» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12581 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702752 នាក់

ទស្សនៈកិច្ច​លើក​ទី​២​នៅ​ភូមា​ប្រេ​សិទ្ធ​ប្រធាន​អាស៊ាន​បាន​ខ្លះ​អត់​ខ្លះ​ពី​មេដឹកនាំ​យោធា​

 

​ភូមា​៖​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន និង​លោក មីន អោ​ង​ឡាំង មេដឹកនាំ​របប​សឹក​ភូមា​ក្នុងជំនួប​នៅ​ទីក្រុង​ណៃ​ពី​ដោរ​ក្នុងជំនួប​ជាមួយ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​លោក មីន អោ​ង​ឡាំង ប្រធាន SAC នា​ថ្ងៃទី ៣០ ខែមិថុនា ក្នុង​ឱកាសលោក​បំពេញ​ទស្សនកិច្ច​លើក​ទី​២ នៅ​មី​យ៉ាន់​ម៉ា​ចាប់ពី​ថ្ងៃទី ៣០ ខែមិថុនា ដល់​ថ្ងៃទី ២ ខែកក្កដា​។ ភាគី​ទាំង​ពីរបាន​លើកយក​ប្រធានបទ​សំខាន់ៗ​មក​ជជែក ដូចជា​ស្ថានភាព​បច្ចុប្បន្នភាព និង​បញ្ហា​ប្រឈម ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច និង​បញ្ហា​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​ភូមា​។​a brak burma2 

ក្នុងជំនួប​ជាមួយ​លោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា លោក ប្រាក់ សុខុន បាន​រំលឹក​ឡើងវិញ ពី​ការស្នើសុំ​ឱ្យមាន​ការបញ្ជូន​លោកស្រី អ៊ុង​សាន ស៊ូ​ជី (Aung San Suu Kyi) អតីត​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា ត្រឡប់​ទៅ​ឃុំខ្លួន​ក្នុងផ្ទះ​វិញ​។​​ប្រេសិត​ពិសេស​រូបនេះ បាន​អំពាវនាវ​សារជាថ្មី ឱ្យ​បញ្ឈប់​អំពើហិង្សា ហើយ​បាន​ស្នើឱ្យ SAC គាំទ្រ​ការផ្តល់​ជំនួយ​មនុស្សធម៌ ប្រកបដោយ​សុវត្ថិភាព ទាន់ពេលវេលា និង​មិន​លំអៀង​ទៅកាន់​តំបន់​ពិបាក​ទៅដល់ ដោះលែង​អ្នកទោស និង​ឱ្យមាន​ការជួប​ជាមួយ​បុគ្គល​ដែល​មិនមែនជា SAC មួយចំនួន រួមមាន​លោកស្រី Aung San Suu Kyi និង​លោកស្រី Daw Su Su Lwin ដែលជា​ភរិយា​អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក Htin Kyaw​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន លោក ប្រាក់ សុខុន ក៏បាន​ស្នើ​ឲ្យ​មានការ​ដោះលែង​អ្នកទោស និង​រៀបចំ​ឲ្យ​មាន​ជំនួប​ជាមួយ​បុគ្គល​ដែល​មិនមែនជា​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មួយចំនួន រួមទាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​លោកស្រី ស៊ូ​ស៊ូ​ល្វី​ន ភរិយា​លោក ទីន​ចរ អតីត​ប្រធានាធិបតី​ភូមា​។ ក៏ប៉ុន្តែ​តំណាង​របប​សឹក​ភូមា​បាន​បញ្ជាក់ថា លោកស្រី ស៊ូ​ស៊ូ​ល្វី​ន មិនអាច​ជួប​ប្រេសិត​ពិសេស​បានទេ​ដោយសារ​បញ្ហា​សុខភាព ហើយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ក៏​មិន​អនុញ្ញាត​ឲ្យ​ជួប​ដែរ​ដោយសារតែ​កំពុង​ស្ថិតក្រោម​នីតិវិធី​តុលាការ​។​

​ទោះជា​មិនបាន​ជួប​លោកស្រី​អោ​ង​សាន​ស៊ូ​ជី នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក ប្រាក់ សុខុន បាន​ជួប​ជាមួយ​តំណាង​គណបក្សនយោបាយ​ចំនួន ៧ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​បានទទួល​អាសនៈ​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២០​។ គណបក្សនយោបាយ​ទាំងនេះ បាន​រាយការណ៍​សង្ខេប​ជូន​លោក​អំពី​ការវិវត្ត​នៃ​ស្ថានការណ៍​នយោបាយ និង​មនុស្សធម៌​ក្នុង​រដ្ឋ និង​តំបន់​នីមួយ​។​
​តំណាង​គណបក្សនយោបាយ​ទាំងនេះ បាន​សំដែង​ក្តីបារម្ភ​យ៉ាងខ្លាំង ចំពោះ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​អំពើហិង្សា​លើ​ជន​ស៊ីវិល រួមទាំង​ការដុត​បំផ្លាញ​ភូមិ ដោយ​មិនមាន​ស្ថាប័ន​ណាមួយ​ទទួលខុសត្រូវ​ពិតប្រាកដ​ឡើយ​។ ពួកគេ​ក៏បាន​សំដែង​នូវ​បំណង​រួម​ចង់ឱ្យមាន​សន្តិភាព និង​អហិង្សា​។​

​គណបក្សនយោបាយ​មួយចំនួន ក៏បាន​រាយការណ៍​ប្រាប់​ប្រេសិត​ពិសេស​រូបនេះ អំពី​របៀប​ដែល​ពួកគេ​បាន​ជួយ​ដល់​ជនភៀសខ្លួន​ក្នុងប្រទេស ដែល​មកពី​តំបន់​ផ្សេងទៀត ដោយបាន​អំពាវនាវ​ឱ្យមាន​ការផ្តល់​ជំនួយ​ម​នុស្ស​ធម៌​ឱ្យបាន​ទាន់ពេលវេលា​ទៅកាន់​តំបន់​ទាំងនោះ​។​​លោក ប្រាក់ សុខុន បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត ក្នុង​ការជួយ​ព​ន្លឿ​ន​ការផ្តល់​ជំនួយ​មនុស្សធម៌ និង​បង្កើត​បរិយាកាស​អំណោយ​ផល សម្រាប់​ការចាប់ផ្តើម​កិច្ចសន្ទនា​នយោបាយ​៕a brak burma3 a brak burmar 


​