉ៅ​ជាង​១៥០០​ហិកតា​ត្រូវ​បានដឹងថា​កាត់​ចេញពី​ផ្ទៃដី​ភ្នំ​ដែលមាន​ជាំ​ង​២៥០០​ហិកតា​ឲ្យ​ទៅ​ក្រុមហ៊ុន​ឡេង​ណា​វ៉ា​ត្រា​ក្រុមហ៊ុន​ជីបម៉ុង​និង​ក្រុមហ៊ុន​ឧកញ៉ា​ឃុន​សៀ​។​

​ក្រោយពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​លុបចោល​លិខិត​អនុញ្ញាតឱ្យ​ដោះដូរ និង​អភិវឌ្ឍ​ភ្នំ​តា​ម៉ៅ និង​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ដែល​បាន​ឈូសឆាយ ត្រូវ​បញ្ឈប់​សកម្មភាព និង​ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ នៅ​យប់​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២២​នេះ ឧកញ៉ា ម៉ុង ប្ញ​ទ្ធី បានប្រកាស​ចូលរួម​ដាំ​កូនឈើ​ប្រណិត​រាប់ពាន់​ដើម នៅ​តំបន់ភ្នំ​តា​ម៉ៅ​។​​តាម​បណ្តាញ​សង្គម Facebook ផ្ល​វ​ការ​របស់​ឧកញ៉ា ម៉ុង ប្ញ​ទ្ធី បង្ហោះ​នៅ​យប់​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២២​នេះ​បាន​បញ្ជាក់ថា​៖​ដោយ​បានទទួល​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អោយដាំ​ដើមឈើ​ប្រណិត​ឡើងវិញ​នៅលើ​ទីតាំង​ដែល​បាន​ឈូសឆាយ​។​

​ពេលនេះ​ខ្ញុំ​កំពុងតែ​លើក​កូនឈើ​ដាក់​លើ​រថយន្ត ព្រឹកស្អែក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២​នេះ ខ្ញុំ​នឹង​ដឹកជញ្ជូន​កូនឈើ​បេង​ចំនួន​១០០០​ដើម កូនឈើ​ធ្នង់​ចំនួន​១០០០​ដើម​សរុប​២០០០​ដើម ថ្ងៃ​ពុធ​ទី​៩ ខែសីហា និង​ជ​ញ្ជួ​ន​កូនឈើ​បេង និង​ធ្នង់​មកដល់​ចំនួន​៥០០០​ដើម​បន្ថែមទៀត ហើយ​និង​អាច​ដឹក​ជ​ញ្ជួ​ន​មកជា​បន្តបន្ទាប់​ថែមទៀត បើតាម​ការ​អោយដឹង​ក្រៅផ្លូវការ​មក​ថា ផ្ទៃដី​ដែល​ឈូសឆាយ​អស់​ចំនួន​ប្រមាណ​ជា​៥០០​ហិកតា បើ​យើង​ដាំ 7m x 7m =204​ដើម សរុប​កូនឈើ​ដែលមាន​តម្រូវការ​ទាំងអស់ ប្រមាណ​ជា​102.000​ដើម​។​​ព្រឹកស្អែក​ថ្ងៃ​ចន្ទ ទី​៨ ខែសីហា ឆ្នាំ​២០២២​នេះ រូបខ្ញុំ​និង​លោកជំទាវ​ប្រហុក និង​ដឹកនាំ​ក្រុម​អ្នកបច្ចេកទេស​បុគ្គលិក​កម្មករ ផ្នែក​កសិកម្ម​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ទៅ​ចូលរួមចំណែក​ដាំ​ដើមឈើ​ឡើងវិញ នៅក្នុង​តំបន់ភ្នំ​តា​ម៉ៅ ស្រុក​បាទី ខេត្តតាកែវ បើ​បងប្អូន​ប្រី​យ​មិត្ត​យើង​ចង់​ចូលរួមចំណែក​ដាំ​ដើមឈើ​ឡើងវិញ​ដែរ ខ្ញុំ​សូម​ស្វាគមន៍​ដោយ​ក្តី​សោមនស្ស​រីករាយ​ជួបគ្នា​នៅ​ភ្នំ​តា​ម៉ៅ​។​

ក្រៅពី​លោក​ឧកញ៉ា​ម៉ុង​ឧកញ៉ា​វ័យក្មេង​ឡេង​ណា​វ៉ា​ត្រា​ក៏​បង្ហោះ​សារ​តាម​ហ្វេ​ស​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ជាមួយ​លោក​ទៅ​ដាំ​ដើមឈើ​វិញ​ដែរ​ដោយ​លោក​ឧកញ៉ា​ដែល​រៀន​មិនទាន់បាន​ចប់​មហាវិទ្យាល័យ​និង​ជា​អតីត​ពលករ​មកពី​កូរ៉េ​ឡើងជា​ឧកញ៉ា​ក៏​និយាយថា​លោក​គាំទ្រ​សម្តេច​តេ​ជោ​ក្នុងការ​លុបចោល​សជណ​រឿង​កាត់​ដូរ​ដីភ្នំ​តា​ម៉ៅ​ដែរ​។​បើ​ចឹ​ង​មែន​ហេតុ​អី​លោក​ទៅ​ឈូសឆាយ​ដីព្រៃ​នោះ​?​ឬ​លោក​ធើ​តាម​គេ​បញ្ជា​។​ឃើញ​សារ​ចឹ​ង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឌឺដង​ថា​ខ្លួន​ជា​អ្នក​ឈូសឆាយ​មក​បបួល​គេ​ទៅ​ដាំ​ដើមឈើ​?​។​​ឡូ​វ​នេះ​ភ្នំ​តា​ម៉ៅ​ត្រូវបាន​សង្គ្រោះ​ឡើងវិញ​ហើយ គេ​សង្ឃឹមថា​ក្រសួងកសិកម្ម​មានគំនិត​កែច្នៃ​ទីតាំង​ដែលជា​សួត​រាជធានី​ភ្នំពេញ​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ​សម្រាប់​អ្នក​ភ្នំពេញ​ទៅ​កំសាន្ត​ហាត់ប្រាណ​ជិះ​កង់​ឬ​កូនសិស្ស​ទៅ​បោះតង់​លេង​ជាមិនខាន​!៕a animal mao1 a animal mao2 a animal mao3 a animal mao4 a animal mao5 a animal mao6 a animal mao7 a animal mao9 


​